សម រង្ស៊ី៖ តម្លើងប្រាក់ខែ ទម្លាក់ដុល្លា និងកុំឲ្យឈ្នួលផ្ទះឡើង
ក្នុងជំនួបជាមួយកម្មររាប់រយនាក់ កាលពីថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៥ នៅក្នុងផ្ទះជួលមួយ ស្ថិតនៅសង្កាត់ចោមចៅ និងសង្កាត់កាកាប ក្នុងខណ្ឌពោធិ៍សែនជ័យ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានតំណាងរាស្រ្ត មតិភាគតិចក្នុងរដ្ឋសភា បានលើកឡើងថា លោកនឹងព្យាយាមជាបន្តទៀត បន្ទាប់ពីបានលទ្ធផលមួយចំនួន ដូចជាការតម្លើងប្រាក់បៀរវត្ស ការបញ្ចុះតម្លៃភ្លើង នឹងទឹក ជូនកម្មករកន្លងមកនេះ។ អ្វីដែលលោក ចង់និយាយសំដៅដល់នោះ ថ្លៃជួលផ្ទះរបស់កម្មករនេះ និងធ្វើយ៉ាងណាកុំឲ្យប្រាក់ដុល្លាឡើងថ្លៃ។
ប្រធានបក្សប្រឆាំងរូបនេះ ក៏បានអំពាវនាវឲ្យកម្មករទាំងអស់ ចេះធ្វើការតវ៉ា ឬប្រឆាំងនឹងការតម្លើងថ្លៃផ្ទះជួលនោះ។ លោកបានថ្លែងថា៖ «ឲ្យតែប្រាក់ខែយើងឡើង ឈ្នួលផ្ទះក៏ឡើងដែរ។ ដូច្នេះយើងទាំងអស់គ្នា ខ្មែរអ្នកស្រឡាញ់ជាតិ ស្រឡាញ់កម្មករ ស្រឡាញ់អ្នកក្រ ស្រឡាញ់យុត្តិធម៌ យើងបានរួបរួមគ្នាទប់ស្កាត់ មិនឱ្យឈ្នួលផ្ទះឡើងទេពេលនេះ។ (…) [...]