All Articles of MONOROOM.info

មីក្រូសូហ្វ៍ បង្កើត​«អាវ​ទ្រនាប់» សម្រាប់​វាស់​ចង្វាក់​បេះដូង

មីក្រូសូហ្វ៍ បង្កើត​«អាវ​ទ្រនាប់» សម្រាប់​វាស់​ចង្វាក់​បេះដូង

អ្នកស្រាវជ្រាវមួយក្រុម របស់ក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យា មីក្រូសូហ្វ៍ ដែលមានការចូលរួម​ពីសកលវិទ្យាល័យ​ជា​ច្រើនផង បានធ្វើការផ្សព្វផ្សាយនូវអត្ថបទមួយ នៅសប្ដាហ៍នេះ ដែលបានរៀបរាប់យ៉ាងលំអិតអំពី ឈុតអាវក្នុង​របស់ស្ត្រី ដែលមានបំពាក់ទៅដោយប្រដាប់ប្រដា សម្រាប់វាស់ចង្វាក់បេះដូងរបស់អ្នកពាក់។ គ្រឿងបំពាក់នេះ មាន​សមត្ថភាពអាចប្រមូលទិន្នន័យ ដែលទាក់ទងនឹងដំណើរបេះដូង និងភាពអត់ធន់នៃស្បែក។


រូបអាវទ្រនាប់ជំនួស របស់ស្ត្រីគំរូមួយរូប។ (រូបថត ឯកសារ)

បច្ចេកវិទ្យា - ដោយភ្ជាប់ដំណើរការទៅនឹងកម្មវិធីពិសេសមួយ គ្រឿងបំពាក់នេះនឹងប្រកាសប្រាប់ជាដំណឹង និង​អាចជួយផ្ដល់ជាយោបល់ ទៅអ្នកប្រើប្រាស់របស់វា នៅពេលជួបនឹងស្ថានភាពតឹងតែងក្នុងអារម្មណ៍។ [...]

២៨យ៉ាង ដែល​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​​ផ្លាស់​ប្ដូរ​​ជីវិត​​របស់​​អ្នក

២៨យ៉ាង ដែល​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​​ផ្លាស់​ប្ដូរ​​ជីវិត​​របស់​​អ្នក

ម្ចាស់បណ្ដាញសង្គម ដែលធំជាងគេក្នុងពិភពលោក លោក ម៉ាក ហ្សូឃើប៊័រ ជាមហាសេដ្ឋី​វ័យក្មេងម្នាក់​គ្រប់គ្រង​ទ្រព្យធនរហូតដល់ ទៅ ២០,៥ ពាន់លានដុល្លាអាមេរិក ក្នុងអាយុ​ទើបតែ២៩​ឆ្នាំប៉ុណ្ណោះ គិតមកទល់ថ្ងៃនេះ។ ប៉ុន្តែ​សួរថា ហេតុអ្វីក៏យុវជន ម៉ាក ហ្សូឃើប៊ែរ អាចមានលុយច្រើនយ៉ាងនេះ? ចម្លើយយ៉ាងខ្លី ហ្វេសប៊ុក ជាថ្នាំម្យ៉ាងដែល​បានសណ្ដំអ្នកប្រើប្រាស់របស់វា មិនឲ្យដកចិត្តចេញពីវាបានសូម្បីបន្តិចឡើយ។ បណ្ដាញសង្គមនេះ ថែមទាំងបាន​ផ្លាស់ប្ដូរជីវិតអ្នកប្រើប្រាស់វា យ៉ាងសន្ធឹកសន្ធាប់ថែមទៀត។


លោក ម៉ាក ហ្សូឃើប៊័រ ឈរថតរូបនៅពីមុខកូនបង្កើតរបស់លោក ដែលនរណាៗក៏ស្គាល់៖ [...]

ចិន៖ ក្មេង​ស្រី​អាយុ​១០​ឆ្នាំ បោះ​សម្លាប់​ទារក​ពី​ជាន់​ទី​២៥ (vdo)

ចិន៖ ក្មេង​ស្រី​អាយុ​១០​ឆ្នាំ បោះ​សម្លាប់​ទារក​ពី​ជាន់​ទី​២៥ (vdo)

ជារឿងដែលមិនគួរឲ្យជឿបាន តែវាបានធ្វើឲ្យមានការរំជួលចិត្ត សម្រាប់បណ្ដាជនទូទៅ ដែលបានដឹងរឿងនេះ។ កុមារី​ម្នាក់ទើបនឹងមានអាយុ១០ឆ្នាំ ត្រូវបានចោទប្រកាន់ថា បានសម្លាប់ទារកអាយុ១ឆ្នាំកន្លះ ដោយបានបោះ​ទារក​តូចនេះ ពីជាន់ទី២៥នៃអាគារស្នាក់នៅមួយ ក្នុងក្រុងចុងគីង (Chongqing) ស្ថិតនៅផ្នែកនិរតីនៃប្រទេសចិន។


