សម្បត្តិវប្បធម៌ធម្មជាតិដប់ប្រាំបួន ចុះបញ្ជីបេតិកភ័ណ្ឌពិភពលោក (រូបភាព)
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: June 24, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៤ ខែមិថុនានេះ បើរាប់ពីតាំងពីថ្ងៃទី២១ ខែមិថុនាមក កិច្ចប្រជុំគណៈកម្មាធិការបិតិកភ័ណ្ឌពិភពលោក (WHC) លើកទី៣៧ ក្នុងប្រទេសកម្ពុជា បានសម្រេចចុះឈ្មោះ រមណីដ្ឋានចំនួនដប់ប្រាំបួន(១៩)កន្លែង ទៅក្នុងបញ្ជីសម្បត្តិបិតិកភ័ណ្ឌពិភពលោក។
ព្រះវិហារ tserkvas ធ្វើពីឈើ នៅតំបន់ Carpathian ក្នុងប្រទេសប៉ូឡូញ និងអ៊ុយក្រែន។
អ្នកនាំពាក្យនៃកិច្ចប្រជុំ WHC លោក ឯក ថា បានប្រាប់មនោរម្យព័ងអាំងហ្វូតាមទូរសព្ទ័នាព្រឹកនេះ(ថ្ងៃទី២៤ ខែមិថុនា)ថា គិតចាប់ពីថ្ងៃទី២១ដល់ព្រឹកថ្ងៃនេះ(ថ្ងៃទី២៤) កិច្ចប្រជុំពេញអង្គលើកទី៣៧ របស់ WHC បានសម្រេចចុះបញ្ជីរមណីយដ្ឋាន ចំនួនដប់ប្រាំបួន(១៩)កន្លែង ហើយបានបែងចែកជាបីសម្បត្តិបិតិកភ័ណ្ឌក្នុងនោះ រួមមានវប្បធម៌ធម្មជាតិចំនួនប្រាំ(៥)កន្លែង សម្បត្តិវប្បធម៌ចំនួនដប់បីកន្លែង(១៣)កន្លែង និងវប្បធម៌ជីវចម្រុះចំនួនមួយ(១)កន្លែង។
លោកបន្តរថា ក្នុងនោះក៏មានការពង្រីកបន្ថែម នូវសម្បត្តិបិតិកភ័ណ្ឌពិភពលោកចំនួនបី ដូចជា Mount Kenya-Lewa Wildlife Conservancy របស់ប្រទេសកេនយ៉ា, Lasoto អាហ្រ្វិចខាងត្បូង និងសួនអតីតរាជវាំង(វិហារសាសនាគ្រិស្ត) នៃប្រទេសប៉ូឡូញ។
ក្នុងកិច្ចប្រជុំនេះកម្ពុជាក៏បានស្នើរសុំដាក់បញ្ចូលជាសម្បត្តិបិតិកភណ្ឌ័ពិភពលោកចំនួនប្រាំបួន(៩)កន្លែងទៀត ទៅក្នុងកិច្ចប្រជុំលើកទី ៣៨ របស់គណៈកម្មាធិការបិតិកភ័ណ្ឌពិភពលោក ដែលនឹងប្រារព្ធធ្វើនៅប្រទេសកាតា នៅឆ្នាំក្រោយ(ឆ្នាំ២០១៤)។ ក្នុងវគ្គប្រជុំចំពោះសម្បត្តិបិតិកភ័ណ្ឌវប្បធម៌ ដែលស្ថិតក្នុងបញ្ជីគ្រោះថ្នាក់ (មិនទាន់សម្រេច) មាននៅប្រទេសអ៊ីរ៉ង់មួយកន្លែង និងកោះ សូឡូមុន Iland មួយកន្លែង ក៏ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៧នេះ សម្រេចផ្ទេរទៅក្នុងកិច្ចប្រជុំលើកទី៣៨ នាឆ្នាំក្រោយដែ។
សូមបញ្ជាកថា កិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៧ ក្រោមការដឹកនាំរបស់កម្ពុជាជាប្រធាននេះ គិតមកត្រឹមថ្ងៃទី២៤ ខែមិថុនានេះ មានគណៈប្រតិភូបរទេសចូលរួម ជាងមួយពាន់បួនរយ (១៤៦៥)នាក់ ដែលបានមកពី១២៨ប្រទស។
សរុបចំនូនបិតិកភណ្ឌ័ពិភពលោក ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកទទួលស្គាល់ជាផ្លូវការ មកទល់នឹងថ្ងៃនេះមានចំនួនប្រាំបួនរយប៉ែតសិបមួយ(៩៨១)កន្លែង នៅក្នុងប្រទេសចំនួនមួយរយហុកសិប(១៦០)ប្រទេស រួមទាំងកម្ពុជាផង។
សូមទស្សនារូបភាពសម្បត្តិវប្បធម៌ធម្មជាតិទាំងដប់ប្រាំមួន(១៩) ដែលទទួលស្គាល់ជាសម្បត្តិបិតិភ័ណ្ឌពិភពលោកជាផ្លូវការដូចតទៅ៖
១- Xinjiang Tianshan ប្រទេសចិន
២- Mount Etna ប្រទេសអ៊ីតាលី
៣- Mount Kenya-Lewa Wildlife Conservancy ប្រទេសកេនយ៉ា
៤- El Pinacate and Gran Desierto de Altar Biosphere Reserve ប្រទេសម៉ិកស៊ីកូ
៥- Namib Sand Sea ប្រទេសណាមីប៊ី
៦-Tajik National Park (Mountains of the Pamirs) ប្រទេសតាហ្ស៊ីគីស្ថាន
៧- ទីក្រុងបូរាណ ប្រទេសអ៊ុយក្រែន
៨- វិមានGolestan ប្រទេសអ៊ីរ៉ង់
៩- បូជនីយស្ថានប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េខាងជើង
១០-Cultural Landscape of Honghe Hani Rice Terraces របស់ប្រទេសចិន
១១- Levuka Historical Port Town របស់ប្រទេសហ្វ៊ីជី
១២- Red Bay Basque Whaling Station របស់ប្រទេសកាណាដា
១៣ Hill Forts of Rajasthan របស់ប្រទេសឥណ្ឌា
១៤- Fujisan របស់ ប្រទេសជប៉ុន
១៥- Agadez (Historic Centre of Agadez) នីហ្សេ
១៦- Wooden Tserkvas of the Carpathian Region ប្រទេសប្ប៉ូឡួញ រួមបញ្ចូលគ្នាជាមួយប្រទេអ៊ុយក្រែន
១៧- University of Coimbar- Alta and Sofia ប្រទេសព័រទុយហ្គាល់
១៨- Al Zubarah Archaeological Site របស់ប្រទេសកាតា
១៩- Sehlabathebe National Park ប្រទេសឡេសូកូ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