អនាគត​កីឡាករ​បាល់​ទាត់ ហ្វឺណាន់ដូ តូរែស នឹង​ទៅ​ជា​យ៉ាង​ណា?

ពីឬបីឆ្នាំមុន សមត្ថភាពរបស់កីឡាករ ហ្វឺណាន់ដូ តូរែស ពិតជាធ្វើឲ្យខ្សែការពារ និងអ្នកគាំទ្រ របស់ក្រុមដទៃទៀតមានការព្រួយបារម្មណ៏យ៉ាងខ្លាំង។ ការរួមបញ្ចូលជំហ៊ានល្បឿន និងភ្នែក សំលឹងគោលដៅរបស់កីឡាករអេស្ប៉ាញរូបនេះ ធ្វើឲ្យគាត់ក្លាយជាខ្សែប្រយុទ្ធដ៏មុតស្រួច ហើយជាខ្សែប្រយុទ្ធ ដែលមានក្រុមធំៗនៅអ៊ឺរ៉ុបជាច្រើន តែងតែចង់បាន។ ទោះបីជាយ៉ាងណាក៏ដោយ បើយើងសំលឹងមើលអេល នីណូ (El Nino ឈ្មោះក្រៅរបស់គាត់) សព្វថ្ងៃនេះ គឺពិបាកនឹងធ្វើការប្រៀបធៀបជាមួយនឹង រូបគាត់ពីមុនដែលធ្លាប់ជាខ្សែប្រយុទ្ធដ៏ ឆ្នើមណាស់។ បញ្ហារបួស និងបញ្ហាផ្ទាល់ខ្លួនធ្វើឲ្យតូរែស នៅជាមួយឆែលស៊ី មិនទទួលបាន ជោគជ័យ។ ហើយសព្វថ្ងៃបញ្ហាដ៏ធ្ងន់ធ្ងររបស់គាត់ កំពុងតែចោទជាសំនួរថា តើអនាគតរបស់ គាត់នឹងក្លាយទៅជាយ៉ាងណាទៀត ក្នុងអាជីពបាល់ទាត់។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធរបស់ក្រុមឆែលស៊ី (Chelsea) ហ្វឺណាន់ដូ តូរែស (Fernando Torres) ធ្លាប់ជាកីឡាករ មួយរូប ដែលខ្លាំងបំផុត ប៉ុន្តែពេលនេះ តើគាត់គួរតែ ទៅទីណាទៀត ក្រៅពីក្រុមឆែលស៊ី?


កីឡាករ វឺណាន់ដូ តូរែស ពេលទាត់អោយក្រុមឆែលស៊ី ប្រទេសអង់គ្លេស។

ពីឬបីឆ្នាំមុន សមត្ថភាពរបស់កីឡាករ ហ្វឺណាន់ដូ តូរែស ពិតជាធ្វើឲ្យខ្សែការពារ និងអ្នកគាំទ្រ របស់ក្រុមដទៃទៀត មានការ​ព្រួយបារម្មណ៏យ៉ាងខ្លាំង។ ការរួមបញ្ចូលជំហ៊ានល្បឿន និងភ្នែក សំលឹងគោលដៅរបស់កីឡាករអេស្ប៉ាញរូបនេះ ធ្វើឲ្យ​គាត់ក្លាយជាខ្សែប្រយុទ្ធដ៏មុតស្រួច ហើយជាខ្សែប្រយុទ្ធ ដែលមានក្រុមធំៗនៅអ៊ឺរ៉ុបជាច្រើន តែងតែចង់បាន។

ទោះបីជាយ៉ាងណាក៏ដោយ បើយើងសំលឹងមើលអេល នីណូ (El Nino ឈ្មោះក្រៅរបស់គាត់) សព្វថ្ងៃនេះ គឺពិបាកនឹងធ្វើ​ការប្រៀបធៀបជាមួយនឹង រូបគាត់ពីមុនដែលធ្លាប់ជាខ្សែប្រយុទ្ធដ៏ ឆ្នើមណាស់។ បញ្ហារបួស និងបញ្ហាផ្ទាល់ខ្លួនធ្វើឲ្យតូរែស នៅជាមួយឆែលស៊ី មិនទទួលបាន ជោគជ័យ។ ហើយសព្វថ្ងៃបញ្ហាដ៏ធ្ងន់ធ្ងររបស់គាត់ កំពុងតែចោទជាសំនួរថា តើ​អនាគត​របស់ គាត់នឹងក្លាយទៅជាយ៉ាងណាទៀត ក្នុងអាជីពបាល់ទាត់។

