អេនជេលីណា ជូលី ពន្ញាក់សហគមន៍អន្តរជាតិពី ខ្សែភាពយន្តដំបូងរបស់ខ្លួន
ដោយ ៖ បុរស boros - ភ្នំពេញ ថ្ងៃ ទី ១៨ កុម្ភៈ ឆ្នាំ ២០១២
តាមផលិតការនីខ្សែភាពយន្តរូបនេះ ខ្សែភាពយន្តរបស់គាត់រឿង នៅដែនដីឈាមនិងភាពផ្អែមល្ហែម Au pays du Sang et du Miel ចង់បង្ហាញពី « សំរែកទ្រហោហ៊ីងកង » លាយឡំ នឹងការប្រកាសអោយគេឯងដឹង ពីស្ថានភាពផ្សេងៗនៅក្នុងប្រទេសស៊ីរី ។
តាំងពីឆ្នាំ ២០០១ មក អេនជេលីណា ជូលីបានបំពេញបេសកកម្ម តាមផ្លូវមនុស្សធម៌ជាច្រើន នៅក្នុងពិភពលោក ដូចជា : ប្រទេស ស្យ៊េរ៉ា ឡឺអូន (Sierra Leone) ដាហ្វួរ (Darfour) កម្ពុជា (Cambodge) កូតឌីវ័រ (Côte d'Ivoir) លីបង់(Liban) ជាដើម។ ដូច្នេះវាមិនមែនជារឿងមួយ ដែលគួរឲ្យឆ្ងល់នោះទេ ដែលគាត់បង្ហាញពី ផលិតផលភាពយន្តលើកដំបូងរបស់គាត់ មានចំណងជើងថា នៅដែនដីឈាមនិងភាពផ្អែមល្ហែម ដែលនិយាយអំពីនិងពោរពេញទៅដោយ « សំរែកទ្រហោហ៊ីងកង » ទៅដល់សហគមន៍អន្តរជាតិ ឲ្យបានយល់។ ផលិតការនីរូបនេះចង់បំភ្លឺ ឲ្យបានច្បាស់ពី អំពើហឹង្សានៅក្នុងប្រទេសស៊ីរី ខណៈកំពុងមាន ការតវ៉ាប្រឆំាងទៅនឹង របបដឹកនាំរបស់លោក បាឆ្សា អេឡាសាដ Bachar el-Assad។
នៅពេលបញ្ចាំងខ្សែភាពយន្តនេះ ដែលបានប្រព្រឹត្តទៅ នៅប៊ូស្នី ល្ងាចថ្ងៃអង្គារថ្មីៗ នេះ អោយដល់ទស្សនិកជក ចំនួនជាង ៥០០០នាក់ អេនជេលីណា ជូលី បានប្រកាសឲ្យដឹងនៅក្នង សន្និសិតការសែតថា : ខ្ញុំមានភាពពេញចិត្ត យ៉ាងខ្លាំងជាទីបំផុត ចំពោះអ្វីដែលយើងបានធ្វើ និងចំពោះចំនុចគោលសំខាន់ របស់ខ្សែភាពយន្ត ដែលត្រូវតែមាន ការអន្តរាគមន៍ នៅពេលដែលមានការជាចាំបាច់ ហើយមិនត្រូវបំភ្លេចចោល ពីការធ្វើទារុណ្ឌកម្មដ៏ឃោឃៅ មានលក្ខណៈជាប្រចាំនោះ។ បន្ទាប់មកទៀត ផលិតការនី រូបនេះបានចោទប្រកាន់ ពីភាពស្ងាត់ស្ងៀមរបស់សហគមន៍អន្តរជាតិ ពីស្ថានភាពនៅប្រទេសស៊ីរី ដែលចេះតែធ្លាក់ដុនដាបទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ។
ខ្សែភាពយន្ត នៅដែនដីឈាមនិងភាពផ្អែមល្ហែម គឺជាប្រវត្តិស្នេហាដ៏ស្មុកស្មាញមួយរវាង ទាហានជនជាតិស៊ែបម្នាក់ ជាមួយនឹងអ្នកទោសស្រី កាន់សាសនាមូស្លីមម្នាក់ កំឡុងពេល សង្គ្រាមក្នុងប្រទេសប៊ូស្នី ចាប់តាំង ពីខែមេសា ឆ្នាំ១៩៩២ រហូតដល់ខែធ្នូ ឆ្នាំ១៩៩៥ ។ រឿងភាពយន្តដ៏វែងអន្លាយនេះត្រូវបានសាទរយ៉ាងក្លៀវក្លា ពីសំណាក់សមាគមជនរងគ្រោះមូស្លីមមួយ ដែលសមាគមនេះត្រូបានចាត់ទុក ជាសមាគមប្រឆាំងនឹងប្រជាជាតិស៊ែប ដោយសមាគមន៍ជាច្រើននៃប្រទេសនេះ ។ អេនជេលីណា ជូលី បានអញ្ជើញជនជាតិស៊ែបជាច្រើននាក់ ឲ្យចូលរួមទស្សនា ខ្សែភាពយន្តរបស់គាត់ប្រកបដោយ «ទឹកចិត្តបើកទូលាយ» ដើម្បីបង្ហាញពីភាពខុសគ្នា រវាង «អ្វីដែលត្រូវគេបង្ខំ» និង «អ្ចីដែលពួកគេមាន នៅក្នុងបេះដូង»។ សង្គ្រាមប៊ូស្នីបានបង្កឲ្យមានមនុស្សស្លាប់ ប្រមាណជាង ៩៧ ០០០ នាក់។
នៅដែនដីឈាមនិងភាពផ្អែមល្ហែម នឹងចាប់បញ្ចាំងនៅថ្ងៃទី ២២ កុម្ភៈ ក្រោយ ក្នុងប្រទេសបារាំង ៕
Crédit photo : premiere.ladmedia.fr