All Articles of MONOROOM.info

អេស្ប៉ាញ៖ រថភ្លើង​រត់​ខុស​ផ្លូវ ស្លាប់​យ៉ាង​តិច​៤៥នាក់ របួស​ជាង​២០០​នាក់ (VDO)

អេស្ប៉ាញ៖ រថភ្លើង​រត់​ខុស​ផ្លូវ ស្លាប់​យ៉ាង​តិច​៤៥នាក់ របួស​ជាង​២០០​នាក់ (VDO)

យ៉ាងហោចណាស់មនុស្ស៣៥នាក់បានស្លាប់បាត់បង់ជីវិត និងជាង២០០នាក់ទៀត បានរងរបួស នៅក្នុងគ្រោះថ្នាក់​រថភ្លើង​រត់ចេញពីផ្លូវមួយ នៅភូមិ ស៊ាំងហ្សាក់ ឌឺ កុំប៉ូស្ទែល (Saint-Jacques de Compostelle) ផ្នែកខាងពាយព្យនៃប្រទេស​អេស្ប៉ាញ។ នេះជាការថ្លែងឲ្យដឹងរបស់ប្រធានក្រុមប្រឹក្សាតំបន់ ហ្គាលីស (Galice) លោក អាលប៊ែរតូ នូណេ ហ្វីចូ (Alberto Nuñez Feijoo)។


ទិដ្ឋភាពនៃរថភ្លើងដួលដេករណូករណែល នៅលើផ្លូវដែក។ (រូបថត Oscar Corral/Reuters)

លោកប្រធានក្រុមប្រឹក្សាតំបន់ បានអះអាងតាមវិទ្យុប្រចាំតំបន់មួយថា «មានមនុស្សយ៉ាងហោចណាស់ ៤៥នាក់ស្លាប់» ដោយបានបន្ថែមថាមានមនុស្សរបួសជាង២០០នាក់ផ្សេងទៀត។ លោកបានពិពណ៌នាពីទស្សនីយភាពរន្ធត់ខ្លោចផ្សារមួយ ដែលកើតឡើងពីគ្រោះថ្នាក់នេះ។

[...]
គ.ជ.ប បដិសេធ​សំណើរ​លើក​ទី​ពីរ​របស់ សម រង្ស៊ី ជា​ផ្លូវ​ការ

គ.ជ.ប បដិសេធ​សំណើរ​លើក​ទី​ពីរ​របស់ សម រង្ស៊ី ជា​ផ្លូវ​ការ

បន្ទាប់ពីមានការប្រជុំ«ពិសេស»មួយ របស់គ.ជ.ប នៅល្ងាចថ្ងៃទី២៤ខែកក្កដា ដើម្បីឆ្លើយតបនឹងសំណើរសុំតាមលិខិត ជាលើកទីពីររបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនោះមក គ.ជ.ប. បានសម្រេចជាថ្មីទៀត និងជាផ្លូវការ ច្រានចោលនូវសំណើរសុំនោះ។ ជាសេចក្ដីបដិសេធជាថ្មីទៀត បើទោះជាប្រធានគណបក្សប្រឆាំង បានលើកមកសំអាង នូវមាត្រាច្បាប់មួយចំនួននោះក៏ដោយ។


លោក សម រង្សី រូបថតនៅក្នុងបណ្ដាញហ្វេសប៊ុក របស់លោក។

លិខិតឆ្លើយតបរបស់ គ.ជ.ប ចុះនៅថ្ងៃទី២៤ខែកក្កដា ដែលមនោរម្យព័ងអាំងហ្វូ ទទួលបាននៅវេលាយប់ឡើងនោះ បាន​រក្សាទុកនៅដដែល នូវសេចក្ដីសម្រេចដែលខ្លួនបានធ្វើរួច និងបានប្រកាសនៅក្នុងលិខិតចុះថ្ងៃទី២២ខែកក្កដា ឆ្លើយតប​ទៅប្រធានគណបក្សសង្គ្រោះជាតិវិញ។ លិខិតនោះ បានច្រានចោល នូវសំណើរក្នុងលិខិតទីមួយចុះថ្ងៃទី២១ [...]

រ៉ាដាមែល ហ្វាលខាវ ជាប់​សង្ស័យ​ថា​បន្លំ​បន្ថយ​អាយុ​២​ឆ្នាំ

រ៉ាដាមែល ហ្វាលខាវ ជាប់​សង្ស័យ​ថា​បន្លំ​បន្ថយ​អាយុ​២​ឆ្នាំ

ខ្សែប្រយុទ្ធថ្មីរបស់ក្រុមបារាំង អាអេស ម៉ូណាកូ (AS Monaco) រ៉ាដាមែល ហ្វាលខាវ (Radamel Falcao) ដែលទើបតែផ្ទេរ មកពីក្រុមអេស្ប៉ាញ អាត្លិកទិកូ ម៉ាឌ្រីដ (Atlético Madrid) ក្នុងតម្លៃខ្លួន ៥៣លានផោន កំពុងតែរងការសង្ស័យ​ទៅនឹង​ការបន្លំបន្ថយអាយុ២ឆ្នាំ នៃអាយុពិតរបស់គាត់ ។


