ប្រាំចំនុច ដែល​ថា «មេឃរលំ ឬ Skyfall» ជា​ភាពយន្ដ​ជេម ស្បន​ល្អ​ជាង​គេ

ដើម្បីធានា ទៅដល់អ្នកដែលចូលចិត្ត ខ្សែរភាពយន្ដ បែបស៊ើបអង្កេត ថាខ្សែរភាពយន្ដចុងក្រោយ នៃភ្នាក់ងារសម្ងាត់​របស់​អង់គ្លេស ០០៧ ដែលទើបនឹងចេញបញ្ចាំង ជាផ្លូវការក្នុងពិភពលោក ថាជាភាពយន្ដដែលល្អ និងជាតួសម្ដែង ជែម ស្បន មានឈ្មោះថា ដានីញែល ហ្គ្រេជ ថាជាតួសម្ដែង បានយ៉ាងល្អជាងគេនោះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមលើកយក ចំនុចវិជ្ជមានចំនួន៥ កើតចេញពីខ្សែរភាពយន្ដ «មេឃរលំ ឬ Skyfall» ផលិតដោយលោក សាម មែនដេស មកជំរាបជូន​ដូចតទៅ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: October 26, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើម្បីធានា ទៅដល់អ្នកដែលចូលចិត្ត ខ្សែរភាពយន្ដ បែបស៊ើបអង្កេត ថាខ្សែរភាពយន្ដចុងក្រោយ នៃភ្នាក់ងារសម្ងាត់​របស់​អង់គ្លេស ០០៧ ដែលទើបនឹងចេញបញ្ចាំង ជាផ្លូវការក្នុងពិភពលោក ថាជាភាពយន្ដដែលល្អ និងជាតួសម្ដែង ជែម ស្បន មានឈ្មោះថា ដានីញែល ហ្គ្រេជ ថាជាតួសម្ដែង បានយ៉ាងល្អជាងគេនោះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមលើកយក ចំនុចវិជ្ជមានចំនួន៥ កើតចេញពីខ្សែរភាពយន្ដ «មេឃរលំ ឬ Skyfall» ផលិតដោយលោក សាម មែនដេស មកជំរាបជូន​ដូចតទៅ។

១- ហ្សាវីយ៉េ បារដឺម (Javier Bardem) ជាតួចិត្តអាក្រក់

នៅក្នុងភាពយន្ដមួយ បើតួអង្គចិត្តអាក្រក់ មានលក្ខណៈកាន់តែកាចសាហាវ ភាពយន្ដនោះនឹងកាន់តែល្អមើល។ គឺនៅក្នុង​ភាពយន្ដ «មេឃរលំ ឬ Skyfall»នេះតែម្ដង ដែលតួអង្គចិត្តអាក្រក់ ដែលសម្ដែងដោយលោក ហ្សាវីយ៉េ បារដឺម បានសម្ដែង​ក្នុងលក្ខណៈនេះ យ៉ាងសមល្អឥតខ្ចោះ។ ការសម្ដែងរបស់គាត់ នៅក្នុងភាពយន្ដនេះ ធ្វើអោយគេមានអារម្មណ៍ថា មិន​ដែល​ធ្លាប់ឃើញ​ពីមុន​មកទេ ជាពិសេសនៅក្នុងកម្រងរឿង ០០៧ តាំងពី៥០ឆ្នាំមកហើយ។ គេថែមទាំងរំពឹងទុកថា ពានរង្វាន់​អូស្ការ សំរាប់តួរង (ឬតួចិត្តអាក្រក់) នឹងគូរតែប្រគល់ទៅអោយ គាត់ ក្នុងឆ្នាំនេះ។

២- លោកសាម មែនដេស (Sam Mendes) ជាសមិទ្ធិករ និងលោករ៉ូហ្សេ ដៀគិន (Roger Deakins) ជាអ្នកឯកទេសខាងរូបភាព

