ព្រះសីហនុ៖ ឃាត់ខ្លូនជនបររទេសម្នាក់ ពីបទជួញដូរគ្រឿងញៀន
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៩ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 19, 2015
- ប្រធានបទ: គ្រឿងញៀន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍នេះ បានធ្វើឡើង នៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែង នៅក្រុងព្រះសីហនុ ខេត្តកំពង់សោម នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥នេះ។ នៅក្នុងបន្ទប់ជនសង្ស័យ នគរបាលបានរកឃើញ វត្ថុតាងជាច្រើន ដែលក្រុមនគរបាលទាំងនោះ បានសន្និដ្ឋានថា បុរសជនជាតិអងគ្លេស់ ដែលមិនស្គាល់អត្តសញ្ញាណខាងលើ ជាអ្នកជួញដូរ ថ្នាំញៀន ជាទ្រង់ទ្រាយធំ ព្រោះមានទាំងឧបករណ៍ផលិតខ្លះៗ នៅជាមួយថ្នាំទាំងនោះផង។
បន្ទាប់ពីប្រមូលបានវត្ថុតាង និងសម្ភារៈមួយចំនួនធំខាងលើ មន្រ្តីនគរបាលបានបញ្ជូនជនសង្ស័យ ទៅកាន់ការិយាល័យប្រឆាំងការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ប្រចាំខេត្តព្រះសីហនុ ដើម្បីឃុំខ្លូនជាបណ្តោះអាសន្ន។ ក្នុងនោះប្រភេទថ្នាំ ដែលដកហូតបានមាន ប្រភេទ ម៉ាទឹកក ១២.៣ក្រាម ថ្នាំគ្រាប់ WY ចំនួន៥៧ គ្រាប់ និងមានប្រភេទ ហាសីស៣ដុំ ថ្នាំគ្រាប់Diazepam មួយប្រអប់បធំ ថ្នាំដបមួយដប និមានឧបករណ៍ សម្រាប់កែឆ្នៃជ័រ កញ្ឆា និងថ្នាំងងុយគេងមួយចំនួនទៀត។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា បុរសជនជាតិបរទេសរូបនេះ បន្ទាប់ពីបានបញ្ជូនទៅកាន់កន្លែងឃុំខ្លួន ជាបណ្តោះអាសន្នរួច ខាងកងកម្លាំងរបស់លោក បានធ្វើកាប្រមូលយកវត្ថុតាង ទៅរក្សាទុក្ខ ដើម្បីរៀបចំបញ្ជូនជាមួយឯកសារ ដែលជាប់ពាក់ព័ន្ធ ទៅកាន់តុលាការខេត្ត ឲ្យធ្វើការវិនិច្ឆ័យ ទៅតាមនិតិវិធីច្បាប់៕