អ៊ុក រ៉ាប៊ុន ឆ្លើយ​មុខ​គណៈកម្មការ​ទី៣ រដ្ឋសភា រឿង​កសិកម្ម (vdo)

ចំណោទជាច្រើន បានកើតឡើងជុំវិញវិស័យកសិកម្ម ព្រៃឈើ ជលផល នៅប្រទេសកម្ពុជា។ តែដើម្បីចង់ដឹងចម្លើយ រដ្ឋសភាតាមរយៈគណកម្មការទី៣ បានកោះហៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកស្រាយបំភ្លឺ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 28, 2014
  • ប្រធានបទ: កសិកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ធានាសាស្ត្រ កសិកម្ម ចិញ្ចឹមសត្វ ការនាំចូលសាច់សត្វ ដោយគ្មានការត្រួតពិនិត្យ បញ្ហាព្រៃឈើ ទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងបញ្ហាក្ដៅផ្សេងទៀត ដូចជាការផ្តល់ដីសម្បទាន សេដ្ឋកិច្ច និងសង្គមកិច្ចជាដើម ត្រូវបានលើកជាចំណោទឡើងដោយលោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា ដាក់ចំពើមុខ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក រ៉ាប៊ុន កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា នាវិមានរដ្ឋសភា។

នៅក្នុងសវនាការនោះ លោករដ្ឋមន្ត្រីបានស្រាយបំភ្លឺថា ទាំង​ក្រសួង ទាំង​រដ្ឋាភិបាល បាន​ខិតខំ​បង្ក​ឲ្យ​មាន​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ ស្ទើ​គ្រប់​តំបន់ គ្រប់​កន្លែង ដើម្បី​ជួយ​សម្រួល​ផ្នែក​បញ្ហា​ទឹក ក្នុង​ការ​ពង្រីក​កសិកម្ម របស់​កសិករ​ទាំង​អស់។

លោក អ៊ុក រ៉ាប៊ុន បានលើកឡើងថា កម្ពុជាបានត្រៀមនាំអង្ករទៅក្រៅប្រទេស ឲ្យបានមួយលានតោន នៅក្នុង​ឆ្នាំ២០១៥ខាងមុខនេះ។ ឯបញ្ហាដីសម្បីទានសេដ្ឋកិច្ច ក្រសួង ក៏ដូចជារដ្ឋាភិបាល បាននឹងកំពុងធ្វើការ​ដក​ហូត​ដីជាបណ្តើរៗ ពីបណ្តាក្រុមហ៊ុនមួយចំនួន ដែលគ្មានសកម្មភាពប្រមាណ ៦៨ ក្រុមហ៊ុន នៃក្រុមហ៊ុន ទាំង​១២០ក្រុមហ៊ុននោះ។

រដ្ឋមន្រ្តីរូបនេះបន្តថា រដ្ឋាភិបាលបានដកហូតដីទាំងនោះ មកដាក់ក្រោមការគ្រប់គ្រងរបស់ក្រសួងវិញ។ ហើយ​ក្រសួងក៏មានវិធានការ ដើម្បីគ្រប់គ្រង ការពារនូវធនធាននានា និងអនុវត្តតាមបន្ទាត់ច្បាប់ ពង្រីកការ​ការពារ​ព្រៃឈើ និងជំរុញឲ្យមានការដាំកូនឈើឡើងវិញ។ លោកក៏បញ្ជាក់ថា ឯបញ្ហា នាំចូលនូវគ្រឿងចក្រ និងជី សម្រាប់វិស័យកសិកម្ម រដ្ឋាភិបាលមិនតម្រូវឲ្យធ្វើការបង់ពន្ធឡើយ។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការ​អះអាង​ជាថ្មីថា ព្រៃឈើនៅកម្ពុជាទាំងអស់ នាពេលបច្ចុប្បន្ននេះ នៅសល់រហូតដល់ជាង ៦០ ភាគរយទៀត។

ប៉ុន្តែបើយោងតាមរបាយការណ៍មួយ របស់គេហទំព័រ Open Development Cambodia (ODC) បានយក​រូប​ភាព​ផ្កាយរណប ណាស្សា (NASA)ដែលថតចុងក្រោយបំផុត ចេញកាលពីខែធ្នូ ឆ្នាំ ២០១៣ មកប្រៀបធៀប​ជា​មួយ​នឹងរូបភាពប្រទេសកម្ពុជា នៅមុនឆ្នាំ១៩៧៥ ហើយបញ្ជាក់យ៉ាងច្បាស់ថា គម្រប​ព្រៃឈើបច្ចុប្បន្ន មានតិច​ទៅៗ គឺចំនួនត្រឹមតែ ៤៦,៣៣ ភាគរយប៉ុណ្ណោះ ដោយ​រួម​បញ្ចូល​ទាំងចម្ការកៅស៊ូផង។ រីឯរូបភាពដែលថត​ក្នុងឆ្នាំ១៩៧៣ បានបង្ហាញថា ប្រហែល ៧២.១១%នៃប្រទេសកម្ពុជា ត្រូវបានគ្រប់ដណ្តប់​ដោយ​ព្រៃឈើ។ ប៉ុន្តែការបម្រែបម្រួលព្រៃឈើ ដែលមានសភាពខ្លាំងក្លាបំផុតនេះ បានកើតឡើងនៅក្នុងរយៈពេល​៥-៦ឆ្នាំ​ចុង​ក្រោយនេះ៕

សូមតាមទស្សនាកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានដូចខាងក្រោម៖

(វីដេអូមិនទាន់រួចរាល់)

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...