រូបភាព ដែលគេមើលឃើញនៅលើវីដេអូសុវត្ថិភាព ដែលដាក់ក្នុងទោងយន្ដ។ (រូបផ្ដិតពីវិដេអូ)

ជារឿងដ៏រន្ធត់ និងខ្លោចផ្សារជាទីបំផុតសម្រាប់គ្រួសារជនរងគ្រោះ។ គេហទំព័រព័ត៌មានមួយឈ្មោះ Shanghaiist បានរាយការណ៍ថា កុមារីអាយុ១០ឆ្នាំ ត្រូវបានចោទប្រកាន់ថា បានសម្លាប់ទារកមួយរូប អាយុទើបនឹង១ខួបកន្លះ ដោយបានបោះទារកនោះ ចេញពីតាមរាលហាននៃជាន់ទី២៥។ តើមានរឿងហេតុអ្វីបានកើតឡើងពិតប្រាកដ [...]

វិធី​សាស្ត្រ​សម្រួច​គោល​ជំហរ ប្រាជ្ញា​លោក​អ្នក ឲ្យ​កាន់​តែ​ភ្លឺ​ថ្លា

វិធី​សាស្ត្រ​សម្រួច​គោល​ជំហរ ប្រាជ្ញា​លោក​អ្នក ឲ្យ​កាន់​តែ​ភ្លឺ​ថ្លា

មនុស្សគ្រប់រូបក្នុងពិភពលោក​ សុទ្ធតែបានដឹងច្បាស់ថា ប្រាជ្ញាភ្លឺថ្លា គឺជាគ្រឿងលម្អចាំបាច់ណាស់ សម្រាប់ជីវិត។ អ្វីដែលសំខាន់ជាងនេះ ទៅទៀតនោះ គឺថា តើគេត្រូវធ្វើដូចម្តេចខ្លះ ដើម្បីឲ្យប្រាជ្ញារបស់យើង កាន់តែភ្លឺថ្លាជាងមុន? តើយើងត្រូវត្រូវទទួលគតិបណ្ឌិត (ឧត្តមគតិ) បែបណា ទើបល្អ និងអាចទទួលបានជោគជ័យ នៅក្នុងគ្រប់ស្ថានភាព​ទាំងអស់? ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ សូមលើកយកជ្រុងមួយ នៃទស្សនៈដែលអាចដុះខាត់ខួរក្បាលរបស់យើង ឲ្យកាន់តែមានប្រាជ្ញាភ្លឺថ្លាឡើង។

តាមឯកសារស្រាវជ្រាវ រួមផ្សំនឹងបទពិសោធន៍ក្នុងជីវិតផង យើងអាចទាញសេចក្ដីសន្និដ្ឋានបានថា មានវិធីសាស្ត្រ ជាច្រើនយ៉ាង និងជាច្រើនប្រភេទខុសៗគ្នា ប្រសិនបើគេចង់ជួយឲ្យមនុស្សម្នាក់ៗ មានប្រាជ្ញាកាន់តែភ្លឺថ្លាជាងមុន។ [...]

សញ្ញាទាំង៥ ដើម្បី​បញ្ជាក់​ថា​ជា «ស្នេហាពិត»

សញ្ញាទាំង៥ ដើម្បី​បញ្ជាក់​ថា​ជា «ស្នេហាពិត»

ដើម្បីចង់ដឹងថា តើស្នេហាដែលលោកអ្នកមាន ជាស្នេហាពិត អាចជាឧបាយកល ឬជាការបោកបញ្ឆោត មានលាក់​កំបាំង​តណ្ហា ភាពងប់ងល់ ឬភាពទាក់ទាញយ៉ាងណានោះ សូមស្វែងយល់ពីចំណុចទាំងនេះដូចខាងក្រោម។

ជាដំបូងយើងត្រូវដឹងពីភាពផ្ទុយ នៃស្នេហាពិតសិន។ វាមិនមែន ជាការស្អប់នោះទេ។ ភាពផ្ទុយនៃស្នេហាពិត ជា​ស្នេហា​បរាជ័យ។ ស្នេហាបរាជ័យ អាចមកពីស្នេហា ដែលមិនមានភាពស្មោះត្រង់, មិនស្របតាមតម្រូវការ ឬស្នេហា​ដែលមាន​លក្ខខ័ណ្ឌ។

នៅពេលដែលអ្នកមានស្នេហាពិត គ្រប់ផ្នែកនៃសម្តីរបស់អ្នក តែងតែទាក់ទងទៅនឹង ដៃគូជីវិតរបស់អ្នក។ ឧទាហរណ៏៖ ពាក្យសម្តីដែលតែងតែនិយាយទាំងនោះ មានដូចជា៖

• «ខ្ញុំមិនខ្វល់ថា អ្នកផ្សេងគេគិតយ៉ាងណានោះទេ»
• «ខ្ញុំមិនចង់រស់នៅ ដោយគ្មានគាត់ ឬនាងនោះទេ»
• «ខ្ញុំចង់ចំណាយពេលវេលាឲ្យបានច្រើន ជាមួយគាត់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...