គេចពីឡានមួយ មកប៉ះមួយទៀត ត្រូវម្ចាស់ឡានឲ្យចេញថ្លៃខូចខាត
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង ៦ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខប្រាំ ត្រង់ចំណុច ភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល ដែលបង្កឡើងដោយអ្នកបើកបរ បីនាក់ ក្នុងទិសដៅស្របគ្នា។ ភាគីទាំងបីម្នាក់ ជាម្ចាស់រឺម៉កកង់បី ឯពីរនាក់ទៀតជាម្ចាស់រថយន្ត ដែលកំពុងធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខប្រាំដូចគ្នា។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញមានឡានមួយគ្រឿង មិនស្គាល់ អត្តសញ្ញាណ បានបើកយ៉ាងលឿន ក្នុងគោលបំណងវ៉ា ជែងអ្នករួមដំណើរ លុះមកដល់កន្លែងកើតហេតុ មានរ៉ឺម៉កកង់បីមួយនៅពីមុខ ក៏បានកៀររ៉ឺម៉កនោះ បណ្តាលឲ្យ រ៉ឺម៉ក ដែលកំពុងបើកបរដូចគ្នា រេចង្កូតទៅប៉ះឡានមួយគ្រឿងទៀត ម៉ាក កាម៉ារីឆ្លាម ពណ៍ប្រាក់ស្លាកលេខ ភ្នំពេញ 2J-5965 បណ្តាលឲ្យបែកភ្លើងស្តុប ផ្នែកខាងក្រោយមួយចំហៀង។ សាក្សីបន្តថា បន្ទាប់ពីបានប៉ះគ្នា ភាគីខាងឡានបង្ក [...]