ក្រុម​​សន្តិសុខ​​រាជធានី​​ភ្នំពេញ ហែក​​រូប ហ៊ុន សែន និង​ភរិយា? (vdo)

រូបលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រជាពលរដ្ឋរងគ្រោះដីធ្លី ចោទថា បាន«ហែក និងជាន់ឈ្លី»ដោយក្រុមសន្តិសុខរាជធានីភ្នំពេញ ដែលពួកគាត់ចាត់ទុកថា ជាក្រុមជនបាតដៃទីបី។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 30, 2014
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមសន្តិសុខបិទមុខចម្រុះ ដែលត្រូវបានបញ្ជូនមកវាយពលរដ្ឋ និងអ្នកសារព័ត៌មាន នៅទីលានប្រជាធិបតេយ្យ។ (រូបថត ហ្វេសប៊ុក)

ក្រោយពីសម្រាកក្នុងវត្តសាមគ្គីរង្ស៊ី រាជធានីភ្នំពេញ អស់ពេលជាងមួយខែមក ប្រជាពលរដ្ឋរងគ្រោះវិវាទដីធ្លី ប្រមាណជាង២០០គ្រួសារ មកពីតាមបណ្តាខេត្តនានា បានដើរដង្ហែរក្បួនដោយថ្មើរជើង ដើម្បីដាក់ញ្ញត្តិ​នៅ​តាមស្ថាប័នធំៗរបស់ជាតិ ពិសេសរដ្ឋសភា និងខុទ្ធកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយទាមទារ​ឲ្យអាជ្ញាធរខេត្តក្រចេះ ចេញប័ណ្ឌកម្មសិទ្ធិដីធ្លីឲ្យពួកគាត់ កាលពីព្រឹកថ្ងៃទី ១៨ សីហានេះ។

ក្រោយការដាក់ញ្ញត្តិនៅរដ្ឋសភាហើយ ពួកគាត់បានបន្តដំណើរឆ្ពោះទៅកាន់ភូមិគ្រឹះ លោកនាយករដ្ឋមន្រ្តី​ជិតវិមានឯករាជ្យ ជាមួយនឹងបដាពាក្យស្លោកនានា ខ្លះកាន់រូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា​គឺលោកស្រី ប៊ុន រ៉ានីហ៊ុនសែន នោះផង។ ពេលមកដល់ចំណុចសួនច្បារមុខវត្តបុទុមវត្តី ត្រូវបានក្រុម​សន្តិសុខរាជធានីភ្នំពេញ (ចម្រុះខណ្ឌ) បានធ្វើការហាមទាត់មិនឲ្យទៅមុខទៀត។ ពេលនោះមាន​ក្រុម​សន្តិសុខ​ប្រមាណជាង១០នាក់បានមកកញ្ឆក់ផ្ទាំងបដានានា រូមទាំងរូបថតង្នាក់ដឹងនាំទាំងពីរខាងលើផង។

ប្រជាពលរដ្ឋមួយរូបដែលរងគ្រោះក្នុងរឿងដីធ្លី មកពីគណបក្សប្រជាជនកម្ពុជា បានបង្ហាញថា ក្រោយ​ពេល​ដែលពួកគេកញ្ឆក់រូបថ្នាក់ដឹកនាំទាំងពីរនេះបានហើយ ក៏ចាប់ផ្តើបហែកចោល ព្រមទាំងជាន់ញក់ញី​នឹង​ជើង​ថែម​ទៀត។ លោក និយាយទៀតថា៖ «នេះមិនមែនប្រជាពលរដ្ឋអ្នកហែកទេ គឺក្រុមសន្តិសុខក្រុង វាហែក​រូប​សម្តេចហ៊ុន សែន ហើយ វាជាន់នឹងបាតជើង»។

