All Articles of MONOROOM.info

កម្ពុជា​អាច​«ដាក់» ក៏​អាច​«ដក»​មក​វិញ នូវ​កិច្ច​ព្រម​ព្រៀង​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី

កម្ពុជា​អាច​«ដាក់» ក៏​អាច​«ដក»​មក​វិញ នូវ​កិច្ច​ព្រម​ព្រៀង​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី២៩ ខែ​កញ្ញា​នេះ រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​ការបរទេស​កម្ពុជា​ លោក ឡុង វីសាលោ បានថ្លែងឲ្យដឹងថា កម្ពុជាក៏មានសិទ្ធិគ្រប់គ្រាន់ ក្នុង​ការ​ផ្លាស់​ប្តូរ​គំនិត មិនទទួលយកជន​ភៀស​​ខ្លួន​ទាំង​នោះ ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ និង​ការ​គាប​សង្កត់។ យ៉ាង​ណា​ក៏​ដោយ លោក​ថា តែ​ក៏​ចាំបាច់​ត្រូវ​ធ្វើការ​ជូន​ដំណឹង ទៅ​ភាគី​រដ្ឋាភិបាល​អូស្ត្រាលី ឲ្យ​បាន​មុន​ប្រាំមួយ​ខែ​ដែរ។

លោក វីសាលោ បានបន្តថា នេះ​ក៏​មិន​មែន​ជា​បញ្ហា​ថ្មី​សម្រាប់​កម្ពុជា ឬ​ដែល​កម្ពុជា​បាន​ធ្វើ​នោះ​ដែរ។ លោក​បានលើកជាឧទាហរណ៍ថា កន្លងមកប្រទេសកម្ពុជា ក៏ធ្លាប់​ទទួលយកជនភៀសខ្លួនមួយចំនួន ដូចជាក្រុម​ម៉ុងតាញញ៉ាពីវៀតណាមជាដើម។ ហើយការទទួលយក​ជន​ភៀស​ខ្លួនមួយចំនួន ក៏ព្រោះតែអនុវត្តទៅ​តាម​អនុសញ្ញា ស្តីពីជនភៀសខ្លួនប៉ុណ្ណោះ តួយ៉ាងដូចជាការ​ទទួល​យក​ជន​ភៀសខ្លួន ពីប្រទេសអូស្ត្រាលី​នេះ​ជា​ដើម។

[...]
ក្រុម​អាជីវករ​ផ្សារ​ដើម​គរ ដង្ហោយ​ឱ្យ​រដ្ឋាភិបាល​គិត​គូរ​ពី​បញ្ហា​ទឹក​លិច​ផ្សារ

ក្រុម​អាជីវករ​ផ្សារ​ដើម​គរ ដង្ហោយ​ឱ្យ​រដ្ឋាភិបាល​គិត​គូរ​ពី​បញ្ហា​ទឹក​លិច​ផ្សារ

ជា​មួយ​ទឹក​មុខ​ម៉ូម៉ៅ កំពុង​ឈរ​ត្រាំ​ក្នុង​ទឹក អ្នកស្រី ហាយ ស្រីពៅ ជា​អាជីវករ​លក់​បន្លែ នៅ​ផ្សារ​ដើម​គរ បាន​ប្រាប់​ឱ្យ​ដឹង​ថា អ្នកស្រី​មាន​អារម្មណ៍​ពិបាក និង​ធុញ​ថប់​មែនទែន ព្រោះ​តែ​កន្លែង​ដែល​អ្នកស្រី​លក់​រាល់ថ្ងៃ ត្រូវ​លិច​ទឹក​ឱ្យ​តែ​ពេល​មាន​ភ្លៀងធ្លាក់។ ម្យ៉ាង​ទៀត អត់ទាំងកន្លែង​ដាក់​របស់​របរ​លក់ ទាំង​អ្នក​មក​ទិញ ក៏​គ្មាន ដោយ​សារ​តែ​ទីផ្សារ​ទាំង​មូល ប្រៀប​ដូចជា​ទន្លេ​មួយ។

