All Articles of MONOROOM.info

ក្រឡាប់​រថយន្ដ​ក្នុង​ល្បឿន​ជាង ៣០០​គ.ម​/ម៉ោង តែ​មិន​ស្លាប់ (VDO)

ក្រឡាប់​រថយន្ដ​ក្នុង​ល្បឿន​ជាង ៣០០​គ.ម​/ម៉ោង តែ​មិន​ស្លាប់ (VDO)

ហេតុការណ៍បានកើតឡើង នៅក្នុងការប្រណាំងរថយន្ត ក្នុងរដ្ឋកាលីហ្វ័រនី សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ខែវិច្ឆិកា​កន្លង​ទៅ។ អ្នកបើកបរបានបាត់ការត្រួតពិនិត្យ ទៅលើរថយន្ដរបស់ខ្លួន ដែលបានក្រឡាប់បង្វិលខ្លួនជាច្រើនត្រឡប់ មុននឹងត្រូវ​រួញខ្លួននៅលើវាលខ្សាច់។ តែផ្ទុយពីគ្រោះថ្នាក់ដ៏ខ្លាំងនេះ អ្នកបើកបរយានយន្ដបានរងរបួសតែបន្តិចបន្តួចប៉ុណ្ណោះ ដោយ​ត្រូវបានការពារ ដោយប្រព័ន្ធប្រឆាំងការប៉ះទង្គិច ទៅនឹងកម្លាំងខ្លាំងបែបនេះ។


រូបភាពផ្ដិចចេញពីវីដេអូក្រឡាប់រថយន្ដនោះ។

ទស្សនីយភាពរន្ធត់ - លោក ប្រាយអេន ជីលេស្ប៉ាយ (Brian Gillespie) គួរតែត្រូវបានចាត់ទុកថា ជាបុរសដែល​មាន​សំណាងជាងគេ ក្នុងពិភពលោក និងនៅក្នុងពិភពប្រណាំងយានយន្ដ។ លោកមានអាយុ៥៥ឆ្នាំ [...]

ទំព័រ​ហ្វេសប៊ុក​គាំទ្រ​បក្ស​ប្រជាជន​ដ៏​ល្បី​មួយ ត្រូវ​បាន​លួច Hack

ទំព័រ​ហ្វេសប៊ុក​គាំទ្រ​បក្ស​ប្រជាជន​ដ៏​ល្បី​មួយ ត្រូវ​បាន​លួច Hack

ទំព័រហ្វេសប៊ុកល្បីឈ្មោះមួយ ឈ្មោះហៅថា «យុវជនឈានមុខ» ដែលមាននិន្នាការយ៉ាងសកម្ម គាំទ្រគណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន«ចោរ»ដ៏ជំនាញមួយរូប លួចប្ដូរទិន្និន័យអភិបាល (Hack) នៃទំព័រដើម្បីយក​ទៅគ្រប់គ្រង​ជំនួស ហើយ​ថែម​ទាំងបានផ្ញើរសារដោយចេញមុខ ព្រមានម្ចាស់ទំព័រដើមនោះទៀតផង។ ទំព័រហ្វេសប៊ុក ដែល​បាន​ខិតខំកសាង​ភាព​ល្បី​ល្បាញរបស់ខ្លួនពីដំបូងឡើយ ដោយសារតែមានសមាជិកម្នាក់ពីក្នុងទំព័រនោះ តែងតែសូត្រ​ធម៌​ដើម្បីដាក់ផ្សាយ។


ទំព័រហ្វេសប៊ុក «យុវជនឈាមមុខ» នៅក្រោយការប្ដូរទិន្នន័យអភិបាលរួច ក្នុងថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០១៣។ (រូបថតផ្ដិតពីអេក្រង់)

បណ្ដាញសង្គមនៅកម្ពុជា - ឈប់ឃើញទៀតហើយ រូបភាពដែលទំព័រ«យុវជនឈានមុខ» តែងតែផ្សាយពី​ភាព​រីកចម្រើន​អស្ចារ្យ [...]

ប្រាំ​ចំណុច​សាមញ្ញ សម្រាប់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក មាន​សុវត្ថិភាព

ប្រាំ​ចំណុច​សាមញ្ញ សម្រាប់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក មាន​សុវត្ថិភាព

តើអ្នកមានអារម្មណ៍ថា គួរឲ្យភ័យខ្លាចឬទេ បន្ទាប់ពីដំណឹងនៃការចាប់ខ្លួន យុវជនអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុកមួយរូប ដោយកងកម្លាំងរាជអាវុធហត្ថនៅ​ខេត្តស្ទឺងត្រែង ពីបទបរិហាកេរ្ត៍​នៅលើបណ្ដាញសង្គមនោះ? តែទោះជា ខ្លាច ឬមិនខ្លាច​យ៉ាងណាក៏ដោយចុះ ក៏ការចាប់ឃាត់ខ្លួននេះ អាចជាការព្រមានមួយ។ ដូច្នេះ អត្ថបទខាងក្រោមនឹងជួយឲ្យអ្នក ឲ្យស្វែង​យល់ខ្លះបន្ថែមទៀត នៅ​ពេលអ្នកចូលទៅលេងហ្វេសប៊ុកឲ្យមានសុវត្ថភាព។


