«ជេលីប៊ីន» វ៉ាផ្តាច់ «អាយស្គ្រីម សានវិច» នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់ អេនដ្រយ

ប្រព័ន្ធប្រតិបត្តិការ អេនដ្រយ (Android) ៤.១ និង អេនដ្រយ ៤.២ ដែលមានឈ្មោះថា ជេលីប៊ីន បច្ចុប្បន្នកំពុងស្ថិតនៅ​ចំណាត់ថ្នាក់លេខ២ ក្នុងតារាងចំណាត់ថ្នាក់អេនដ្រយ ដែលមានចំនួនអ្នកប្រើតាមរយះទូរស័ព្ទដៃឆ្លាតវ៉ៃ រហូតដល់ ២៨.៤%។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រព័ន្ធប្រតិបត្តិការ អេនដ្រយ (Android) ៤.១ និង អេនដ្រយ ៤.២ ដែលមានឈ្មោះថា ជេលីប៊ីន បច្ចុប្បន្នកំពុងស្ថិតនៅ​ចំណាត់ថ្នាក់លេខ២ ក្នុងតារាងចំណាត់ថ្នាក់អេនដ្រយ ដែលមានចំនួនអ្នកប្រើតាមរយះទូរស័ព្ទដៃឆ្លាតវ៉ៃ រហូតដល់ ២៨.៤%។


ប្រព័ន្ធប្រតិបត្តិការអេនដ្រយ ៤.២ ជាមួយនឹងទូរស័ព្ទ សាមស៊ុង ហ្គាឡាស៊ីអេស៣។

រីឯ អាយស្រ្គីម សានវិច (Ice Cream Sandwich) (អេនដ្រយ ៤.០) ម្ចាស់ចំណាត់ថ្នាក់លេខ២ចាស់ បានធ្លាក់ទៅចំណាត់​ថ្នាក់លេខ៣វិញ ខណៈដែល ហ្គីនហ្គឺប្រីដ (Gingerbread) (អេនដ្រ យ ២.៣) នៅតែបន្តរក្សារចំណាត់ថ្នាក់លេខ១ របស់ខ្លួន​បានដដែល ដោយអាស្រ័យលើចំនួនអ្នកប្រើប្រាស់។

អ្នកប្រើប្រាស់ប្រព័ន្ធអេនដ្រយទាំងអស់ កំពុងតែនាំគ្នាប្រើប្រាស់នូវកំណែទម្រង់ថ្មីបំផុត នៃប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ​របស់​ក្រុមហ៊ុន ហ្គូហ្គល (Google) យ៉ាងច្រើន នាពេលបច្ចុប្បន្ន។

ក្រុមហ៊ុន ហ្គូហ្គល បានប្រកាសកាលពីថ្ងៃពុធ ទៅលើចំនួនអ្នកប្រើប្រាស់ប្រចាំខែថា ចំនួន ដែលកំពុងតែប្រើប្រាស់ ជេលីប៊ីន (Jelly Bean) មានការកើនឡើងពី ៣.៤% ទៅ ២៨.៤% នៅក្នុងខែមេសា ខណៈដែល អាយស្រ្គីម សានវិច មានចំនួនអ្នកប្រើប្រាស់សរុប បានត្រឹមតែ ២៧.៥%។

ប៉ុន្តែទោះបីជា ជេលីប៊ីន មានចំនួនអ្នកប្រើប្រាស់កើនឡើងយ៉ាងនោះក៏ដោយ ក៏មិនអាចមានចំនួនគ្រប់គ្រាន់ ក្នុងការតាម​យកឈ្នះ ហ្គីនហ្គឺប្រីដ ដែរ ខណៈដែល ហ្គីនហ្គីប្រីដ មានចំនួន អ្នកប្រើប្រាស់សរុប រហូតដល់ ៣៨.៥% នៅក្នុងខែមេសា ដូចគ្នានោះ។

ចំនួនទាំងនោះ ត្រូវបានគេដឹង ដោយសារចំនួនអ្នកដែលបានចូលទៅកាន់ ហ្គូហ្គលផ្លេ (Google Play) ជាប្រចាំខែ។ ប៉ុន្តែអ្វី​ដែលគួរឲ្យកត់សំគាល់នោះ ជេលីប៊ីន មានការកើនឡើងយ៉ាងឆាប់រហ័ស។

ជេលីប៊ីន ដែលទើបតែចេញកាលពីខែកក្កដា ឆ្នាំមុននោះ មានការកើនឡើងចំនួនអ្នកប្រើប្រាស់យ៉ាងលឿន។ បើសរុប​ចំនួន​អ្នកប្រើប្រាស់ ជាមួយហ្គីនហ្គឺប្រីដ ដែលបានចេញតាំងតែពីខែធ្នូរ ឆ្នាំ២០១០នោះ ប្រព័ន្ធអេនដ្រយ ទាំង២ប្រភេទនេះ មានច្រើនជាង ៥០% នៃទីផ្សារ អេនដ្រយ នៅចុងឆ្នាំ២០១២។

ចំនួនអ្នកប្រើប្រាស់ ជេលីប៊ីន មានការកើនដូចនោះ ដោយសារតែ ភាពល្បីល្បាញរបស់ទូរស័ព្ទដៃឆ្លាតវ៉ៃ ហ្គាឡាក់ស៊ី អេស៣ (Galaxy S3) របស់ក្រុមហ៊ុន ស៊ាំស៊ុង (Samsung) ដែលបានលក់ដាច់ជាង ៥០លានគ្រឿង ចាប់ពីការបង្ហាញខ្លួន កាលពីខែឧសភា ឆ្នាំ២០១២។

ជាមួយគ្នានោះដែរ ការរំពឹងទុកថា ការលក់នូវទូរស័ព្ទដៃឆ្លាតវ៉ៃ របស់ក្រុមហ៊ុន ស៊ាំស៊ុង ថ្មីមួយទៀត ហ្គាឡាក់ស៊ី អេស៤ (Galaxy S4) ដែលមានប្រព័ន្ធដំណើរការ អេនដ្រយ ជេលីប៊ីន ដែរនោះ គេរំពឹងទុកថា ជេលីប៊ីន នឹងអាចយកឈ្នះ ហ្គីនហ្គឺប្រីដ ក្នុងរយះពេលប៉ុន្មានខែឆាប់ៗ ខាងមុខនេះ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...