All Articles of MONOROOM.info

ទំនាក់ទំនងល្អរវាងកម្ពុជានិងចិន​ អំណោយផលដល់ ការអភិវឌ្ឍន៍

ទំនាក់ទំនងល្អរវាងកម្ពុជានិងចិន​ អំណោយផលដល់ ការអភិវឌ្ឍន៍

ដោយ មនោរកុមារ MonoKOMA - ប៉ារីស ថ្ងៃទី ២០​ កុម្ភះ ២០១២

តាមទីភ្នាក់ងារពត៌មានចិន Xinhua ចេញផ្សាយពីថ្ងៃម្សិលមិញបានអោយដឹង អំពីការប្រកាសរបស់មន្ត្រីរដ្ឋាភិបាលខ្មែរ ស្ដីពី ការកើនសន្ទុះយ៉ាងខ្លាំងក្លា ក្នុងវិស័យ វិនិយោគទុន ពាណិជកម្ម និងទេសចរណ៍ រវាងប្រទេសកម្ពុជា និងចិន ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបណ្ដាលមកពីចំណងទាក់ទងស្អិតរមួត រវាងប្រទេសទាំងពីរ ។

កាលពីឆ្នាំ ២០១១ កន្លងទៅ  ប្រទេសចិនបានចូលមក វិនិយោគទុន នៅក្នុងគំរោងចំនួន ២២​ ដែលវិនិយោគ មានជាអាថ៌ ទៅលើវិស័យ អចលនវត្ថុ អាជីវកម្មរ៉ែមាស រោងចក្រតំល៉ើងម៉ូតូ រោងចក្រអង្ករ និងរោងចក្រសំលៀកបំពាក់ ។ [...]

អុងឌុយរ៉ាស៖ អគ្គីភ័យ​ឆេះ​ពន្ធនាគារ សំលាប់​មនុស្ស ៣៦៤នាក់ (R)

អុងឌុយរ៉ាស៖ អគ្គីភ័យ​ឆេះ​ពន្ធនាគារ សំលាប់​មនុស្ស ៣៦៤នាក់ (R)

 

គ្រោះអគ្គីភ័យមួយ បានបំផ្លាញពន្ធនាគារ នៅកូម៉ាយ៉ាហ្គាក្នុងប្រទេសអុងឌីរ៉ាស Honduras ចំងាយប្រហែលជា មួយរយ​គីឡូម៉ែតភាគខាងត្បូង នៃរាជធានីតេកស៊ីហ្គាលប៉ា Tegucigalpa ហើយបាន សំលាប់មនុស្សអស់ប្រមាណជា ៣៦៤នាក់។


សាកសពដែលអូសចេញមកក្រៅ។

មុនពេលឆេះ ពន្ធនាគារនេះបានផ្ទុកអ្នកទោសចំនួនប្រហែលជា ៩០០នាក់ លើសទ្វេរដងពីរចំណុះធម្មតា។ គឺជាឧប្បត្តិ-​ហេតុគ្រោះអគ្គីភ័យ និងមិនមែជាការបះបោរ របស់អ្នកទោសទេ។ ប៉ុន្តែគេបានសង្កេតមើលទៅ ដូចជាគ្មាននរណាម្នាក់​បានមកជួយ អ្នកទោសដែលត្រៀមខ្លួនឆេះខ្លោច ចេញពីអណ្តាតភ្លើងនោះទេ។

យោងតាមខ្សែអាត់វិដេអូ ដែលបានទៅដល់ដៃអ្នកសារពត៌មានបានឲ្យដឹងថា នគរបាលដូចជាបានបាញ់កាំភ្លើងតំរង់សំដៅ អ្នកទោស ជាសជាង ជួយសង្គ្រោះអ្នកទោស [...]

មោទនភាពជាតិ - ការសិក្សា ស្វែងយល់

មោទនភាពជាតិ - ការសិក្សា ស្វែងយល់

ដោយ៖ គល់រាំង -​ ភ្នំពេញ ថ្ងៃ ទី ១៧ កុម្ភៈ ឆ្នាំ ២០១២

តើមោទនភាពជាតិជាអ្វី?

