គ្រាន់តែ ទៅគាំទ្រសម្តីរបស់នាយករដ្ឋមន្រ្តីសោះ ក៏ខុសដែរ!
នៅថ្ងៃទី២២ សីហា ឆ្នាំ២០១៤នេះ អ្នកមានជម្លោះដីធ្លី បានប៉ះទង្គិចគ្នាជាថ្មីទៀត ជាមួយកងសន្តិសុខខណ្ឌ និងក្រុមសមត្ថកិច្ច ខណៈពេលដែលក្រុមអ្នកតវ៉ាទាំងនោះ បានព្យាយាមយកញត្តិទៅដាក់នៅ ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីឱ្យដល់ដៃលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយសារតែលោក ហ៊ុន សែន អះអាងថា លោកនឹងដោះស្រាយបញ្ហាដីធ្លីឱ្យប្រជាពលរដ្ឋ និងបញ្ជាក់ថាលោកមិនដែលបានទទួលញត្តិ ពីអ្នកមានជម្លោះដីធ្លីនោះទេនាពេលកន្លងមក។ ការប៉ះទង្គិចគ្នានោះ បានបណ្តាលឱ្យ ស្ត្រីបីនាក់សន្លប់។
ការរារាំងក្បួនដង្ហែញត្តិរបស់ប្រជាពលរដ្ឋនេះ ក្រុមអ្នកតវ៉ាបានលើកឡើងថា ក្រុមសមត្ថកិច្ចទាំងនោះ បានល្មើសនឹងបទបញ្ជារបស់លោក ហ៊ុន សែន។
កញ្ញា សុង ស្រីលាភ សកម្មជនតវ៉ាដីធ្លីនៃសហគមន៍បឹងកក់ បានប្រាប់យ៉ាងដូច្នេះថា៖ «នៅពេលដែលពួកខ្ញុំ លឺប្រសាសន៍របស់នាយករដ្ឋមន្រ្តី ពួកខ្ញុំមានអារម្មណ៍សប្បាយរំភើបមែនទែន [...]

