អុងឌុយរ៉ាស៖ អគ្គីភ័យ​ឆេះ​ពន្ធនាគារ សំលាប់​មនុស្ស ៣៦៤នាក់ (R)

មុនពេលឆេះ ពន្ធនាគារនេះបានផ្ទុកអ្នកទោសចំនួនប្រហែលជា ៩០០នាក់ លើសទ្វេរដងពីរចំណុះធម្មតា។ គឺជាឧប្បត្តិ-​ហេតុគ្រោះអគ្គីភ័យ និងមិនមែជាការបះបោរ របស់អ្នកទោសទេ។ ប៉ុន្តែគេបានសង្កេតមើលទៅ ដូចជាគ្មាននរណាម្នាក់​បានមកជួយ អ្នកទោសដែលត្រៀមខ្លួនឆេះខ្លោច ចេញពីអណ្តាតភ្លើងនោះទេ។ យោងតាមខ្សែអាត់វិដេអូ ដែលបានទៅដល់ដៃអ្នកសារពត៌មានបានឲ្យដឹងថា នគរបាលដូចជាបានបាញ់កាំភ្លើងតំរង់សំដៅ អ្នកទោស ជាសជាង ជួយសង្គ្រោះអ្នកទោស នៅខណៈពេលដែលមានគ្រោះអគ្គីភ័យ បានរាលដាលទៅដល់គុក។
Loading...
  • ដោយ: បុរស
  • កែប្រែចុងក្រោយ: February 19, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

 

គ្រោះអគ្គីភ័យមួយ បានបំផ្លាញពន្ធនាគារ នៅកូម៉ាយ៉ាហ្គាក្នុងប្រទេសអុងឌីរ៉ាស Honduras ចំងាយប្រហែលជា មួយរយ​គីឡូម៉ែតភាគខាងត្បូង នៃរាជធានីតេកស៊ីហ្គាលប៉ា Tegucigalpa ហើយបាន សំលាប់មនុស្សអស់ប្រមាណជា ៣៦៤នាក់។


សាកសពដែលអូសចេញមកក្រៅ។

មុនពេលឆេះ ពន្ធនាគារនេះបានផ្ទុកអ្នកទោសចំនួនប្រហែលជា ៩០០នាក់ លើសទ្វេរដងពីរចំណុះធម្មតា។ គឺជាឧប្បត្តិ-​ហេតុគ្រោះអគ្គីភ័យ និងមិនមែជាការបះបោរ របស់អ្នកទោសទេ។ ប៉ុន្តែគេបានសង្កេតមើលទៅ ដូចជាគ្មាននរណាម្នាក់​បានមកជួយ អ្នកទោសដែលត្រៀមខ្លួនឆេះខ្លោច ចេញពីអណ្តាតភ្លើងនោះទេ។

យោងតាមខ្សែអាត់វិដេអូ ដែលបានទៅដល់ដៃអ្នកសារពត៌មានបានឲ្យដឹងថា នគរបាលដូចជាបានបាញ់កាំភ្លើងតំរង់សំដៅ អ្នកទោស ជាសជាង ជួយសង្គ្រោះអ្នកទោស នៅខណៈពេលដែលមានគ្រោះអគ្គីភ័យ បានរាលដាលទៅដល់គុក។

អ្នកយាមមួយចំនួនបានបដិសេធ​ មិនព្រមបើក ទ្វារបាំងការពារគុកទេ ដោយទុកឲ្យអ្នកទោសទំាងនោះនៅ ក្នុងគុកតាម​យថាកម្មរបស់ពួកគេ។

អង្គការកាពារសិទ្ធិមនុស្សអន្តរអាមេរិចកាំងមួយ បានប្រកាស ពីការបញ្ជូន គណះប្រតិភូររបស់ខ្លួន ទៅធ្វើការស៊ើបអង្កេត ពីមូលហេតុ នៃគ្រោះអគ្គីភ័យនេះ។ បើទោះបីជាយ៉ាងក៏ដោយ ការប៉ាន់ស្មានពីការផ្ទុះឆ្លងចរន្តអគ្គីសនី ត្រូវបានគេទុកជា​មូលហេតុចំបង នៃ គ្រោះអគ្គីភ័យនេះ ។

ចៅហ្វាយក្រុងលោកស្រី ផាវឡាកាសស្ត្រូ បានប្រកាសឲ្យគេដឹង ពីអ្នកទោសមា្នក់ ដែលបានទូរស័ព្ទប្រាប់គាត់ថា «អគ្គីភ័យ​នឹងឆាបឆេះនៅក្នុងពន្ធនាគារ ហើយយើងទំាងអស់គ្នានឹងស្លាប់ រោលដូចធ្យូងអញ្ជឹង »។

ភ្លាមនោះ គាត់ក៏បានហៅ អ្នកពន្លត់អគ្គីភ័យ តែពូកគេមិនអាចចូលទៅក្នុង អាគារពន្ធនាគារទំាងនោះបានទេ ដោយសារតែ ត្រូវគោរពតាម និយាមដ្ឋានរបស់ពន្ធនាគារ។ ក្រុមគ្រួសារអ្នកទោសដែលបដិសេធ ពីការដឹកជញ្ជូនសាកសព​របស់ជន​រងគ្រោះ ទៅកាន់ទីក្រុងតេកស៊ីហ្គាលប៉ា បានទំលាយរនាំងហាមឃាត់ ហើយបានធ្វើការប្រឆំាងតទល់ នឹងភ្នាក់ងារ​សន្តិសុខ។

ប្រធានាធិបតី ហ្សូហ្ស៊េ ឡូបូ José Lobo បានសន្យាជួយជាទឹកប្រាក់ ដល់គ្រួសារជនរងគ្រោះ ដើម្បីចំណាយ នាពេល​ធ្វើ​បុណ្យបញ្ចុះសព៕

---------------------------------------------------
ដោយ ៖ បុរស boros - ភ្នំពេញ ថ្ងៃ ទី ១៨ កុម្ភៈ ឆ្នាំ ២០១២
Source d'information : Reuter.

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...