មោទនភាពជាតិជា សមាសនាម កើតមកពីនាមពីរបូកបញ្ចូលគ្នា គឺ មោទនភាព+ជាតិ។ តាមវចនានុក្រម សម្តេចព្រះសង្ឃរាជជួន ណាត លោកបានពន្យល់ថា៖
- មោទនភាព ឬមោទនា ឬអនុមោទនា៖ មានន័យថា ការរីករាយ ការស្រស់ស្រាយសប្បាយចិត្ត សេចក្តីត្រេកអរ។
- ជាតិ មានន័យថា កំណើត ប្រភពឈាមជ័រ។

តាមន័យខាងលើនេះ យើងអាចឲ្យនិយមន័យមោទនភាពជាតិថា៖ ជាការរីករាយ ការស្រស់ស្រាយ សប្បាយចិត្ត នឹងប្រភពឈាមជ័រ របស់ខ្លួន។

អានពិស្ដារ
អ្នកវិទ្យាសាស្រ្ត : គ្រោះថា្នក់រំជួយដីអាចកើនឡើងនៅហ្វូគូស៊ីម៉ា

អ្នកវិទ្យាសាស្រ្ត : គ្រោះថា្នក់រំជួយដីអាចកើនឡើងនៅហ្វូគូស៊ីម៉ា

ដោយ៖ បុរស Boros - ភ្នំពេញ ថ្ងៃ ទី ១៥ កុម្ភៈ ឆ្នាំ ២០១២

តើស្ថានភាពដ៏អាក្រក់នេះមិនធ្លាប់កើតមានទេឬ ?

បើយោងតាមការសិក្សាទិន្នន័យពីការរំជួយដី ប្រមានជាង ៦០០០កន្លែង និង បានចុះផ្សាយ នៅក្នុងការសែតវិទ្យាសាស្ត្រ​ ‘Solid Earth’  បានអោយដឹងថា ការព្រួយបារម្ភ ពីការគ្រោះថា្នក់រំជួយដី​ នៅមជ្ឍមណ្តលនុយក្លេអ៊ែ ហ្វូគូស៊ីម៉ា អាចនឹងកើនឡើងបន្ទាប់ពី រលកយក្សស៊ូណាមីថ្ងៃទី១១ មីនា ២០១១ កន្លងទៅ ដែលបង្កឲ្យមានភាពផុយស្រួយ នៃស្រទាប់ផែនដី នៅក្បែរមជ្ឍមណ្តលនុយក្លេអ៊ែនេះ ។

អ្នកវិទ្យាសាស្រ្តដែលបានចូលរួម ក្នុងការសិក្សាដ៏ច្បាស់លាស់នេះ [...]

អំណិះតទៅ ប្រហែលជាលែងត្រូវការ PC ទៀតហើយ !

អំណិះតទៅ ប្រហែលជាលែងត្រូវការ PC ទៀតហើយ !

បើលោកអ្នកប្រើប្រាស់ផ្នែកពត៌មានវិទ្យា តែក្នុងលក្ខណះផ្ទាល់ខ្លួន ឬតែក្នុងរង្វង់គ្រូសារ ដូចជា ​ភ្ជាប់អាំងទែណែត ឬ ទាញយក ដាក់បញ្ចូល រូបថត ឬសសេបន្តិចបន្តួចនូវអត្ថបទខ្លះៗ លោកអ្នកប្រាកដជា មិនត្រូវការក្នុងពេលអនាគត នូវ ម៉ាស៊ីន informatique PC ទៀតទេ។ លោកអ្នកគ្រាន់តែមានតែ គ្រឿងប្រដាប់ informatique ដូចជា ប្រព័ន្ធទូរស័ព្ទដៃ smartphone  ឬក៏ ប្រព័ន្ធក្ដារបញ្ជា tablette ជាការស្រេច។ ហេតុអ្វី ក៏ ទស្សនាវដ្តី MONOROOM.info ហ៊ានធ្វើការវាយតំលៃយ៉ាងដូចច្នេះ ? យើងមានអំណះអំណាង ខ្លះៗដូចខាងក្រោម​ ៖

១- តំលៃ

ម៉ាស៊ីន informatique PC មួយគ្រឿងមានតំលៃយ៉ាងអន់ណាស់ ក៏មិនតិចជាង ៤០០អ៊ឺរ៉ូទេ ។ តែបើលោកអ្នក ទិញ ប្រព័ន្ធទូរស័ព្ទដៃ smartphone វិញ លោកអ្នកអាចរកបាន ប្រភេទ ប្រព័ន្ធទូរស័ព្ទដៃ smartphone [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...