សង្គមស៊ីវិល​ស្នើ​អោយ​គណបក្ស​ជាប់​ឆ្នោត បញ្ចូល​បេក្ខភាព​ជា​យុវជន

អង្គការសង្គមស៊ីវិលជាតិចំនួន៦ នឹងរៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃនេះ ដើម្បីស្នើទៅគណបក្ស​នយោបាយ ជាពិសេសគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ក្នុងការដាក់បេក្ខភាព​ជាយុវជន​នៅ​ក្នុងការ​បោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត/ក្រុង នាពេលខាងមុខនេះ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: February 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការសង្គមស៊ីវិលជាតិចំនួន៦ នឹងរៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃនេះ ដើម្បីស្នើទៅគណបក្ស​នយោបាយ ជាពិសេសគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ក្នុងការដាក់បេក្ខភាព​ជាយុវជន​នៅ​ក្នុងការ​បោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត/ក្រុង នាពេលខាងមុខនេះ។


ការចូលរួមបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០១២កន្លងទៅ។

ការបោះឆ្នោត - នៅថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០១៤នេះ អង្គការសង្គមស៊ីវិលចំនួន៦ ដែលរួមមានអង្គការ​ក្រុមប្រឹក្សា​យុវជនកម្ពុជា (YCC) សមាគមយុវជនខ្មែរ (KYA) អង្គការយុវជនខ្មែរ និងអភិវឌ្ឍន៍សង្គម (KYSD) មជ្ឈមណ្ឌល​ប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center) វិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ (KIND) សម្ព័ន្ធ​ដើម្បី​សុចរិតភាព និងគណនេយ្យភាពសង្គម (CISA) នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី ការប្រគល់លិខិតសំណូមពរ ដល់គណបក្សនយោបាយឲ្យបញ្ចូលបេក្ខជនយុវជនក្នុងបញ្ជីបោះឆ្នោត និងឲ្យមានការបោះឆ្នោតសកល សម្រាប់​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី/ខេត្ត ក្រុង/ស្រុក/ខណ្ឌ។ កម្មវិធិនេះប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ ខេមរៈ។

តាមបញ្ជាក់របស់លោក សុខ វុទ្ធី មន្រ្តីផ្នែកព័ត៌មាននៃអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា បានអោយទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ដឹងថា គោលបំណងនៃកម្មវិធីគឺចង់អោយគណបក្សជាប់ឆ្នោត បញ្ចូលឈ្មោះ​បេក្ខជនជាយុវជន​នៅក្នុងការបោះឆ្នោតជ្រើសក្រុមប្រឹក្សាខេត្ត/ក្រុង និងគោលបំណងមួយទៀតប្រមូលស្នាមមេដៃ ឬញ្ញតិពីប្រជា​ពលរដ្ឋយកទៅដាក់អោយគណបក្សធំៗទាំង២ គឺគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា។ លោក​បានអោយដឹងទៀតថា «កាលពីមុនយើងគិតថាពីថ្ងៃទី១៨ ១៩នេះ នឹងរៀបហែរញ្ញត្តិ ទៅដាក់តាមគណបក្សនីមួយៗ តែដោយមិនមានការអនុញ្ញាត ពីសាលាក្រុងទើបយើងប្តូរសកម្មភាពមកជាសន្និសិទកាសែតវិញ»។

កម្មវិធីនេះមានសមាសភាពអ្នកចូលរួមដូចជា លោក សុខ ពិទូរ្យ នាយកប្រតិបត្តិ YCC លោក ហ៊ឹម យន់ អ្នក​សម្រប​សម្រួលសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម(CISA) លោក ម៉ាក ចំរើន ប្រធាន KYA លោក ឈួន បូរិត នាយកប្រតិបត្តិ KYSD លោក សេង ឫទ្ធី នាយកប្រតិបត្តិ KIND លោក យង់ គិមអេង ប្រធាន PDP តំណាង​គណបក្សសង្រ្គោះជាតិ គណបក្សប្រជាជនកម្ពុជា និងយុវជនប្រមាណ ១០០នាក់។

មន្រ្តីផ្នែកព័ត៌មានរូបនេះបានអះអាងបន្តទៀតថា «សកម្មភាពដែលយើងធ្វើកន្លងមកឃើញថា យុវជនយល់ដឹង​បាន​ច្រើនក្នុងអាណត្តិនេះ សូម្បីតែការប្រមូលញ្ញតិនៅតាមបណ្តាខេត្តក្រុងមួយចំនួន ក៏សកម្មភាពរបស់គាត់មាន​ភាព​សកម្មជាងមុន។ ឃើញថាការប្រមូលនៅខេត្តខ្លះមានការរំខានពីអាជ្ញាធរដែរ និងកន្លែងសហគមន៍ខ្លះប្រជាពលរដ្ឋ គាត់អត់យល់ហើយ អត់ដឹងថាការបោះឆ្នោត"អសកល"ហ្នឹងបែបម៉េចទេ។»

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...