All Articles of MONOROOM.info

ជាប់ទោសមួយឆ្នាំ ដោយ​សារ​លួច​ថត​មនុស្ស​ស្រី​ក្នុង​បន្ទប់​ទឹក

ជាប់ទោសមួយឆ្នាំ ដោយ​សារ​លួច​ថត​មនុស្ស​ស្រី​ក្នុង​បន្ទប់​ទឹក

ជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនដែលធ្លាប់មាន នៅក្នុងផ្សារទំនើបជាច្រើន នៃតំបន់ជុំវិញទីក្រុងកាំប៉ែ (Quimper) និងប្រ៊េស្ត៍ (Brest) នៃប្រទេសបារាំង។ គេបានរកឃើញ ពីជនប្រព្រឹត្តិ នូវវីដេអូ ដែលលួចថតបាន ប្រមាណជាជាង ១៥០០វគ្គ។


ផ្លាកបង្ហាញទិសដៅ ឆ្ពោះទៅកាន់កន្លែងបន្ធូរអារម្មណ៍សាធារណៈ ក្នុងប្រទេសបារាំង។

បុរសមានវ័យចន្លោះពី៥០ទៅ៦០ឆ្នាំម្នាក់ ត្រូវបានតុលាការនៃទីក្រុងប្រ៊េស្ដ៍ ផ្ដន្ទាទោសកាលពីថ្ងៃព្រហស្បត្តិ៍ទី១៤ខែមិនា អោយជាប់ពន្ធនាគារ ដោយការព្យួរទោស ចំនួនរយះពេលមួយឆ្នាំ ពីបទបានថតមនុស្សស្រី ច្រើនជាង ១៥០០នាក់ នៅ​ក្នុងបន្ទប់ទឹក នៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ នៅក្នុងតំបន់ ហ្វីនីស្ទែរ (Finistère) ជាប់នឹងមហាសមុទ្រអាត្លង់ទីក ភាគខាងលិចទីក្រុងប៉ារីស។

ប្រភពដែលស្និតនឹងតុលាការ បាននិយាយប្រាប់ថា [...]

ឥណ្ឌា៖ ទេសចរណ៍ស្វីស រង​គ្រោះ​នឹង​ការ​រំលោភ​ជា​ក្រុម​ ជា​ថ្មី​ទៀត

ឥណ្ឌា៖ ទេសចរណ៍ស្វីស រង​គ្រោះ​នឹង​ការ​រំលោភ​ជា​ក្រុម​ ជា​ថ្មី​ទៀត

ស្ត្រីជនរងគ្រោះ អាយុ៤០ឆ្នាំ ត្រូវបានជនល្មើសរំលោភ នៅនឹងមុខស្វាមីរបស់គាត់។ ក្នុងខណៈនេះ ពួកគាត់កំពុងស្នាក់​សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមួយនៃទីក្រុង ជ្វាលីយ័រ ដែលស្ថិតនៅផ្នែកកណ្ដាលប្រទេស។


ស្ត្រីឥណ្ឌាបួងសួង នៅក្រោយនិស្សិតស្ត្រីស្លាប់ និងការរំលោភជាក្រុម។

ទេសចរណ៍ជនជាតិស្វីស ជាស្ត្រីរូបនេះ ត្រូវបានរងគ្រោះនឹង«ការរំលោភជាក្រុម» នៅចំពោះមុខប្ដីរបស់គាត់ កាលពីថ្ងៃ​សុក្រ នៅក្នុងតំបន់មួយផ្នែកកណ្ដាលប្រទេសឥណ្ឌា។ នេះជាការអោយដឹងរបស់ នគរបាលមួយថ្ងៃក្រោយហេតុការណ៍។ ជនល្មើសប្រមាណជាពី៧ទៅ៨នាក់ បានវាយបុរសជាប្ដី និងបានរំលោភស្ត្រីជាប្រពន្ធ ក្នុងខណៈជនរងគ្រោះទាំងពីរនាក់ កំពុងជិះកង់ នៅយប់ថ្ងៃសុក្រ ក្នុងរដ្ឋម៉ាហីយ៉ា ប្រាដេស (Madhya Pradesh)។

ភ្នាក់ងារនគរបាលមួយរូប [...]

ពី​កម្ពុជា មហាសេដ្ឋី​រ៉ូស្សី​ម្នាក់ ​«ប្រកាស​អាសន្ន»​ រក​ជំនួយ

ពី​កម្ពុជា មហាសេដ្ឋី​រ៉ូស្សី​ម្នាក់ ​«ប្រកាស​អាសន្ន»​ រក​ជំនួយ

កាលពីប៉ុន្មានខែមុនហេតុការណ៍កើតឡើង បុរសអ្នកជំនួញដែលមានលុយយ៉ាងសន្ធឹកសន្ធាប់ និង​ចូលចិត្ត​លេង​ខ្លួន បែប​ផ្លេប៊យ (play-boy) ផងនេះ ធ្លាប់បានគេស្គាល់លោកយ៉ាងច្រើន ជាពិសេស បន្ទាប់​ពី​លោក បាន​ទទួលមួយដៃ​ចំ​កណ្ដាល​មុខ នៅលើកញ្ចក់ទូរទស្សន៍មួយ ក្នុងប្រទេសដើមកំណើតរបស់ខ្លួន។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ថ្ងៃ ក្រោយពេលចូលឆ្នាំថ្មី ឆ្នាំសកល​នេះ លោកត្រូវបានអាជ្ញាធរខ្មែរ ចាប់ដាក់ឃុំ នៅក្រោយ​ពី​ហេតុ​ការណ៍​សប្បាយ​«ជ្រុល»មួយ បានកើតឡើង។

