កំពាព្យ៖ ស្នេហ៍បែបសន្ទូង

ក្មេងស្រលាញ់ម្តង ដល់ចាស់កោងខ្នង ស្រលាញ់ម្តងទៀត ស្នេហ៍បែបសន្ទូង មិនអំពល់ញាតិ ស្រលាញ់មិនឃ្លាត ស្នេហ៍មួយនឹងមួយ ។
Loading...
  • ដោយ: ឆេងអ៊ួ
  • កែប្រែចុងក្រោយ: July 13, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

(បទកាកគតិ)

១. ក្មេងស្រលាញ់ម្តង ដល់ចាស់កោងខ្នង ស្រលាញ់ម្តងទៀត
ស្នេហ៍បែបសន្ទូង មិនអំពល់ញាតិ ស្រលាញ់មិនឃ្លាត
ស្នេហ៍មួយនឹងមួយ ។

២. ស្រលាញ់ច្រើនដង ស្រលាញ់ស្នេហ៍ស្នង មិនលំបាកព្រួយ
ស្នេហ៍ស្រែស្រូវខ្មែរ ជាពន្លកត្រួយ ស្នេហ៍មួយនឹងមួយ
មិនព្រួយឆ្លងអេដស៍ ។

៣. ស្រលាញ់ថ្នាក់ថ្នមថ្នាក់ ស្នេហ៍យើងពីរនាក់ ស្នេហ៍ចេះសង្កេត
ស្នេហ៍ស្មោះនឹងគ្នា ស្នេហ៍ឃ្លាតពីអេដស៍ ស្នេហ៍ចេះសង្កេត
ពិចារណ៍ស្នេហ៍ ។

៤. មុនស្រលាញ់ណាស់ លុះដល់វ័យចាស់ ក៏មិនប្រួលប្រែ
ស្នេហ៍បែបចៅចិត្ត គំនិតបែបខ្មែរ ឃុននារីស្នេហ៍
លុះថ្ងៃអវសាន្ត ។


ទោះជាសត្វមិនមានវិចារណញ្ញាណ តែស្នេហារវាងលលកទាំងគូវនេះ
ស្មោះស្ម័គ្រជាង ស្នេហារបស់មនុស្សឆ្ងាយណាស់។

------------------------------------------------------
ដោយ លោក យី ឆេងអ៊ួ (ប៉េង) - ភ្នំពេញ ថ្ងៃទី ១២ កក្កដា ២០១២

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...