អេសឺស ចេញ​កូន​កាត់ «ត្រែន​ស្វម​មឺ ប៊ុក​ធី​១០០» (VDO)

ក្រុមហ៊ុនអេសឺស (Asus) បានចេញឧបករណ៏ថ្មីមួយប្រភេទ មានឈ្មោះថា «ត្រែនស្វមមឺ ប៊ុកធី១០០» (Transformer Book T100) ដែលត្រូវបានគេហៅថា ជាកូនកាត់ក្តាបញ្ជា និងកុំព្យូទ័រយួរដៃ (tablet/laptop)។ ក្តារបញ្ជា និងដងខ្លួនរបស់វា អាចបំបែក (ដោះចេញ) ពីគ្នាបាន ដែលវាមានតម្លៃជាង ៣០០ដុល្លារសហរដ្ឋអាមេរិក ហើយនឹងចេញលក់នៅថ្ងៃទី១៨ ខែតុលាខាងមុខ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនអេសឺស (Asus) បានចេញឧបករណ៏ថ្មីមួយប្រភេទ មានឈ្មោះថា «ត្រែនស្វមមឺ ប៊ុកធី១០០» (Transformer Book T100) ដែលត្រូវបានគេហៅថា ជាកូនកាត់ក្តាបញ្ជា និងកុំព្យូទ័រយួរដៃ (tablet/laptop)។ ក្តារបញ្ជា និងដងខ្លួនរបស់វា អាចបំបែក (ដោះចេញ) ពីគ្នាបាន ដែលវាមានតម្លៃជាង ៣០០ដុល្លារសហរដ្ឋអាមេរិក ហើយនឹងចេញលក់នៅថ្ងៃទី១៨ ខែតុលាខាងមុខ។


«ត្រែនស្វមមឺ ប៊ុកធី១០០» ដែលអាចក្លាយជាក្ដាបញ្ជាបានផង និងជាកុំព្យូទ័រយួរដៃផង។ (រូបថត MONOROOM.info)

ត្រែនស្វមមឺ ប៊ុកធី១០០ នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ វីនដូ៨.១ (Windows 8.1)។ ម៉ាស៊ីនរបស់វាប្រភេទ ឃ្វាដខរ អ៊ីនថែល អេតុមបាយ ត្រេលធីហ្សិដ៣៧៤០ (quad-core Intel Atom Bay Trail-TZ3740)។ អេក្រង់មានទំហំ ១០អ៊ីញ ប្រភេទអាយភីអេស (IPS) ដែលអាចបង្ហាញរូបភាពបានទំហំ ១៣៦៦ X ៧៦៨ភិចស្យ៊ែល។

ក្រាហ្វិករបស់វា ប្រភេទ អ៊ីនថេលអេចឌី (Intel HD Graphics) និងមានអង់ចងចាំ (RAM)ទំហំ ២ជីហ្គាបៃ។ កាមេរ៉ាមុខទំហំ ១.២ម៉េហ្គាភិចស្យ៊ែល ប៉ុន្តែពុំមានកាមេរ៉ាក្រោយទេ។ វាមានរន្ធ (Ports) ច្រើនប្រភេទដូចជា៖ មីក្រូ អេចឌីអ៊ិមអាយ (Micro-HDMI), មីក្រូ យូអេសប៊ី (Micro-USB), មីក្រូអេសឌី (microSD), រន្ធដោតកាស និងយូអេសប៊ី ៣.០ (USB 3.0) សម្រាប់​ដោតក្តាបញ្ជាថែមទៀត។

ក្តាបញ្ជារបស់វា មានទម្ងន់ ០.៥៤គីឡូក្រាម (១.២ផោន) និង ១.០៨គីឡូក្រាម (២.៤ផោន) បូករួមទាំងដងខ្លួនទាំងអស់​របស់វា។ វាមានកម្រាស់ ១.០៤សង់ទីម៉ែត្រ (០.៤១អ៊ីញ) ដែលជាកម្រាសមួយស្តើង និងងាយស្រួលក្នុងការកាន់ចល័ត​បំលាស់ទី។

ចំពោះតម្លៃរបស់វា ឧបករណ៏កូនកាត់ក្តាបញ្ជារ និងកុំព្យូទ័រយួរដៃ «ត្រែនស្វមមឺ ប៊ុកធី១០០» មានតម្លៃ ៣៤៩ដុល្លារ ជាមួយនឹងទំហំផ្ទុក ៣២ជីហ្គាបៃ និងតម្លៃ ៣៩៩ដុល្លារ ជាមួយនឹងទំហំ ផ្ទុក ៦៤ជីហ្គាបៃ។ តម្លៃទាំងនេះ ក៏មានភ្ជាប់មក​ជាមួយនឹងក្តាបញ្ជារជាស្រេចផងដែរ។

ត្រែនស្វមមឺ ប៊ុកធី១០០ នឹងចរាចរណ៏ចេញលក់លើទីផ្សារ នៅថ្ងៃទី១៨ ខែតុលា ហើយក៏ជាថ្ងៃ ដែលក្រុមហ៊ុនមីក្រូសូហ្វ (Microsoft) ប្រកាសដាក់ឲ្យដំណើរការ ប្រព័ន្ធប្រតិបត្តិការ វីនដូ៨.១ ជាផ្លូវការដែរ៕

សូមទស្សនារូបភាពបន្ថែម និងវីដេអូបង្ហាញពីផលិតផលនេះ ៖

វីដេអូ ៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...