ប្រជាពលរដ្ឋម្នាក់ទៀតដែលជាអ្នកកាន់រូបភាពថ្នាក់ដឹកនាំនោះ ក៏មានប្រតិកម្មថា សូម្បីតែដឹងថារូបភាព​ទាំង​នេះ ជារូបថ្នាក់ដឹកនាំហើយ ក៏នៅតែហ៊ានយកទៅហែក ជាសាធារណៈ និងថែមទាំងជាន់ចោលទៀត។ លោកចាត់ទុកថា ក្រុមទាំងនេះមានថ្លើមធំណាស់ហើយមើលទៅ ហើយហាក់ដូចជាគ្មានខ្លាច ឬញញើត​ឡើយ។ លោកបានបន្តថា ក្រុមទាំងនោះបានតបថា គេស្តាប់តែមេគេមួយនោះទេ ក្រៅពីនេះគេមិនស្គាល់​អ្នក​ណាទាំងអស់។ លោកបានបញ្ជាក់ដូច្នធថា «មេវាខ្លាំងជាងសម្តេច ហ៊ុន សែនទៅទៀត? អាថ្លើមពាស​មែក។ ហ៊ានហែកសម្តេចហ៊ុន សែន និងយកទៅជាន់ចោលទៀត។»

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋទាំងនោះខឹងសម្បាយ៉ាងខ្លាំង ទាមទាឲ្យអាជ្ញាធរចាត់វិធានការ ចាប់​បុគ្គល​នោះមកផ្តន្ទាទោសទៅតាមច្បាប់។ លោកបន្តថាការមិនអើពើ ឬគ្មានវិធានការលើករណីនេះទេ តើនាយក​រដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ននេះ និងមានន៏យអ្វីទៀត ដែលបណ្តោយឲ្យក្រុមទាំងនោះយករូបថតមកហែក និង​ជាន់ឈ្លី នៅមុខសាធារណៈជនយ៉ាងដូច្នេះនោះ។

តាមសកម្មភាពខាងលើ អាចចាត់ទុកថា ជាចម្លើយតប ទៅនឹងការលើកឡើង របស់លោកនាយករដ្ឋមន្រ្តី​ ដែលបានបញ្ជាក់កាលពីថ្ងៃទី១៨ ខែសីហាដូច្នេះថា «ខ្ញុំអំពាវនាវឲ្យគ្រប់ទីកន្លែង ពាក់ព័ន្ធជាមួយបញ្ហា (ដីធ្លី)​ ហ្នឹង ខិតខំធ្វើការហើយកុំស្ទក់ពេក ស្ទក់រហូតដល់ចាំ រហូតដល់ពលរដ្ឋមក។ យកប៉ូលីសខ្ទប់ យកប៉ូលិស​ខ្ទប់​បង្វែរផ្លូវ រួចទទួលយកញត្តិ ហើយអាញត្តិហ្នឹងមិនដឹងយកទៅដល់ណាទេ។ ញត្តិហ្នឹងសូមជម្រាប​ដល់​ពលរដ្ឋ ញត្តិហ្នឹងមិនដឹងថាយកទៅដល់ទីណាទេ? អត់បានមកដល់ខ្ញុំទេ អាញត្តិហ្នឹងនោះ!»

សូមទស្សនាវីដេងូតាមឡាញ

សូមបញ្ជាក់ថា ប័ណ្ឌកម្មសិទ្ធិដីធ្លី ដែលក្រុមយុវជនស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះ​ធ្វើការវ៉ាស់វែង ចែកជូនប្រជាពលរដ្ឋនោះ មកទល់ពេលនេះនៅមិនទាន់បានទទួលជាផ្លូវការទេ។ ឯដីទាំង​នោះក្រោយការវាស់វែងដោយក្រុមនិស្សិត ក៏បានក្លាយជាដីរបស់ក្រុមហ៊ុនឯកជន​តាមរយៈដីសម្បទាន​សេដ្ឋកិច្ច​រដ្ឋាភិបាលទៅវិញ។ តាំងពីពេលនោះមក គ្មានដំណោះស្រាយអ្វីទាល់តែសោះ បើយក៏បានកើត​ជា​ជម្លោះដីធ្លីឡើងរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ដែលឃុបឃឹតជាមួយក្រុមហ៊ុន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...