បន្ទាប់ពីមានការកោះហៅ ឲ្យចូលជំរើសជាតិអេស្ប៉ាញ ក្រោមអាយុ២០ឆ្នាំ តូរែស ដែលមាន រហ័សនាមថា «អេល នីណូ» ។ ក្នុងឆ្នាំ ២០០៧ រូបគាត់ត្រូវបានក្រុមលីវើភូល (Liverpool) ទិញ យកគាត់ពីក្រុមអាតិលិកទីកូ ម៉ាឌ្រីដ (Althetico Madrid) ក្នុងតំលៃខ្លួន ២០លានផោន។ គាត់ បានលេចធ្លោរក្នុងក្រុមលីវើភូល នឹងក្លាយខ្លួនជា កំពូលខ្សែប្រយុទ្ធនៅអ៊ឺរ៉ុប ក្នុងអាជីព​របស់គាត់។

រយះពេលបីរដូវកាលរបស់កីឡាករអេស្ប៉ាញរូបនេះ ក្នុងទឹកដីអេនហ្វែល (Anfield) គឺពិតជា មានការភ្ងាក់ផ្អើល។ គាត់មាន​ទំរង់លេង ត្រូវគ្នាជាមួយនឹងក្រុមលីវើភូល។ ការចាប់ដៃគូរជា មួយនឹងកីឡាករ ស្ទេវ៉ិន ចឺរ៉ាដ (Steven Gerrard) ធ្វើឲ្យគាត់​លេងបានយ៉ាងល្អ ហើយចេះយល់ ចិត្តគ្នា និងក្លាយជាកីឡាករដ៏ល្អប្រចាំព្រីមែលីក (Premier League)។ កំឡុងពេល​គាត់​លេងឲ្យ ក្រុមក្នុងទីក្រុង មឺសីសាយ (Merseyside) នោះ គាត់រកគ្រាប់បាល់បញ្ចូលទីបាន ៨១គ្រាប់ ក្នុង ការប្រកួត ១៤២​លើក និងធ្វើឲ្យគាត់ក្លាយជាវីរបុរសក្នុងទឹកដី អេន ហ្វែល។

ក្នុងរដូវកាល ២០០៩-២០១០ តូរែសបានស៊ុតបាល់បញ្ចូលទីបាន ២២គ្រាប់ ក្នុងការប្រកួត ៣២លើក ហើយនេះជារដូវកាល​ដែលល្អបំផុតសំរាប់គាត់។ បន្ទាប់មកតូរែស បានរងរបួសជង្គង់ យ៉ាងធ្ងន់ធ្ងរ ក្នុងខែមេសា ធ្វើឲ្យគាត់មិនអាចចូល​ប្រកួត​រហូតដល់ចប់រដូវកាល។ បញ្ហាទាំង អស់នេះ មានផលប៉ះពាល់ដល់អាជីព ជាកីឡាករជំរើសជាតិអេស្ប៉ាញដូចគ្នា។ បន្ទាប់​ពីការ វិលត្រឡប់ពីរបួសវិញ គាត់ហាក់ដូចជាបាត់បង់កំលាំងចិត្ត មានល្បឿនថមថយ និងបាត់បង់ បចេ្ចកទេសនៅមុខទី។ បន្ទាប់ពីការធ្លាក់ចុះ នូវទំរង់លេងនេះ ធ្វើឲ្យគាត់បញ្ចប់អាជីពជាមួយ នឹងក្រុមលីវើភូល។ ក្រោយមកទើបក្រុមឆែលស៊ី បាន​ទិញយកតូរែស ក្នុងតំលៃខ្លួន ៥០លាន ផោន ដោយសង្ឃឹមថា គាត់នឹងត្រឡប់មករកទំរង់ដ៏អស្ចារ្យវិញ ប៉ុន្តែគាត់នៅ​តែ​មិន​អាចធ្វើ បាន។

