ហុង សុខហួរ ត្រូវបានលើកលែងទោស ក្រោយសុំទោស ហ៊ុន សែន
ទោស៧ឆ្នាំ ផ្ដន្ទាទោសដោយតុលាការរាជធានី ដាក់ទៅលើលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា មកពីគណបក្សសម រង្ស៊ី (បច្ចុប្បន្នជាគណបក្សភ្លើងទៀន) ត្រូវអនុវត្តន៍បានជាង២ឆ្នាំ មុននឹងមន្ត្រីគណបក្សប្រឆាំងរូបនេះ ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោស នៅថ្ងៃនេះ ទៅតាមការស្នើរសុំ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នេះ បើតាមព្រះរាជក្រឹត្យ ដែលចុះព្រះហស្ថលេខាដោយព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហមុនី ដែលទើបធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅមុននេះ។ ព្រះរាជក្រឹត្យបានសរសេរត្រាស់បង្គាប់ លើកលែងទោស«ឲ្យទណ្ឌិត ហុង សុខហួរ ភេទប្រុស អាយុ៥៩ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ពីបទក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្ដិសុខសង្គម»។
ព្រះរាជក្រិត្យនេះ ត្រូវបានធ្វើឡើង នៅប៉ុន្មានថ្ងៃក្រោយលិខិតសុំទោសលោក ហ៊ុន សែន [...]



