ស្រវឹង បើកម៉ូតូបុកទ្រូងផ្លូវ រងរបួសធ្ងន់ដល់សន្លប់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០២ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 05, 2015
- ប្រធានបទ: គ្រោះចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្រវឹងជិះលឿន មិនបានប្រយ័ត្ន បង្កគ្រោះថ្នាក់ខ្លូនឯង នៅកណ្តាលផ្លូវរហូតមានរបួស។ ករណីនេះ កើតឡើងដោយសារបុរសម្នាក់ ដែលបានទទួលទាន ស្រាស្រវឹងជ្រុល ហើយបានបើកម៉ូតូ បុកទ្រូងផ្លូវ បណ្តាលឲ្យខ្លូនឯងមានរបួស ហើយម៉ូតូរងការខូចខាត មួយចំនួនទៀត។ គ្រោះថ្នាក់មិនបង្ករបញ្ហា ទៅដល់អ្នកផ្សេង រហូតរបួសស្នាម ឬដល់ជីវិតឡើង ដោយសារបុរសខាងលើ បានបើកបរតែម្នាក់ឯង ហើយទទួលរងគ្រោះ ក៏តែម្នាក់ឯងដែរ។
ប្រពភព័ត៌មានបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ឈ្មោះ គិន សុង ជិះម៉ូតូម៉ាក រីវ៉ូ ស្លាកលេខភ្នំពេញ ១CS-៥១៨៧ តាមបណ្តោយផ្លូវព្រះសីហនុ ស្រាប់តែមកដល់ ទល់មុខក្រុមហ៊ុនសេលកាត មានផ្លូវត្រូវបត់ តែបត់មិនទាន់ ព្រោះម្ចាស់ម៉ូតូ មើលទៅទំនងជាស្រវឹងជោគ ក៏បានបុកពេញទំហឹង ជាមួយរបងចែកទ្រូងផ្លូវ បណ្តាលឲ្យសន្លប់ភា្លមៗ នៅកន្លែងកើតហេតុ។ អ្នកនៅទីនោះ បានបន្តថា មុនដំបូងបើបុរសខាងលើដឹងថា ស្រវឹងហើយ បើកតិចៗ ក៏មិនមានរឿងគ្រោះថ្នាក់នេះដែរ។ តែខ្លួនបុរស បានស្រវឹង ហើយព្យាយាមបើកលឿនទៀត ទើបមានគ្រោះថ្នាក់បែបនេះ។
បន្ទាប់ពីកោសល្យវិច័យរបស់នគរបាល នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី០១ ឈានចូលថ្ងៃទី០២ ខែមិថុនាឆ្នាំ២០១៥នោះរួច ក្រុមនគរបាលបានឲ្យដឹងថា ពិតជាមានជាតិស្រវឹង នៅក្នុងខ្លូនមែន។ ម្យ៉ាងទៀត ម្ចាស់ម៉ូតូ បានរបួសធ្ងន់ រហូតដល់បាក់ដៃ ខាងឆ្វេងផងដែរ។ នគរបាលបានទាក់ទងឡានសង្គ្រោះ ឲ្យមកដឹកអ្នកសន្លប់ខាងលើ ទៅកាន់មន្ទីពេទ្យឯកជនមួយ នៅក្បែរនោះ។ បន្ទាប់ពីកាចុះវាស់វែងនោះរួច សមត្ថកិច្ចចររាចរណ៍ ក៏បានយកម៉ូតូទៅរក្សារទុក នៅក្នុងប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីរងចាំម្ចាស់ និងសាច់ញាតិ មកទទួលយកវិញ៕