សូមអានអត្ថបទមុនរបស់មនោរម្យ.អាំងហ្វូ ដែលបានផ្សាយពីការឃាត់ខ្លួន របស់លោក ស៊ែរហ្គៃ ប៉ូឡូស្គី កាលពីខែ​មករាកន្លងមក។

ពីក្នុងពន្ធនាគារ ដែលក្ដៅដូចឡនេះហើយ ដែលបុរសសក់ពណ៌មាស ជំនាញខាងអចលនវត្ថុ និងមាន​ឈ្មោះ​ល្បី ខាង​ស្ថាបត្យកម្មដ៏កំពូលៗផងនោះ បានធ្វើសេចក្ដីអំពាវនាវ [...]

អង្គការលើកលែងទោសអន្តរជាតិ៖ ដោះ​លែង​អ្នក​កាសែត បង្ហាញ​ពី​ជំហាន​វិជ្ជមាន

អង្គការលើកលែងទោសអន្តរជាតិ៖ ដោះ​លែង​អ្នក​កាសែត បង្ហាញ​ពី​ជំហាន​វិជ្ជមាន

សាលក្រមរបស់សាលាឧទ្ទរណ៍ ដែលសម្រេចអោយ លោកម៉ម សូណង់ដូ បានរួចខ្លួន បើទោះជាស្ថិតក្នុងលក្ខខ័ណ្ឌ​នោះ​ក៏ដោយ តែបានបង្ហាញពីជំហ៊ានជាវិជ្ជមាន សម្រាប់សេរីភាពនៃការបញ្ចេញមតិ នៅកម្ពុជា។ នេះជាការប្រកាសអោយដឹង របស់អង្គការលើកលែងទោសអន្តរជាតិ ដែលមានទីតាំងក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។

សាលាឧទ្ទរណ៍បានទម្លាក់ចោលការចោទប្រកាន់ ទាំងឡាយ ដែលធ្វើអោយ អ្នកសារព័ត៌មានល្បីឈ្មោះមួយរូប ត្រូវជាប់​ពន្ធនាគារ ២០ឆ្នាំ។ ស្ថានទម្ងន់ទោស ដែលទាក់ទងនឹងការប៉ុនប៉ង បង្កើតតំបន់អប្បគមន៍ និងសកម្មភាពប្រឆាំងនឹង​មន្ត្រី​រាជការសាធារណៈ ត្រូវបានប្រកាសដោយសាលាដំបូងរាជធានី កាលពីខែតុលាកន្លងមក។ អង្គការលើកលែងទោស​អន្តរជាតិ បាននិយាយថា ការសម្រេចទម្លាក់ចោលនេះ វាជាជំហានវិជ្ជមាន សម្រាប់សេរីភាពនៃការបញ្ចេញមតិ នៅក្នុង​ប្រទេស។

[...]
ចាប់ឆ្នោតឆែមពានលីក៖ បាសេឡូណា ជួប ប៉ារីស

ចាប់ឆ្នោតឆែមពានលីក៖ បាសេឡូណា ជួប ប៉ារីស

កីឡាករ ស្លាតាន អ៊ីប្រាហ៊ីម៉ូវីក (Zlatan Ibrahimovic) នឹងត្រូវជួបជាមួយក្រុមចាស់របស់គាត់ បាសេឡូណា (Barcelona) ក្នុងការប្រកួតឆែមពានលីក (Champions League) វគ្គ ១ភាគ៨ផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុម ប៉ារីស ហ្សិន ជឺ ម៉ិន (Paris Saint-Germain) ចាប់គូរប៉ះចំក្រុមអ្នកមានបុណ្យ កាលពីយប់ថ្ងៃទី១៥។


កីឡាករ លីយ៉ូនែល មេស៊ី របស់បាសឺឡូន និង ស្លាតាន អ៊ីប្រាហ៊ីម៉ូវីករបស់ប៉ារីស។

អ៊ីប្រាហ៊ីម៉ូវីក ដែលជាប់បំរាម មិនអាចចូលលេងក្នុងជើងទី១ ឲ្យក្រុមប៉ារីសរូបនេះ បានចាកចេញពីក្រុមបាសេឡូណា ហើយបាននៅក្នុងទឹកដី ខេមនូ (Camp Nou) ត្រឹមតែរយះពេលមួយរដូវកាលតែប៉ុណ្ណោះ។ មកទល់ពេលនេះ មានរយះ-​ពេល ២ឆ្នាំហើយ ដែលគាត់បានចាកចេញ ហើយគាត់នឹងចូលលេងក្នុងការប្រកួតជើងទី២។

កីឡាករអន្តរជាតិស៊ុយអែតរូបនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...