កីឡាករ រ៉ាដាមែល ហ្វាលខាវ កាន់អាវរបស់ក្រុមមូណាកូ។ (រូបថត Eurosport)

បច្ចុប្បន្នកីឡាករអន្តរជាតិកូឡុំប៊ី មានអាយុ២៧ឆ្នាំ នៅក្នុងបញ្ជីទទួលស្គាល់ជាផ្លូវការរបស់ហ្វីហ្វា (FIFA) ពោលគឺគាត់​កើត​នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៨៦។

ប៉ុន្តែកាលពីថ្ងៃអង្គារ៏ម្សិលមិញ មានការបែកធ្លាយឯកសារមួយចំនួនធំ របស់អតីតខ្សែប្រយុទ្ធក្រុមអេហ្វស៊ីព័រតូ (FC Porto) រូបនេះ កាលពីគាត់នៅសិក្សាថ្នាក់បឋមសិក្សា។ [...]

ហ្គឺរ៉ាដូ ម៉ាទីណូ៖ ខ្ញុំ​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​បាសេឡូណា ដោយ​សារ​ម៉េស៊ី

ហ្គឺរ៉ាដូ ម៉ាទីណូ៖ ខ្ញុំ​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​បាសេឡូណា ដោយ​សារ​ម៉េស៊ី

លោកហ្គឺរ៉ាដូ ម៉ាទីណូ (Gerardo Martino) មានជំនឿថា ដោយសារតែបានកាណែនាំពីសំណាក់កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ទើបធ្វើឲ្យគាត់ត្រូវបានក្រុមអ្នកមានបុណ្យបាសេឡូណា (Barcelona) ធ្វើការតែងតាំងជាគ្រូបង្វឹកថ្មី យ៉ាងភ្ញាក់ផ្អើល កាលពីថ្ងៃច័ន្ទកន្លងទៅ។


កំពូលកីឡាករ លីយ៉ូនែល ម៉េស៊ី របស់ក្រុម បាសឺឡូណា។ (រូបថត Marcelo del Pozo)

បុរសសញ្ជាតិអាស្សង់ទីន វ័យ៥០ឆ្នាំ បាននិយាយនៅក្នុងសន្និសីតសារពត៌មានថា៖ «គេដឹងពត៌មានលំអិតរបស់ខ្ញុំ​យ៉ាង​ណានោះ ខ្ញុំមិនដឹងទេ ប៉ុន្តែខ្ញុំយល់ថាឳពុករបស់ម៉េស៊ី និងខ្សែប្រយុទ្ធលីយ៉ូនែល ម៉េស៊ី ជាអ្នកជួយផ្តល់ជា​អនុសាសន៏ទៅ​ក្រុមបាសេឡូណា អំពីរូបខ្ញុំ។ ខ្ញុំជឿជាក់ថាពួកគេជាអ្នកជួយខ្ញុំ ព្រោះកន្លងមកយើងមានទំនាក់ទំនងល្អជាមួយគ្នា។»

[...]
សង្គម​ស៊ីវិល​ចំនួន​៣៖ ចាប់​ឈូក បណ្ឌិត ឲ្យ​បាន​មុន​បោះឆ្នោត ឬ​បន្ត​និទណ្ឌភាព?

សង្គម​ស៊ីវិល​ចំនួន​៣៖ ចាប់​ឈូក បណ្ឌិត ឲ្យ​បាន​មុន​បោះឆ្នោត ឬ​បន្ត​និទណ្ឌភាព?

អង្គការសង្គមស៊ីវិលបានធ្វើការទាមទារ ដោយជម្រុញឲ្យរដ្ឋភិបាលចាប់ខ្លួនលោក ឈូក បណ្ឌិត តាមអំណាច​សាលក្រម​របស់តុលាការខេត្តស្វាយរៀង ឲ្យបានមុនការបោះឆ្នោត ខណៈដែល ឈូក បណ្ឌិត នៅបន្តមានសេរីភាព បើទោះជា​តុលាការបានចេញសាលក្រម ឲ្យចាប់ខ្លួនជាងមួយខែហើយក្តី។


លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត។ (រូបថត CD)

សេចក្តីថ្លែងការណ៍រួម របស់អង្គការសង្គមស៊ីវិលចំនួនបី ដែលចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣នេះ បាន​សម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះករណីលោក ឈូក បណ្ឌិត។ ពួកគេស្នើដោយទទូច ឲ្យរដ្ឋភិបាល​ចាំបាច់​ត្រូវនាំខ្លួន ឈូក បណ្ឌិត ដាក់ពន្ធនាគារ តាមអំណាចសាលក្រមរបស់តុលាការខេត្តស្វាយរៀង និងត្រូវឲ្យលោក ឈូក បណ្ឌិត បង់សំណងជម្ងឺចិត្តជូនកម្មការនីរងគ្រោះ តាមសាលក្រមផងដែរ។

សេចក្តីថ្លែងការណ៍ដដែលនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...