៧ចំណុច ដែល​ឪពុក​ម្តាយ​គួរ​យល់​ដឹង​សម្រាប់​កូន​របស់​ខ្លួន

តើក្នុងនាមជាឪពុកម្តាយ តើលោកអ្នកមានមោទនភាពទេ នៅពេលកូនៗនិយាយថា លោកអ្នកជាឪពុកម្តាយ ដ៏​វិសេស​វិសាលរបស់ពួកគេ? យ៉ាងហោចណាស់ លោកអ្នកប្រាកដជារំភើបនឹងពាក្យសំដីទាំងនោះខ្លះៗដែរ។ ប៉ុន្តែ​លោក​អ្នក​មានដែលបានគិតឬទេ ថាតើលោកអ្នកគួរធ្វើបែបណា ដើម្បីចិញ្ចឹមបីបាច់កូនៗរបស់លោកអ្នក ឲ្យបានល្អ​ប្រសើរ​ឡើង​នោះ?
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: January 12, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើក្នុងនាមជាឪពុកម្តាយ តើលោកអ្នកមានមោទនភាពទេ នៅពេលកូនៗនិយាយថា លោកអ្នកជាឪពុកម្តាយ ដ៏​វិសេស​វិសាលរបស់ពួកគេ? យ៉ាងហោចណាស់ លោកអ្នកប្រាកដជារំភើបនឹងពាក្យសំដីទាំងនោះខ្លះៗដែរ។ ប៉ុន្តែ​លោក​អ្នក​មានដែលបានគិតឬទេ ថាតើលោកអ្នកគួរធ្វើបែបណា ដើម្បីចិញ្ចឹមបីបាច់កូនៗរបស់លោកអ្នក ឲ្យបានល្អ​ប្រសើរ​ឡើង​នោះ?


ស្ត្រីជាម្ដាយ កំពុងអោបកូនមួយនៅក្នុងដៃ និងដាក់កូនមួយទៀតនៅពីមុខ តែគាត់កំពុងទៅកូនម្នាក់ទៀត​ដែល​មិន​មាននៅក្នុងរូប។ (រូបថត MONOROOM.info/ D.KEO)

ជីវិត - ឪពុកម្តាយភាគច្រើនតែងតែចិញ្ចឹមកូន តាមការយល់ឃើញនិងតាមវិធីសាស្ត្រផ្សេងៗ ចេញពីបទពិសោធន៏ របស់ខ្លួន ដោយមិនបានសិក្សាឲ្យបានល្អិតល្អន់ពីពួកគេ ដែលជាហេតុធ្វើឲ្យពួកគេមានអារម្មណ៏មិនសូវល្អ ចំពោះ​ជីវិតក្នុង​ក្រុម​គ្រួសារ ឬការប្រលូកជាមួយមនុស្សទូទៅក្នុងសង្គម។ ឪពុកម្តាយគួរផ្លាស់ប្តូរការគិតរបស់ខ្លួន និងស្វែង​យល់ពីចំណុច​មួយចំនួនខាងក្រោមនេះ ដើម្បីធ្វើឲ្យជីវិតកូនៗរបស់ខ្លួនកាន់តែល្អប្រសើរឡើង។

១. ការលូតលាស់ និងការវិវត្តន៏នៃរាងកាយត្រូវធ្វើឲ្យស្របគ្នា
ពេលបច្ចុប្បន្ន មនុស្សភាគច្រើនបានលូតលាស់ ក្នុងភាពប្រញាប់ប្រញាល ដើម្បីដើរឲ្យទាន់បច្ចេកវិទ្យា និងអភិវឌ្ឍន៏​ខ្លួនឲ្យទាន់សភាពការណ៏។ ភាពប្រញាប់ប្រញាលនេះ ធ្វើឲ្យឪពុកម្តាយជាច្រើន ភ្លេចបំពេញតួនាទីមួយ​ចំនួនជាមួយ​កូនដូចជា ការផ្តល់អាហារមានគ្រប់សារធាតុបំប៉ន ការធ្វើសកម្មភាព មួយចំនួនដើម្បីការលូតលាស់​ដ៏ប្រពៃរបស់​កូន​រួមមាន៖ ដើរលេងជាមួយកូនៗ ការញុំាជាមួយកូនៗ ចំណាយការលេងជាមួយពួកគេ ការមិនប្រើអំពើហិង្សា ព្រមទាំង​និទានប្រាប់ពីប្រវត្តិ និងបទពិសោធន៏ក្នុងឆាកជីវិតរបស់ខ្លួនប្រាប់ទៅកូនៗជាដើម។

