លីវើភូល៖ ស្វារែស គួរ​តែ​ស្ថិត​ជា​កីឡាករ​បម្រុង​សិន

វីរបុរសក្រុមហង្សក្រហម លីវើភូល (Liverpool) លោក អៃយ៉ាន រ៉ាស់ (Ian Rush) សង្ឃឹមថាក្លិបនឹងឲ្យកីឡាករ ល្វីស ស្វារែស (Luis Suarez) គួរតែស្ថិតក្នុងនាមជាកីឡាករបម្រុងសិន នៅពេលដែលកីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយ បញ្ចប់ការពិន័យ និងអាចមានសិទ្ធចូលលេងវិញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វីរបុរសក្រុមហង្សក្រហម លីវើភូល (Liverpool) លោក អៃយ៉ាន រ៉ាស់ (Ian Rush) សង្ឃឹមថាក្លិបនឹងឲ្យកីឡាករ ល្វីស ស្វារែស (Luis Suarez) គួរតែស្ថិតក្នុងនាមជាកីឡាករបម្រុងសិន នៅពេលដែលកីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយ បញ្ចប់ការពិន័យ និងអាចមានសិទ្ធចូលលេងវិញ។


កីឡាករ ល្វីស ស្វារែស សប្បាយចិត្តនៅពេលរកគ្រាប់បាល់ឲ្យក្រុមលីវើភូលរបស់ខ្លួន ទល់នឹងក្រុមឆែលស៊ី។ (រូបថត Phil Noble/Reuters)

ខ្សែប្រយុទ្ធ ស្វារែសបច្ចុប្បន្នកំពុងតែជាប់ពិន័យមិនឲ្យចូលលេង ១០ប្រកួត តាំងតែពីគាត់ខាំដៃកីឡាករខ្សែការពារឆែលស៊ី (Chelsea) ប្រែនីស្លាវ អ៊ីវ៉ាណូវីក (Branislav Ivanovic) កាលពីចុងរដូវកាលមុន។ ប៉ុន្តែគាត់នឹងអាចចូលលេងវិញ ខណៈ​ដែលក្រុមលីវើភូល ត្រូវប៉ះជាមួយក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក្នុងការប្រកួតពានរង្វាន់ ខាប់ភីថល​វ័នខាប់ (Capital One Cup) នៅសប្តាហ៏ក្រោយ។

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ ជាកីឡាករដែលរកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេនៅក្នុងក្រុមលីវើភូល កាលពីរដូវកាលមុន។ ប៉ុន្តែការអវត្តមានរបស់ស្វារែស ក្រុមហង្សក្រហមក៏កំពុងតែធ្វើបានយ៉ាងល្អដែរ បន្ទាប់ពីប្រកួតរដូវកាលថ្មី៣ប្រកួត ឈ្នះ​ទាំង៣ប្រកួត ហើយកំពុងតែឈរលេខ១ លើកំពូលតារាងព្រីមែលីក (Premier League) ថែមទៀត។

បច្ចុប្បន្ន លីវើភូលស្ថិតនៅលើកំពូលតារាង មាន៩ពិន្ទុ ហើយក៏ជាក្រុមតែ១គត់ ដែលមានកំណត់ត្រាល្អដាច់គេ ១០០​ភាគ​រយ។ ហើយជ័យជំនះទាំងនោះ ក៏ជាគុណសម្បត្តិដ៏ធំធេងរបស់ខ្សែប្រយុទ្ធ ដានីញ៉ែល ស្តឺរ៉ិជ (Daniel Sturridge)ដែរ ដែលទាត់ចូលទី១គ្រាប់ៗ គ្រប់ការប្រកួត។

ទោះជាយ៉ាងណា ល្វីស ស្វារែស នឹងត្រឡប់មកចូលរួមជាមួយក្រុមវិញ ក្នុងពេលឆាប់ខាងមុខនេះ ខណៈដែលលោករ៉ាស់ សង្ឃឹមថាគ្រូបង្វឹកលីវើភូល លោក ប្រេដិន រ៉ដចឺស (Brendan Rodgers) នឹងរក្សារទម្រង់លេងដដែល ហើយឲ្យស្វារែស ស្ថិតជាកីឡាករសម្រុងបណ្តោះអាសន្នសិន ព្រោះថាបច្ចុប្បន្នក្រុមកំពុងតែធ្វើបានល្អស្រាប់ហើយ។

វីរបុរស ក្លិបលីវើភូល និងជាអតីតខ្សែប្រយុទ្ធរកគ្រាប់បាល់បានច្រើនជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រក្លិបហង្សក្រហម (ទាត់ចូលទីឲ្យក្រុមលីវើភួលបាន ៣៤៦គ្រាប់) រ៉ាស់ បាននិយាយថា៖ «សម្រាប់ខ្ញុំ បើ៦ប្រកួតកន្លងទៅនេះ ក្រុម​ធ្វើបានល្អ​ហើយ ខ្ញុំនឹងឲ្យគាត់ស្ថិតជាកីឡាករបម្រុងសិន ព្រោះដើម្បីឲ្យក្រុមទទួលបានជ័យជំនះ និងឲ្យគាត់ខិតខំលេងឲ្យបានល្អ ដើម្បីយកដំណែងជម្រើស១១នាក់វិញ។»

អតីតកីឡាករអន្តរជាតិវ៊ែល ដែលធ្លាប់ជួយឲ្យក្រុមហង្សក្រហមលើកពានស្ទើរតែរាប់ភ្លេចរូបនេះ បានបន្ថែមថា៖ «ខ្ញុំដឹងថា ស្វារែសប្រាកដជាគ្មានបញ្ហាអ្វីនោះទេ សម្រាប់ការត្រឡប់របស់គាត់។ ប៉ុន្តែបើក្រុមលីវើភូល លេងពុំបានល្អ កំពុង​ពេល​គាត់បង្ហាញខ្លួនលើកដំបូង នោះនឹងក្លាយជាបញ្ហាមួយ។ ខ្ញុំសង្ឃឹមថា ក្លិបនឹងពិចារណាឲ្យល្អិតល្អន់៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...