ភ្លៀងមួយមេម្សិលមិញ បានប្រែទិដ្ឋភាពរាជធានីភ្នំពេញ គ្រប​ដណ្ដប់​ទៅដោយទឹក ជាពិសេសនៅផ្សារដើម​គរ​នេះតែម្តង ព្រោះស្ថិតក្នុងទីទំនាបទាប។ អ្នកលក់គ្រឿងទេស នៅ​ផ្សារ​ដើមគរ​ម្នាក់ទៀត បានរៀបរាប់ថា ពេល​កន្លងមក តូបរបស់អ្នកស្រីមិនមានទឹកចូលនោះទេ ព្រោះ​អ្នកស្រី​បាន​ចាក់​រនាំង​ឥដ្ឋដើម្បីកុំឱ្យទឹកចូល ប៉ុន្តែភ្លៀងមួយមេកាលពីម្សិលម៉ិញនេះ ទឹកបានលិចចូល​ពេញ​ក្នុង​ផ្ទះ​របស់​អ្នកស្រី ដោយ​សារ​វា​ផុសពីក្នុង​លូមកវិញ។

[...]
ទទួល​ជន​ភៀស​ខ្លូន​ពី​អូស្ត្រាលី៖ ចម្រៀង​«មនុស្សធម៌ និង​កាតព្វកិច្ច​​អន្តរជាតិ​»

ទទួល​ជន​ភៀស​ខ្លូន​ពី​អូស្ត្រាលី៖ ចម្រៀង​«មនុស្សធម៌ និង​កាតព្វកិច្ច​​អន្តរជាតិ​»

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យ​​បៀលប្រាយ នា​ព្រឹក ថ្ងៃទី២៩ ខែកញ្ញា​នេះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន មិន​បាន​បញ្ជាក់​អ្វី​ឲ្យ​ច្បាស់​លាស់ ពី​គោល​បំណង ដែល​កម្ពុជា ព្រម​​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​នោះ​ឡើយ។ លោក​គ្រាន់​តែ​លើក​ឡើង​ថា ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​នោះ ធ្វើ​ឡើង​តាម គោលការណ៍​ស្ម័គ្រ​ចិត្ត មិន​មែន​ជា​ការ​ចាប់​បង្ខំ ក្នុង​ក្របខណ្ឌ​មនុស្ស​ធម៌ និងក៏ជាកាតព្វកិច្ច​អន្តរជាតិ​​របស់​កម្ពុជា​ដែរ។

លោកហ៊ុន សែន បានថ្លែងថា៖ «យើងមិនចេះតែធ្វើទទឹងទិសនោះទេ ហើយក៏គ្មាននរ ណាចេះតែមក អត់​ស្គាល់​កម្ពុជាជាអ្វីនោះដែរ។ (…) ការដែលអូស្ត្រាលីសម្រេចចិត្ត បញ្ជូនជនភៀសខ្លួនមកកាន់កម្ពុជា ដោយ​សារតែ​អូស្ត្រាលី​យល់ឃើញថា ប្រទេសកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ផ្តល់មុខរបរដល់​ជនភៀស​ខ្លួន​ទាំង​នោះ ប្រកបរបរចិញ្ចឹមជីវិត។»

ក្នុងថ្ងៃទី២៩ ខែកញ្ញាព្រឹកនេះដែរ [...]

ស្ថាបត្យកម្ម​ទំនើប​ទាំង​១០ ក្នុង​សតវត្សន៍​ទី​២០ ដែល​ត្រូវ​ថែ​រក្សា​ទុក

ស្ថាបត្យកម្ម​ទំនើប​ទាំង​១០ ក្នុង​សតវត្សន៍​ទី​២០ ដែល​ត្រូវ​ថែ​រក្សា​ទុក

មូលនិធី ហ្គេតធី (Getty Foundation) បាន​ជ្រើសរើស​សំណង់​ចំនួន​ដប់ ក្នុង​ពិភពលោក ដែល​ត្រូវ​បាន​សាងសង់ ក្នុង​សតវត្សន៍​ទី២០​កន្លង​មក ហើយ​ដែល​គេ​គួ​តែ​ថែ​រក្សា​ទុក ក្នុង​នោះ​រាប់​ចាប់​តាំង​ពី លំនៅដ្ឋាន រ៉ូប៊ី (Robie House) នៅ​ក្រុង​ឈីកាហ្គូ (Chicago អាមេរិក) រហូត​ដល់​អាគារ គ័រប៊ូស៊ីយ៉េ (Corbusier) នៃ​រដ្ឋធានី​ប៉ារីស (Paris បារាំង) ដោយ​មិន​ភ្លេច​ផង​ទេ ពី​រោង​ល្ខោន​ទំនើប នៃ​ក្រុង​ស៊ីនី (Sydney អូស្ត្រាលី)។

