ជើនីហ្វែរ ឡូប៉េ សុំ​ទោស​ដែល​បាន​ទៅ​ច្រៀង​ឲ្យ​ប្រធានាធិបតី តួកមេនីស្តង់ (VDO)

តារាចម្រៀងអន្តរជាតិរូបនេះ បានអះអាងថា នាងមិនបានដឹងពីស្ថានភាពសិទ្ធមនុស្ស នៅក្នុងប្រទេសមួយ ដែលអង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ចារជារបបគាបសង្កត់ និងផ្ដាច់ការខ្លាំងក្លាជាងគេ នៅក្នុងពិភពលោក។ អ្នកប្រើប្រាស់អាំងធើណែតជាច្រើន បានបបួលគ្នា ពេបជ្រាយឲ្យតារាចម្រៀងថា «លុយអាចទិញអ្វីៗបានទាំងអស់»។ នៅ​មុននេះមួយថ្ងៃ ជើនីហ្វែរ ឡូប៉េស (Jennifer Lopez) បានធ្វើដំណើរទៅកាន់ប្រទេសតួមេនីស្តង់ ហើយបានស្លៀកពាក់​តាម​បែបប្រពៃណីនៃប្រទេសនេះ ដើម្បីច្រៀងបទ«រីករាយថ្ងៃបុណ្យកំណើត លោកប្រធានាធិបតី» ឲ្យទៅលោក ហ្គួបានហ្គូលី បេឌីម៉ូខាមេដូវ (Gourbangouly Berdymoukhamedov) ដែលជាប្រមុខរដ្ឋរបស់ប្រទេសនេះ ជាមួយនឹងចង្វាក់រាំ​ល្វតល្វន់​យ៉ាងពិសេស។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: July 03, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាចម្រៀងអន្តរជាតិរូបនេះ បានអះអាងថា នាងមិនបានដឹងពីស្ថានភាពសិទ្ធមនុស្ស នៅក្នុងប្រទេសមួយ ដែលអង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ចារជារបបគាបសង្កត់ និងផ្ដាច់ការខ្លាំងក្លាជាងគេ នៅក្នុងពិភពលោក។


នាងជើនីហ្វែ ឡូប៉េស ដែលនៅតែស្រស់ស្អាត និងស៊ិចស៊ី។

អ្នកប្រើប្រាស់អាំងធើណែតជាច្រើន បានបបួលគ្នា ពេបជ្រាយឲ្យតារាចម្រៀងថា «លុយអាចទិញអ្វីៗបានទាំងអស់»។ នៅ​មុននេះពីរថ្ងៃ ជើនីហ្វែរ ឡូប៉េស (Jennifer Lopez) បានធ្វើដំណើរទៅកាន់ប្រទេសតួកមេនីស្តង់ ហើយបានស្លៀកពាក់​តាម​បែបប្រពៃណីនៃប្រទេសនេះ ដើម្បីច្រៀងបទ«រីករាយថ្ងៃបុណ្យកំណើត លោកប្រធានាធិបតី» ឲ្យទៅលោក ហ្គួបានហ្គូលី បេឌីម៉ូខាមេដូវ (Gourbangouly Berdymoukhamedov) ដែលជាប្រមុខរដ្ឋរបស់ប្រទេសនេះ ជាមួយនឹងចង្វាក់រាំ​ល្វតល្វន់​យ៉ាងពិសេស។

ជាផ្ទាំងទស្សនីយភាពមួយ មិនដែលធ្លាប់មានពីមុនមក នៅក្នុងប្រទេសកាន់សាសនាឥស្លាម និងធ្លាប់ជាខេត្តមួយនៃ​សហភាពសូវៀត ដែលស្ថិតក្នុងទ្វីបអាស៊ីកណ្ដាល។ ប្រទេសនេះល្បីថា ជាប្រទសមួយដែលសម្បូរឧស្ម័នហ្គាសជាច្រើន តែក៏ល្បីដែរថា មានតុល្យភាពយ៉ាងអាក្រក់ស្ដីពីស្ថានភាពសិទ្ធិមនុស្ស។ ជើនីហ្វែរ ឡូប៉េ ជាតារាមកពីបស្ចឹមប្រទេស​លើក​ដំបូងគេហើយ ដែលបានចូលមកសម្ដែងនៅក្នុងប្រទេសនេះ។

«ប្រសិនបើនាងដឹង នាងនឹងមិនទៅចូលរួមទេ»

ជាចម្លើយឆ្លើយតបនឹងការរិះគន់ ភ្នាក់ងាររបស់នាងបានថ្លែងនៅថ្ងៃច័ន្ទទី០១ខែកក្កដា ថា ជើនីហ្វែរ នឹងមិនទៅសម្ដែងក្នុង​ការប្រគុំតន្ត្រីនេះទេ ប្រសិនជានាងដឹងជាមុន ពីបញ្ហា«សិទ្ធិមនុស្សយ៉ាងណានោះ» នៅក្នុងប្រទេសតួកមេនីស្តង់។ មិនត្រឹម​តែប៉ុណ្ណោះ នាងបានជូនពរបុណ្យខួបកំណើត ទៅកាន់ប្រមុខរដ្ឋនៃប្រទេសនេះ នៅបន្ទាប់ពីបានទទួលយល់ព្រមយ៉ាង​ប្រថុចញ៉ុច នូវសំនើរសុំទៅសម្ដែង រៀបចំឡើងដោយក្រុមហ៊ុនប្រេងមួយរបស់ចិន ឈ្មោះ CNPC។

អ្នកនាំពាក្យរូបនោះ បានបន្ថែមថា «ជើនីហ្វែ ឡូប៉េស និងសិល្បករផ្សេងទៀត ត្រូវបានអញ្ជើញឲ្យទៅសម្ដែង ក្នុងកម្មវិធី​ឯកជនមួយ តែមិនមែនជាព្រឹត្តិការណ៍ ដែលរៀបចំឡើងដោយរដ្ឋាភិបាល ឬដោយមានចរិកនយោបាយនោះទេ»។

នៅក្នុងរបាយការណ៍ចុងក្រោយ របស់ក្រុមអង្គការការពារសិទ្ធិមនុស្ស បានចាត់ទុកប្រទេសតួកមេនីស្តង់ ថាជាប្រទេស​ដែលប្រកាន់របបមួយ ក្នុងចំណោមរបប ដែលផ្ដាច់ការគាបសង្កត់ជាងគេ ក្នុងពិភពលោក៕

សូមទស្សនាវីដេអូ ស្ដីពីការសម្ដែងការប្រគុំតន្ត្រីរបស់នាង ក្នុងពិធីបុណ្យខួបកំណើត របស់ប្រធានាធិបតីតួកមេនីស្តង់ ដូចតទៅ៖

------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...