ព្រះសង្ឃ កែវ សុម៉ាលី៖ ការ​កោះ​ហៅ​របស់​តុលាការ ជា​និតិវិធី​ធ្វើ​តាម​ច្បាប់

ផ្ទុយពីការក្ដៅក្រហាយ របស់អ្នកគាំទ្រ ដែលនិយាយថា ការកោះហៅព្រះសង្ឃចូលតុលាការ ដើម្បីការសាកសួរនោះ បានបំពានលើព្រះពុទ្ធសាសនា រំលោភលើព្រះសង្ឃនោះ ព្រះតេជគុណ កែវ សុម៉ាលី បានចេញមកការពារតុលាការវិញថា នេះជានិតិវិធីរបស់តុលាការ ក្នុងការអនុវត្តន៍ច្បាប់។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី ២៣ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 24, 2014
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រះរាជអាជ្ញាចេញដីការ កោះ​និមន្ត​ព្រះ​តេជគុណ កែវ សុម៉ាលី មក​សាក​សួរ គឺ​ធ្វើ​ទៅ​តាម​ពាក្យ​បណ្តឹង ហើយ​វា​ជា​និតិវិធី​របស់​ច្បាប់ ដែល​មិន​អាច​កំណត់​ថា បុគ្គល​ណា​ជា​បុគ្គល​ណា​មួយ​នោះ​ឡើយ ព្រោះ​ព្រះសង្ឃ​ក៍​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ច្បាប់​ដែរ។ ដូច្នេះ តុលាការ​ត្រូវ​តែ​កោះ​ហៅ​ព្រះស​ង្ឃ មក​បំភ្លឺ​ដូច​ជា​ជន​ដទៃ​ទៀត។ នេះ​ជា​សង្ឃ​ដីការ​របស់​ព្រះ​តេជ​គុណ កែវ សុម៉ាលី ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន បន្ទាប់​ពី​បាន​និមន្ត​ចេញ​ពី​ក្នុង​តុលាការ​មក​វិញ។

ការកោះនិមន្តព្រះសង្ឃ ឲ្យ​ចូល​​ទៅ​បំភ្លឺ​ក្នុង​តុលាការ​នេះ បាន​រង​ការ​រិះ​គន់ និង​ការ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ពី​សំណាក់​អ្នក​គាំទ្រ​ព្រះ​សង្ឃ កែវ​ សុម៉ាលី ដោយ​ពួក​គេ​យល់​ថា ដីការ​កោះ​របស់​តុលាការ ជា​ការ​ម៉ាក់​ងាយ​ដល់​ព្រះ​ពុទ្ធ​សាសានា និង​ខុស​ធម៌​វិន័យ​របស់​ព្រះ​សង្ឃ។ លោក អំ សំអាត មន្ត្រី​គ្រប់​គ្រង​បច្ចេកទេស នៃ​ការិយាល័យ​ស៊ើប​អង្កេត​របស់​អង្គការ លីកាដូ បាន​ថ្លែង​ថា នៅ​ពេល​ដែល​កោះ​និមន្ត​ព្រះ​សង្ឃ ដែល​ជា​ទី​សក្ការៈ​របស់​ពុទ្ធ​បរិស័ទ មក​បំភ្លឺ​រឿង​ក្តី​នៅ​ក្នុង​តុលាការ ទាំង​មិន​ទាន់​ផ្សឹក ឫ​ទំាង​ស្បង់​ចីវរ​ដូច្នេះ វា​មិន​សម​ហេតុ​ផល​នោះ​ទេ។

ប៉ុន្តែសម្រាប់ព្រះសង្ឃ កែវ សុម៉ាលី អង្គឯងវិញ បានទទួលស្គាល់ថា វាជានិតិវិធីរបស់ច្បាប់ ដែលត្រូវអនុវត្ត​ទៅលើគ្រប់បុគ្គល នៅក្នុងប្រទេសមួយដែលមានច្បាប់។ ទាក់ទងការសាកសួររបស់តុលាការ ព្រះតេជគុណ កែវ សុម៉ាលី បានបដិសេធ ចំពោះការចោទប្រកាន់របស់ព្រះតេជគុណ ឡុង ឆេងហ៊ី ដែលថាព្រះសង្ឃ កែវ សុម៉ាលី ជាអ្នកបានបង្ករហឹង្សាទៅព្រះសង្ឃ ឡុង ឆេងហ៊ី។ ព្រះសង្ឃ សុម៉ាលី បានបញ្ជាក់ទៀតថា គឺ​ព្រះ​តេជគុណ ឡុងឆេងហ៊ី ទេដែលជាអ្នកបង្កររបួសស្នាម នៅលើថ្ពាល់ខាងឆ្វេងរបស់ព្រះអង្គ។

បើតាមព្រះតេជគុណ កែវ សុម៉ាលី ដដែល បានឲ្យដឹងទៀតថា តុលាការនៅមិនទាន់ប្រកាសសម្រេច ថាយ៉ាង​ណានៅឡើយ ដោយរងចាំការសាកសួរសាក្សី របស់ព្រះតេជគុណ កែវ សុម៉ាលី បន្តទៀតសិន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...