បក្សទាំងពីរនៅខ្វែងគ្នា ពីការកំណត់អគ្គលេខាធិការដ្ឋាន គ.ជ.ប ដោយ«អនុក្រិត្យ»
លោក គួយ ប៊ុនរឿន ប្រធានក្រុមបច្ចេកទេស នៃគណបក្សសង្គ្រោះជាតិ បានលើកឡើង នៅក្រោយកិច្ចប្រជុំជាមួយក្រុមបច្ចេកទេស នៃគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២ ខែធ្នូនេះថា ការកំណត់ការរៀបចំ និងការប្រព្រឹត្តទៅ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ត្រូវកំណត់ដោយអនុក្រិត្យ តាមសំណើររបស់ គ.ជ.ប ដែលពីមុន កំណត់ក្នុងបទបញ្ជាផ្ទៃក្នុង គ.ជ.ប។ លោកថា អ្វីដែលនាំឲ្យមានការខ្វែងគំនិតគ្នា និងត្រូវរង់ចាំការឯកភាពពីថ្នាក់ដឹកនាំ ព្រោះតែអគ្គលេខាធិការដ្ឋាន គ.ជ.ប នឹងត្រូវកំណត់ដោយអនុក្រិត្យចេញដោយរដ្ឋាភិបាល។ ដូច្នេះ នេះជាអ្វីដែលត្រូវស្នើយោបល់ជាថ្មី ថាតើការកំណត់ដោយអនុក្រិត្យនោះ មានប៉ះពាល់ដល់រូបរាងនៃស្ថាប័ននេះ (អគ្គលេខាធិការដ្ឋាន) ឬយ៉ាងណា។
ដោយឡែក លោក ប៊ិន ឃិន តំណាងប្រធានក្រុមបច្ចេកទេសគណបក្សប្រជាជនកម្ពុជា [...]