កំណាព្យ៖ ប្រម៉ាត់ប្រម៉ង់
កំណាព្យ ប្រម៉ាត់ប្រម៉ង់
(បទ កាកគតិ)
១. ប្រម៉ាត់ប្រម៉ង់ ប្រម៉ាត់នាំបង់ ប្រម៉ង់នាំបាត់
ប្រម៉ាត់ប្រម៉ង់ នាំខ្មែរខ្ចាយខ្ចាត់ រដ្ឋគួរទប់ស្កាត់
ប្រម៉ាត់ប្រម៉ង់ ។
២. កាលជំនាន់មុន ខ្មែរជួបស៊យស៊ុន ជួបរឿងខាតបង់
ប្រម៉ាត់ប្រម៉ង់ នាំគ្នាដើរស្កាត់ លួចគៃបំបាត់
ជីវិតក្មេងៗ ។
៣. ដល់ពេលឥលូវ ជួបរឿងអាស្រូវ ផ្អើលអស់គេងឯង
ប្រម៉ាត់ប្រម៉ង់ មិនចេះកោតក្រែង សម្លាប់ក្មេងៗ
វះយកក្រលៀន ។
៤. តើពិតឬទេ? សូមជួយជាតិខ្មែរ គ្រប់អស់កោះគៀន
រាវរកការពិត មនុស្សវះក្រលៀន កុំឲ្យបៀតបៀន
ខ្មែរតទៅទៀត ។
៥. បើសិនការពិត រដ្ឋគួររិតត្បិត ការពារញោមញាតិ
ឈប់ឲ្យសត្រូវ ធ្វើបាបខ្មែរទៀត ក្រែងលិចលង់ជាតិ
ស្តារវិញលែងបាន ។
ឈុតមួយរបស់ ក្រុមសៀកមកពីសាលាហ្វាពន្លឺសិល្បៈ ខេត្តបាត់ដំបង។
----------------------------------------------
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) - ភ្នំពេញ ថ្ងៃទី ១២ កក្កដា ២០១២