២. ការផ្តល់ទម្លាប់ល្អៗដល់ពួកគេ
ចំណាយពេលវេលាមួយចំនួន ដើម្បីបណ្តុះបណ្តាលកូនៗរបស់អ្នកឲ្យមានភាពក្លៀវក្លា តាមរយៈការ ផ្តល់ភាពកក់ក្តៅ ការពង្រឹងចំណងនៃក្តីស្រឡាញ់ ភាពសិទ្ធស្នាល ការកសាងទំនុកចិត្ត ដើម្បីជួយជំរុញ កូនៗឲ្យមានភាពផ្លាស់ប្តូរ និង​បោះជំហានរឹងមាំជាមួយមនុស្សទូទៅក្នុងពិភពលោក។ ក្មេងៗងាយនឹង យកតម្រាប់តាមទង្វើររបស់ឪពុកម្តាយ​របស់​ខ្លួនខ្លាំងណាស់ ហេតុដូច្នេះហើយ ឪពុកម្តាយគួរតែសាងអ្វីៗល្អជាគំរូដល់ពួកគេ និងកុំឲ្យពួកគេឃើញទម្លាប់​មិនល្អ​របស់ខ្លួនដាច់ខាត។ ក្រៅពីនេះ ឪពុកម្តាយ គួរតែនាំពួកគេឲ្យស្គាល់បុគ្គលឆ្នើមនិងជនល្អៗក្នុងសង្គម កន្លែងប្លែកៗ ដើម្បីផ្តល់នៅបទពិសោធន៏ ព្រមទាំងអាចឲ្យពួកគេរៀនសូត្រ ពីបទពិសោធន៏នៃជនឆ្នើមៗ និងពីទីកន្លែងទាំងនោះ។

៣. ការបំពេញចំណង់ ខុសពីការលើកទឹកចិត្ត
ឪពុកម្តាយមួយចំនួនខិតខំស្វែងរកថវិការ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ ដោយមិនខ្វល់ពីកូនៗរបស់ខ្លួន ថា​អភិវឌ្ឍន៏​ទៅមុខដោយបែបណាឡើយ ដោយពួកគាត់បណ្តោយឲ្យកូនៗរបស់ខ្លួន ធ្វើអ្វីតាមចិត្តរបស់ពួកគេ។ ពួក​គាត់តែងគិតថា ឲ្យតែអាចផ្តល់លុយឬជីវភាពល្អដល់ពួកគេ អាចឲ្យពួកគេរៀនខ្ពស់ៗនោះជារឿងគ្រប់គ្រាន់ហើយ។ ប៉ុន្តែការគិតបែបនេះគឺជារឿងខុសឆ្គង ដោយកូនៗភាគច្រើនត្រូវការ ការលើកទឹកចិត្តពីឪពុកម្តាយ តាមរយៈការចែក​រំលែកក្តីស្រឡាញ់ ការផ្តល់សេរីភាពក្នុងការគិត ការយកចិត្តទុកដាក់ នៅក្បែរកូនៗនិងជឿជាក់លើកូនៗ​មិនថាស្ថិត​ក្នុងភាពលំបាកឬបញ្ហាអ្វីឡើយ។

៤.ចូរគិតថាកូនៗជាគ្រូបង្រៀនរបស់អ្នក
អ្នកមិនចាំបាច់ស្វែងរកសាលារៀនល្អៗ ដើម្បីរៀនទស្សនវិជ្ជាខ្ពស់ៗឡើយ កូនៗរបស់អ្នកនឹងផ្តល់នូវគតិបណ្ឌិត​ទាំង​នោះដោយឥតគិតថ្លៃ។ ក្នុងនាមជាឪពុកម្តាយគួរតែរៀនស្តាប់រាល់សំនួរទាំងឡាយរបស់កូនៗ និងត្រូវព្យាយាមឆ្លើយ​នូវសំនួរទាំងអស់​ដែលពួកគេបានសួរ ដើម្បីជំរុញនៅការគិត ទាំងខ្លួនឯង និងកូនៗដោយមិននិយាយកុហក ឬគ្រាន់​តែនិយាយឲ្យផុតតែពីម៉ាត់របស់ខ្លួន ព្រោះកូនៗរបស់អ្នកនឹងចងចាំវាទុក ទោះបីជាសំនួរទាំងនោះ​មានលក្ខណៈឆ្កួតៗ​ក៏ដោយ។