វាប្រហែលជាមកពីបញ្ហារបួសរបស់គាត់ និងជាពិសេសបាត់បង់គ្រូបង្វឹក លោកបិនីតេស (Benitez) អតីតគ្រូបង្វឹក​ក្រុម​លីវើភូល ហើយធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពក្នុងការលេងរបស់ គាត់។ មកទល់នឹងពេលនេះ តូរែសនៅតែមិនអាចរក​គ្រាប់បាល់ទៀតទាត់ ឲ្យក្រុមឆែលស៊ី បាននៅឡើយទេ។

ការទិញយកខ្សែប្រយុទ្ធថ្មី ក្នុងខែមករា ឈ្មោះដិមបាបា (Demba Ba) គឺជាការព្រមានមួយដល់កីឡាករ ហ្វឺណាន់ដូ តូរែស។ កីឡាករដិមបាបា អាចនឹងដណ្តើមដំណែងជាកីឡាករ ជំរើសដំបូង សំរាប់ក្រុមឆែលស៊ី។ បើសិនជា តូរែសមិនអាចបង្ហាញ​ពីទំរង់លេងណាមួយ ឲ្យបានល្អប្រសើ ទេនោះ វាពិតជាពិបាកខ្លាំងណាស់ សំរាប់អនាគតរបស់គាត់ក្នុងក្រុមឆែលស៊ី។

បើសិនជាអាជីពរបស់គាត់ នឹងចប់នៅក្នុងប្រទេសអង់គ្លេស តើគាត់នឹងទៅទីណាទៀត?

អាឡឺម៉ង់ជាជំរើសមួយ បើសិនក្រុម បូរ៉ូសៀដតម័ន (Borussia Dortmund) បាត់បង់កីឡាករ ឡេវ៉ានដូស្គី (Lewandowski)។ ការត្រឡប់ទៅកាន់ក្រុម អាតិលិកទីកូ ម៉ាឌ្រីដ វិញ នឹងត្រូវបាន ពិចារណា បើសិនជាកីឡាករហ្វាខាវ (Falcao) ចាកចេញ​ក្នុង​រដូវក្តៅ។ ក្រុមណាប៉ូលី (Napoli) អាចនឹងចាប់អារម្មណ៏ បើសិនជាពួកត្រូវបាត់បង់កីឡាករ កាវ៉ានី (Cavani) ក្នុងរដូវក្តៅ​នេះ។ តែ ទោះបីជាយ៉ាងណាក្រុម ដតម័ន និងក្រុមណាប៉ូលី ប្រហែលជាមិនប្រថុយ ក្នុងការចុះកិច្ច សន្យាទិញយកកីឡាករ តូរែសទេ។ ពួកគេត្រូវការខ្សែប្រយុទ្ធ ដែលគួរឲ្យទុកចិត្ត លេងបានល្អ និងអាចរកគ្រាប់បានទៀតទាត់។ អ្វីទាំងអស់នេះ តូរែសប្រហែលជាមិនអាច ផ្តល់ឲ្យបានទេ។

បើមិនដូច្ឆោះទេ គាត់អាច នឹងប្តូរទៅកាន់លីកអ្នកមាន ដូចជាលីកនៅប្រទេសរុស្សី និង លីកនៅ សហរដ្ឋអាមេរិក ដែល​មានដូចជាក្រុម អេនហ្សី ម៉ាខាចកាឡា (Anzhi Makhachkala) ឬក្រុម អិលអេ កាឡាស៊ី (LA Galaxy) ដែលអាចល្បួង​តូរែស ឲ្យចាកចេញពីប្រទេសអង់គ្លេស បាន។

អនាគតរបស់កីឡាករ ហ្វឺណាន់ដូ តូរែស គឺពិបាកនឹងធ្វើការព្យាករណ៍ទុកណាស់ ប៉ុន្តែទោះជាយ៉ាងណា ក៏អនាគត​របស់​គាត់ដែលនឹងចាកចេញឆ្ងាយពីប្រទេសអង់គ្លេស ក៏ប្រហែលជា មិនអាចជៀសរួចដែរ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ Givemefootball
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...