ជនលាក់មុខ នៅពីខាងក្រោយ អេក្រង់ ដែលបង្ហាញពីគេហទំព័រហ្វេសប៊ុក។

បណ្ដាញសង្គម - វត្តមានរបស់ហ្វេសប៊ុក បានជួយឲ្យទំនាក់ទំនងរវាងមនុស្សនិងមនុស្ស កាន់តែមានភាពប្រសើរឡើង។ មនុស្សជាច្រើន បានមើលឃើញ ពីគុណសម្បត្តិរបស់ហ្វេសប៊ុក។ តែផ្ទុយទៅវិញ គុណវិបត្តិមួយមួយចំនួន ក៏ត្រូវបានមើល​រំលង [...]

ប្រព័ន្ធ​យុត្តិធម៌​«បាល់បោះ»​៖ សំនុំ​រឿង​យ៉ោម បុប្ផា បោះ​ទៅ​ឧទ្ទណ៍​វិញ

ប្រព័ន្ធ​យុត្តិធម៌​«បាល់បោះ»​៖ សំនុំ​រឿង​យ៉ោម បុប្ផា បោះ​ទៅ​ឧទ្ទណ៍​វិញ

ដំណើរការនីតិវិធីនៃអង្គជំនុំជំរះតុលាការកំពូលករណីលោកស្រី យ៉ោម បុប្ផា បានចាប់ផ្តើមនៅម៉ោង ៩ និង៣០នាទីព្រឹក នា​សាលជំនុះជម្រះនៃតុលាការកំពូល។ ក្នុងអង្គសវនាការ ដែលដឹកនាំដោយលោក ឃឹម ប៉ុន ប្រធាក្រុមជំនុំជំរះរួមជាមួយ​នឹង​ចៅក្រមប្រឹក្សាចំនួនបួនរូប និងតំណាងអយ្យការមួយរូប។ វត្តមានភាគីពាក់ពន័្ធចូលរួមសវនាការនេះរួមមាន ខាងដើមចោទ លោក វ៉ាន់ ថៃសឿន និងលោក ង៉ែត ចិត រួមជាមួយមេធាវីមួយរូប។ ដោយឡែកខាងជនជាប់ចោទមានអ្នកស្រី យ៉ោម បុប្ផា លោក លួស សាខន រួមនិងមេធាវីការពារចំនួនបីរូប។


អ្នកស្រី យ៉ោម បុប្ផា បន្ទាប់ពីត្រូវបានដោះលែងឲ្យមានសេរីភាពជាបណ្ដោះអាសន្ន។ (រូបភាព MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - សវនាការជាសាធារណៈ ដែលភាគច្រើននៃអ្នកចូលរួមក្រៅពីក្រុមនិស្សិត [...]

សំណុំ​រឿង យ៉ោម បុប្ផា៖ មតិ​មិន​អស់​ចិត្ត នឹង​សាលដីកា​តុលាការ​កំពូល

សំណុំ​រឿង យ៉ោម បុប្ផា៖ មតិ​មិន​អស់​ចិត្ត នឹង​សាលដីកា​តុលាការ​កំពូល

នៅទីបំផុតទៅតុលាការកំពូលនៃប្រទេសកម្ពុជា បានសម្រេចដោះលែងសកម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រីយ៉ោម បុប្ផា ឲ្យមានសេរីភាពបណ្តោះអាសន្ន តែត្រូវស្ថិតនៅក្រោមដែនយុត្តិធិការរបស់តុលាការឧទ្ធរណ៍វិញម្តង។ ការសម្រេចរបស់​តុលាការកំពូលបែបនេះ បានធ្វើឲ្យមតិមួយចំនួនមានការស្វាគមន៍ និងខ្លះទៀតពេញចិត្តខ្លះនិងមិនពេញចិត្តខ្លះ ព្រមទាំង​ក៏មានដែរអ្នកដែលមិនពេញចិត្តទាល់តែសោះ ចំពោះការសម្រេចរបស់តុលាការនេះ។


ក្រុមអ្នកគាំទ្រឲ្យមានការដោះលែងអ្នកស្រីយ៉ោម បុប្ផា នៅក្រៅតុលាការកំពូល ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ C.Thyrith)

ប្រព័ន្ធយុត្តិធម៌ - គ្រាន់តែដំណឹងនៃតុលាការកំពូល ប្រកាសសាលាដីកាសម្រេចឲ្យអ្នកស្រី យ៉ោម បុប្ផា បានរួចខ្លួន​ជា​បណ្តោះអាសន្នភា្លម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...