ក្រុង វឺនីសប៊ិច ស្នើរ​សិទ្ធិ​លែង​«សុដន់» នៅ​លើ​វាល​ខ្សាច់

ទីក្រុង វឺនីសប៊ិច (Venice Beach) ដែលល្បីខាងឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត និងជីវភាពទាន់សម័យ របស់អ្នករស់នៅ ស្ថិត​នៅ​ក្បែរ​ក្រុង ឡូស អេនជឺឡេស (Los Angeles) នោះ បានសុំសិទ្ធិសម្រាប់ស្ត្រី ដែលមកលំហែកាយ នៅលើឆ្នេររបស់ខ្លួន អាច​ព្រលែង​ដើម​ទ្រូង​ទទេរ​បាន ដោយយោងទៅលើ ទំនាក់ទំនងរបស់ទីក្រុងនេះ ជាមួយអ៊ឺរ៉ុប។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ២៣ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 24, 2015
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមប្រឹក្សាក្រុង វើនីសប៊ិច នៅក្នុងរដ្ឋកាលីហ្វ័នី (ភាគខាងលិចនៃសហរដ្ឋអាមេរិក) បានបោះឆ្នោតសម្រេច កាលពីថ្ងៃ​អង្គារនេះ អនុញ្ញាតឲ្យស្ត្រី អាចលែងដើមទ្រូង បង្ហាញសុដន់របស់ពួកគេ បាននៅលើឆ្នេរដ៏ល្បី នៃទីក្រុងមួយនេះ ដែល​សម្បូរទៅដល់ទេសចរណ៍។

ព្រោះស្ត្រីក៏មានសិទ្ធិដូចបុរស!

ការបោះឆ្នោតនេះ ត្រូវបានប្រកាសឲ្យដឹង នៅលើគេហទំព័ររបស់ក្រុមប្រឹក្សាក្រុង ប៉ុន្តែត្រូវមានការយល់ព្រម ពីក្រុម​ប្រឹក្សា​ក្រុង ឡូសអេនជឺឡេស បន្តទៀត ដែលកន្លងមក ក្រុង ឡូសអេនជឺឡេស បានបដិសេធ និងហាមប្រាម មិនឲ្យ​ធ្វើ​បែប​នេះឡើយ។ នៅក្នុងការសម្រេចកាលពីថ្ងៃអង្គារនេះ ក្រុមប្រឹក្សាក្រុង វឹនីសប៊ិច​ បានបង្ហាញពីអំណះអំណាង​របស់​ខ្លួនថា ឆ្នេរខ្សាច់របស់ខ្លួន «ត្រូវបានស្ថាបនា និងកកើតឡើង យកគំរូតាមវប្បធម៌អ៊ឺរ៉ុប នៃទីក្រុង វើនីស របស់ប្រទេស​អ៊ីតាលី»។

«ខណៈពេលដែល ការងូតទឹកសំដិលខ្លួន ព្រលែងសុដន់ គឺជារឿងធម្មតា នៅតាមតំបន់ជាច្រើន នៃទ្វីបអ៊ឺរ៉ុប - នៅទី​កន្លែង​ផ្សេងទៀត ក្នុងពិភពលោក និងមួយភាគទៀត នៃសហរដ្ឋអាមេរិកនោះ ទីក្រុង វឹនីសប៊ិច ចង់ឲ្យស្ត្រីអាចរីករាយ នូវសិទ្ធិ ដែលពួកគេត្រូវមាន ដូចបុរសដែរ ហើយអាចគេងសំដិល ក្រោមពន្លឺថ្ងៃ ដោយព្រលែងសុដន់ទទេ»។

ច្បាប់តំបន់ របស់ក្រុងឡូសអេនជឺឡេស ដែលមានវិសាលភាព ទៅលើក្រុង វើនីសប៊ិច ដែរនោះ បានចែងច្បាស់ថា៖ «បុរស​ស្ត្រី មិនអាចបង្ហាញខ្លួន ងូតទឹក ឬសំដិលយកពន្លឺថ្ងៃ (...) នៅក្នុងឯកសណ្ឋាន ដែលធ្វើឲ្យឃើញចំណែកខ្លះ នៃកេរ្តិ៍ខ្មាស (...)  រាប់ទាំង សុដន់ទាំងមូល របស់ស្ត្រីនោះផង»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...