ជម្រើសអាគារទាំងនេះ ត្រូវបានគេចាត់ទុក នៅក្នុង​យុទ្ធនាការ​មួយ នៃមូលនិធី ហ្គេតធី ក្រោមប្រធានបទ «រក្សាអាគារទំនើបៗទុក (Keeping it Modern)» ដែលចង់​សំដៅ​ដល់​ការថែរក្សាទុក នូវសំណង់​ទាំងឡាយ​ណា ដែលមានភាពជោគជ័យខ្លាំងជាងគេ ទាំងផ្នែកស្ថាបត្យកម្ម ទាំង​ផ្នែក​រចនាបទ។ ជម្រើសទាំងនេះ នឹង​អនុញ្ញាតឲ្យគេអាចផ្ដល់នូវមូលនិធីខ្លះ ទៅឲ្យអ្នកថែរក្សា​និង​ជួយ​លើក​តម្លៃ ឲ្យ​អាគារទាំងនោះបន្ថែមទៀត។

[...]
អត់​មូលហេតុ តែ​ត្រូវ​នគរបាល​បាញ់ ៤គ្រាប់ របួស​ខ្លួន​ទទេ

អត់​មូលហេតុ តែ​ត្រូវ​នគរបាល​បាញ់ ៤គ្រាប់ របួស​ខ្លួន​ទទេ

ការ​បាត់បង់​«ចិត្ត​អំណត់» អាច​នឹង​ធ្វើ​ឲ្យ​ក្លាយ ទៅ​ជា​រឿង​ដ៏​សោកសៅ។ បន្ទាប់​ពី​រថយន្ដ​របស់​ខ្លួន​ត្រូវ​បាន​ឃាត់​ដោយ​នគរបាល​មួយ​រួប នៅក្នុង​ស្ថានីយ​ចាក់​សាំង​មួយ ក្នុង​រដ្ឋ​ការ៉ូលីន​ខាង​ត្បូង នៃ​សហរដ្ឋ​អាមេរិក ដោយ​សារ​តែ​ខ្លួន​បាន​ភ្លេច មិន​បាន​ពាក់​ខ្សែ​ក្រវ៉ាត់សុវត្តិភាពនោះ អ្នកបើកបររថយន្ដដ៏​អភ័ព​​បាន​ត្រូវ​នគរបាល​ដដែល បាញ់​មក​លើ​ខ្លួន​ចំនួន​៤គ្រាប់ បណ្ដាល​​ឲ្យ​រង​របួស​ត្រង់​ស្មារ។

ហេតុការណ៍បានកើតឡើង តាំង​ពីថ្ងៃ​ទី៤ ខែ​កញ្ញា កន្លង​ទៅ​ម្លេះ តែវីដេអូដែលត្រូវបានថតជាប់ ដោយ​ម៉ាស៊ីន​ថតដាក់បំពាក់នៅលើរថយន្ដរបស់នគរបាល ទើបនឹងត្រូវ​បាន​យក​មក​ផ្សាយ នៅក្នុងសប្ដាហ៍​កន្លង​មក​នេះ​ប៉ុណ្ណោះ។ បុរសអ្នកបើកបររូបនោះ បានត្រឡប់ចូលទៅរកប័ណ្ណ​បើកបរ​របស់​ខ្លួន ដែលដាក់ក្នុង​រថយន្ដ ស្រាប់តែនគរបាលបានបើកការបាញ់ប្រហារ​ភ្លាម​មួយ​រំពេច ជាមួយ​នឹង​សម្រែក​បញ្ជា​ឡើង​ថា៖ «ក្រាបចុះនឹងដី! ៗ!»។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...