បវរកញ្ញាកំប៉េះគូទប្រេស៊ីល ឈ្លោះគ្នាព្រោះ«ស្រាតគូររូបព្រះ»
បវរកញ្ញាប្រេស៊ីល ខាងកំប៉េះគូទ (Miss BumBum) នាង អ៊ីដ្រាណារ៉ា កាវ៉ាឡូ (Indianara Carvalho) អាយុ២៣ឆ្នាំ បានធ្វើឲ្យចុងសប្ដាហ៍ នៃបុណ្យសាសនាគ្រីស្ដ៍ កាន់តែមានរស់ជាតិទ្វេឡើង។ នៅថ្ងៃសុក្រ នៃបុណ្យ ប៉ាក (ថ្ងែដែលព្រះគ្រីស្ដ៍ រស់ឡើងវិញ) នាង អ៊ីដ្រាណារ៉ា បានបង្ហោះនៅក្នុងបណ្ដាញសង្គម ជំនាញខាងរូបថត អ៊ីនស្តាហ្គ្រាម (Instagram) នូវរូបថតជាច្រើន ដែលបង្ហញពីដងខ្លួនរបស់នាង ដែលស្រាតននលគក តែមានគូររូបព្រះនាង«ម៉ារី» (ឬម្ដាយរបស់ព្រះគ្រីស្ដ៍ បើនិយាយឲ្យខ្លី) នៅពីលើ។
នៅអមជាមួយនឹងរូបថតដ៏ព្រឺព្រួចទាំងនេះ នាង អ៊ីដ្រាណារ៉ា បានសរសេរថា៖ «ថ្ងៃសុក្រ ថ្ងៃសីល, ឱព្រះជាម្ចាស់, ខ្ញុំសុំឲ្យមានសន្តិភាព សេចក្ដីស្រឡាញ សេចក្ដីប្រសើរឡើង និងកម្លាំង»។
ប៉ុន្តែសម្រាប់ប្រទេសប្រេស៊ីល ដែលមានអ្នកកាន់សាសនាគ្រីស្ដ៍ ជាង១៣០លាននាក់ រូបភាពទាំងនេះ បានបង្កឲ្យមាន ជារឿងអាស្រូវ ផ្ទុះឡើង។ សារព័ត៌មាន «Daily Mail» [...]
