អត្តឃាត​ក្រោយ​លិច​នាវា​នៅ​កូរ៉េ៖ «ពិបាក​នឹង​រួច​រស់​សប្បាយ​តែ​ឯង»

អ្នករួចពីស្លាប់ ជានាយកសាលារងមួយរូប ពីសាលាមធ្យមសិក្សា ដានវុន (Danwon) ដែលមានកូនសិស្ស​របស់ខ្លួន​ជាច្រើន ស្ថិតនៅបាត់ខ្លួន នៅក្នុងព្រឹត្តិការណ៍លិចនាវាចម្លងកាលពីថ្ងៃពុធទី១៦ ខែមេសានេះ ត្រូវបានរកឃើញ​ស្លាប់​ដោយ«ព្យួរក» កាលពីរសៀលថ្ងៃសុក្រ នៅលើកោះ ជីនដូ (Jindo)។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: April 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នករួចពីស្លាប់ ជានាយកសាលារងមួយរូប ពីសាលាមធ្យមសិក្សា ដានវុន (Danwon) ដែលមានកូនសិស្ស​របស់ខ្លួន​ជាច្រើន ស្ថិតនៅបាត់ខ្លួន នៅក្នុងព្រឹត្តិការណ៍លិចនាវាចម្លងកាលពីថ្ងៃពុធទី១៦ ខែមេសានេះ ត្រូវបានរកឃើញ​ស្លាប់​ដោយ«ព្យួរក» កាលពីរសៀលថ្ងៃសុក្រ នៅលើកោះ ជីនដូ (Jindo)។


កូនសិស្សនៅសាលាមធ្យមសិក្សា ដានវុន បានអង្គុយបួងសួង ឧទ្ទិសនៅឲ្យជនរងគ្រោះ។ (រូបថត AP)

លិចនាវា - លោក កាន់ អាយុ៥២ឆ្នាំ ត្រូវបានគេរកឃើញលោក អស់ជីវិតដោយព្យួរ ក ទៅនឹងមែកឈើមួយ នៅលើ​កូនភ្នំក្បែរនឹងមជ្ឈមណ្ឌលកីឡា ដែលទទួលឪពុកម្ដាយនិងជនរងគ្រោះ ក្នុងកោះ ជីនដូ កណ្ដាលសមុទ្រខាងត្បូង នៃ​ប្រទេសកូរ៉េខាងត្បូង។ នគរបាលបានបញ្ជាក់ថា បានឃើញសាកសពរបស់ លោក កាន់ នៅវេលាម៉ោងប្រមាណជា ៤និង៥នាទីរសៀល។

ពិបាកនឹងរស់សប្បាយតែម្នាក់ឯង...

អាជ្ញាធរបានបញ្ជាក់ថា នេះជាការធ្វើអត្តឃាត។ ពួកគេបានរកឃើញនៅក្នុងកាបូបលុយរបស់នាយករងរូបនេះ នូវ​សំបុត្របណ្ដាំមួយ ដែលមានសរសេរជាអាថ៌ថា៖ «រួចរស់សប្បាយតែម្នាក់ឯង ជារឿងដែលពិបាកបំផុត។ (...) ខ្ញុំមាន​អារម្មណ៍ ទទួលខុសត្រូវគ្រប់បែបយ៉ាង។»

លោកគ្រូ កាន់ ធ្លាប់បានប្រកាសនៅមុខមហាជនថា លោកមិនអាចទ្រាំទ្របាន នឹងការរួចរស់ជីវិតពីសោកនាដកម្ម​ដ៏រន្ធត់​នេះ នៅខណៈដែលកូនសិស្សរបស់លោករាប់រយនាក់ផ្សេងទៀត នៅជាប់ផុងក្នុងនាវានោះឡើយ។ នគរបាល​បាន​និយាយថា លោក កាន់ បានបាត់មិនឃើញមានវត្តមាន តាំងពីល្ងាចថ្ងៃព្រហស្បត្តិ៍មក។

មានកូនសិស្សតែចំនួន៧៥នាក់ប៉ុណ្ណោះ ដែលត្រូវបានជួយសង្គ្រោះ។ កូនសិស្សចំនួន១១នាក់ ត្រូវបានបញ្ជាក់ពី​មរណភាពរបស់ពួកគេ តែកូនសិស្សចំនួន២៣៩នាក់ផ្សេងទៀត ស្ថិតនៅក្នុងការបាត់ខ្លួននៅឡើយ។

មនុស្ស២៦៨នាក់ទៀត នៅបាត់ខ្លួន

រហូតមកដល់៤៨ម៉ោងក្រោយហេតុការណ៍ ទើបអ្នកជ្រមុជទឹកពីរនាក់បានសម្រេចចូលទៅបើកទ្វាឃ្លុបរបស់នាវា ដែលស្ថិតក្នុងទឹកយ៉ាងងឹតជាទីបំផុត។ អ្នកជ្រមុជទឹកម្នាក់ បានថ្លែងនៅពេលឡើងមកដល់លើវិញ ដូច្នេះថា៖ «ងងឹត​រក​មើលអ្វីសឹងតែមិនឃើញទេ។ សូម្បីតែអ្នកយកដៃរបស់អ្នក មកដាក់នៅពីមុខក៏អ្នកមើលមិនចង់ឃើញដែរ។»

នៅមុនហេតុការណ៍ មនុស្សចំនួន៤៧៥នាក់ បានស្ថិតនៅលើនាវា ក្នុងនោះ៣៥២នាក់ជាកូនសិស្ស។ តុល្យភាព​ចុង​ក្រោយដែលគេទើបនឹងទទួលបាន មនុស្ស២៨នាក់បានស្លាប់ ហើយ២៦៨នាក់ផ្សេងទៀត នៅ​បាត់ដំណឹងសូន្យ​ឈឹង​ ហើយនៅមិនទាន់មានអ្នកមានជីវិតណាផ្សេង ត្រូវបានស្រង់ឡើងមក​ទៀត​នៅឡើយ។ ឪពុក​ម្ដាយ​អាណាព្យាបាល​កូនសិស្ស ដែលកំពុងតក់ស្លុតនឹងហេតុការណ៍ បានសម្ដែងការក្ដៅក្រហាយ​របស់ពួកគេ ដោយបាន​ចង្អុលរិះគន់ពី​អសមត្ថភាព​របស់ក្រុមអ្នកជួយសង្គ្រោះ និងរដ្ឋាភិបាល៕

-----------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...