នេះជាអថ៌កំបាំងនៃសេចក្តីស្រឡាញ់ ដែលឪពុកម្តាយទាំងអស់ ត្រូវតែរៀនធ្វើការផ្លាស់ប្តូរខ្លួនឯង រួមទាំងពង្រឹង​ចំណេះដឹងរបស់ខ្លួនផងឲ្យកាន់តែទូលាយ ដើម្បីការអភិវឌ្ឍន៏របស់កូនៗនាតំណាក់កាល នៃការលូតលាស់ដំបូង។

៥. ឪពុកម្តាយត្រូវយល់ពីសក្តានុពលកូនៗឲ្យបានច្បាស់
ទោះបីជាឪពុកម្តាយភាគច្រើនរស់នៅជាមួយកូនៗរបស់ខ្លួនក្តី ក៏ពួកគាត់មិនប្រាកដថាយល់ដឹងច្បាស់ ពីកូនៗរបស់​ខ្លួនដែរ។ឪពុកម្តាយមួយចំនួនមានភាពភ័យខ្លាច និងព្រួយបារម្ភច្រើននាពេលកូនៗរបស់ ខ្លួនមិនដូចអ្វីដែលខ្លួនគិត។ បើពួកគាត់ក្រឡេកមើលចំណុចវិជ្ជមានវិញ ចេញពីកូនៗរបស់ពួកគាត់ ពួកគាត់នឹងដឹងថា ភាពជោគជ័យរបស់​មនុស្ស​មិនដូចគ្នាឡើយ វាអាស្រ័យលើចំណុចជាច្រើនបូករួមនឹងការពេញចិត្តផងដែរ។ ក្នុងនាមជាឪពុកម្តាយគួរតែ ស្វែងរក​វិធីសាស្រ្តជួយតម្រង់កូនៗរបស់ខ្លួន ទៅតាមបែបផែន និងសក្តានុពលរបស់ពួកគេ។

៦. ឪពុកម្តាយគួរប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ថ្នាំសម្រាប់កុមារ
នាពេលឈឺ ថ្នាំពេទ្យមិនពិតជាអាចជួយឲ្យរាងកាយបានជាសះស្បើយឡើយ ប៉ុន្តែការជួយសម្រួលអារម្មណ៏កូនៗ របស់ខ្លួនតាមរយៈការធ្វើលំហាត់ប្រាណ ឬការដឹងពីរោគសញ្ញាពិតប្រាកដ ដែលកើត មានចំពោះពួកគេថា តើត្រូវ​ប្រភេទជំងឺអ្វីឲ្យប្រាកដនោះ នឹងមិនបង្កគ្រោះថ្នាក់ណាមួយចំពោះសុខភាព របស់ពួកគេនាពេលនេះ និងទៅអនាគត​ឡើយ។ ក្នុងនាមជាឪពុកម្តាយគួរសិក្សាពីសុខភាព និងប្រភេទថ្នាំទាំងនោះឲ្យបានច្បាស់ មុននឹងប្រើប្រាស់ថ្នាំ​ទាំង​នោះជាមួយពួកគេ។

៧.ធ្វើខ្លួនជាឪពុកម្តាយ ដែលរស់នៅក្នុងភាពមិនតប់ប្រមល់
មិនថារាល់ថ្ងៃអ្នកទៅធ្វើការ ឬមានបញ្ហាណាមួយកើតឡើងទេ ប៉ុន្តែនាពេលអ្នកមកដល់ផ្ទះ ឬជួបជាមួយកូនៗ អ្នក​ត្រូវបញ្ចេញស្នាមញញឹមទៅកាន់ពួកគេនិងស្តាប់ពួកគេនិយាយជានិច្ច។ បើសិនខ្លួនឯង នៅតែមិនអាចបញ្ចប់ភាព​ទុក្ខសោក ឬតានតឹងបានភ្លាមៗទេ គួរតែរកកន្លែងស្ងាត់ណាមួយ សម្រួលអារម្មណ៏របស់ខ្លួនមួយរយៈសិន ដោយ​ការ​ដកដង្ហើមចេញចូលមួយៗ រួចរកចំណុចវិជ្ជមានមកដាក់ក្នុងខ្លួនជាមុន ចាំចេញទៅជួបជាមួយកូនៗរបស់ខ្លួន៕

--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ១១ ខែមករា ឆ្នាំ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...