នៅក្នុងភាពយន្ដ អ្នកពូកែរៀបចំឈុតឆាត នៅពីមុខ និងនៅពីក្រោយម៉ាស៊ីនថត ជារឿងមួយសំខាន់ជាទីបំផុត។ ថ្វីបើ​មិន​សូវជាថ្នឺក ដូចសមិទ្ធិករនៃ ០០៧មុនឈ្មោះ លោក ម៉ាតាំង កំប៊ែល នៅក្នុងឈុតឆាកហក់លោកខ្លាំងៗក៏ដោយ ក៏លោក សាម មែនដេស បានរកឃើញនូវរូបភាពគន្លឹះជាច្រើន គួរអោយទាក់ទាញ ដូចនៅទីក្រុងសៀងហៃ ម៉ាកាវ និងអេកូស​ជាដើម។ មិនត្រឹមតែ​ប៉ុណ្ណឹង នៅមានអ្នកឯកទេសម្នាក់ទៀត ខាងរូបភាព លោក រូហ្សា ដៀគិន ដែលនៅក្នុងភាពយន្ដ គេរក​​ឃើញ​ពី​ថ្វីដៃ​​​របស់​លោក ក្នុងការបន្ថែមបន្ថយពន្លឺ ពណ៌ទៅអោយឈុតឆាក យ៉ាងពិសេសៗ។

៣- យកលំនាំតាម «មនុស្សប្រជៀវខ្មៅ - The Dark Knight»

ភាពយន្ដមុនៗរបស់ កម្រងរឿងជេម​ ស្បន មានលំនាំតាមភាពយន្ដស៊ើបអង្កេតសឹងតែទាំងអស់ តែមិនបាននិយាយ​ពីភាព​អស្ចារ្យ គួអោយរំជើបរំជួល ឬគួរអោយខ្នាញ់ របស់តួអង្គប៉ុន្មានឡើយ។ តែសំរាប់ខ្សែរភាពយន្ដនេះ អ្នកតាក់តែងឈុតឆាក បានផ្លាស់ប្ដូរទំលាប់ទាំងនេះ រួចយកលំនាំតាមខ្សែរភាពយន្ដដ៏ល្បីមួយ ឈ្មោះ «មនុស្សប្រជៀវខ្មៅ - The Dark Knight» ដោយអោយតួអង្គចិត្តអាក្រក់ លោក ហ្សាវីយ៉េ បារដឺម ដើរតួប្រហាក់ប្រហែលនឹង «អ្នកលេង» នៃមនុស្សប្រជៀវ​យ៉ាង​ដូច្នេះដែរ។ ជាងនេះទៅទៀត «មនុស្សប្រជៀវខ្មៅ - The Dark Knight» មានឈុតឆាកហក់លោត ជាប់បណ្ដាក់គ្នារហូត រីឯ «មេឃរលំ ឬ Skyfall» ក៏មានភាពមិនសូវខុសគ្នាពីនោះដែរ។

៤- ចូលទៅទស្សនាឡើងវិញ នូវសារមន្ទី នៃជេម ស្បន

ដំណើររឿងនៃ«មេឃរលំ ឬ Skyfall» លើកនេះ ហាក់ដូចជាបានរៀបរាប់ពីដំណើរជីវិត របស់ជេម ស្បន សំរាប់៥០ឆ្នាំ​កន្លង​មក នៃកម្រងរឿង របស់ភ្នាក់ងារសម្ងាត់ ០០៧។ សំរាប់ពួកអ្នកចូលចិត្តតួអង្គជេម ស្បន វាជារឿងមួយសំខាន់ណាស់​សំរាប់​ពួកគេ ក្នុងការរំលឹកឡើងវិញពីរាល់អ្វីៗ ដែលតួអង្គនេះធា្លប់ធ្វើកន្លងមក ដូចយ៉ាងពាក្យបង្ហាញខ្លួន របស់ភ្នាក់ងារ០០៧ ថា «ប៊ន ឈ្មោះរបស់ខ្ញុំ ជេម ស្បន»នេះជាដើម។

៥- តួឯកស្រីរបស់ជេម ស្បន

ជារឿងមួយនឹកស្មានមិនដល់ ដែលនាង ប៊េរ៉េនីស្ស លីម ម៉ាលូហ (Bérénice Lim Marlohe) តារាភាពយន្ដ ដែលមានដើម​កំណើត​​បារាំងខ្មែររូបនេះ បានចូលមកសម្ដែងជាតួឯកស្រីរបស់ជេម ស្បន (James Bond Girl)។ និយាយទៅ ក្រៅពី​រូបរាង​ស្អាត និងស៊ិចស៊ីរបស់នាង គេប្រាកដជាមិនអាចទ្រាំមិនសរសើរពីទេពកោសល្យរបស់នាង ក្នុងការសម្ដែង​ជាវីរនារី​ក្លាហាន ដែលមានយ៉ាងពិសេស នៅក្នុងខ្សែរភាពយន្ដ «មេឃរលំ ឬ Skyfall»នេះទេ៕

--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...