គម្រាមតាមអាំងធើណែត ធ្វើអោយយុវជនសម្លាប់ខ្លួន
យុវជនម្នាក់ នៅទីក្រុងប្រ៊េស្ដ៍ ប្រទេសបារាំង បានស្លាប់កាលពីថ្ងៃទី១៧ តុលាកន្លងទៅ ក្រោយពីបានរងនូវការគម្រាម ពីរូបភាពវីដេអូមួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ឪពុកម្ដាយរបស់យុវជននេះ បានត្រឡប់មកនិយាយបកស្រាយ ដើម្បីអោយ ឪពុកម្ដាយ ឬយុវជនផ្សេងទៀត មានការប្រុងប្រយ័ត្ន។
នៅពីក្រោយហ្វេសប៊ុក មានមនុស្សរាប់សិបពាន់លាននាក់ ដែលគេមិនអាចដឹងបានពីអត្តសញ្ញាណ។
យុវជននោះ ឈ្មោះហ្គោទីជេ (Gauthier) បានចងករសម្លាប់ខ្លួន នៅក្រោមដំបូលផ្ទះមួយ ក្នុងសួនច្បាររបស់គ្រួសារខ្លួន កាលពីថ្ងៃ១០តុលា ហើយបានទទួលមរណភាពក្នុងរយះពេល ១សប្ដាហ៍ក្រោយមក។ ហ្គោទីជេទើបនឹងធ្វើបុណ្យខួបកំណើត គម្រប់១៨ឆ្នាំ កាលពីពីរខែមុននេះប៉ុណ្ណោះ។
ហើយនៅថ្ងៃនោះ ហ្គោទីជេ បានវិលត្រឡប់មកផ្ទះវិញធម្មតា [...]