All Articles of MONOROOM.info

ភរិយា វ៉ន ពៅ បារម្ភ​ពី​សុខភាព​​ស្វាមី​ នៅក្នុង​ពន្ធនាគារ

ភរិយា វ៉ន ពៅ បារម្ភ​ពី​សុខភាព​​ស្វាមី​ នៅក្នុង​ពន្ធនាគារ

«មហារីកដុំសាច់នៅក្រលៀន ទើបតែវះបាន៤ខែ និងពងបែកក្នុងពោះវៀនជាបញ្ហាសុខភាពធ្ងន់ធ្ងរ និងទ្រុឌ​ទ្រោម​របស់លោក វ៉ន ពៅ ដែលអាចញុំាបានត្រឹមតែបាយទន់ ត្រីស្ងោរ និងចំហុយតែប៉ុណ្ណោះ» នេះជាសំដីរបស់អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយារបស់លោក វន ពៅ ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ


អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយារបស់លោក វន ពៅ ផ្ដល់កិច្ចសម្ភាសឲ្យអ្នកការសែតថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/O.Vary)

ជីវិតមេសហជីព - ការលើកឡើង ពីសុខភាពរបស់លោក វន ពៅ ប្រធានសមាគមប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវបានថ្លែងឲ្យដឹងដោយអ្នកស្រី ប្រាក់ សុវណ្ណារី ភរិយាអាយុ៣០ឆ្នាំរបស់លោក នៅក្នុងសន្និសីទ​សារព័ត៌មាន​មួយ នៅទីស្នាក់ការសមាគម [...]

អង្គការ​សង្គម​ស៊ីវិល​ចំនួន​៧ គ្រោង​ប្ដឹង ហ៊ុន សែន ទៅ ICC

អង្គការ​សង្គម​ស៊ីវិល​ចំនួន​៧ គ្រោង​ប្ដឹង ហ៊ុន សែន ទៅ ICC

អង្គការសង្គមស៊ីវិលចំនួនប្រាំពីរ គ្រោងនឹងដាក់ពាក្យបណ្តឹងប្តឹងលោក នាយករដ្ឋមន្រ្តីហ៊ុន សែនទៅកាន់តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ (ICC) និងអង្គការពលកម្មអន្តរជាតិ (ILO) ជុំវិញករណីដែលបុរសខ្លាំងកម្ពុជារូបនេះ ប្រើប្រាស់​កងកម្លាំងរបស់ជាតិ មកវាយបង្គ្រាប និងបាញ់សម្លាប់កម្មករ និងប្រជាពលរដ្ឋស្លូតត្រង់ស្លាប់ចំនួន«ប្រាំពីរនាក់» និង​ការចាប់ឃុំខ្លួនតំណាងសង្គមស៊ីវិល និងប្រជាពលរដ្ឋចំនួន២៣នាក់ ក្នុងហេតុការណ៍ប៉ះទង្គិច ជាមួយបាតុករនាពេល​កន្លងមកនេះ។


អង្គការសង្គមស៊ីវិលចំនួនប្រាំពីរ ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ នៅស្នាក់ការសមាគម​ប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ (រូបថត MONOROOM.info/O.Vary)

ប្រព័ន្ធយុត្តិធម៌ - លោក ហេង [...]

អ្នក​វិភាគ​៖ សម រង្ស៊ី អង្ទង​«ចិន»​ដើម្បី​ស្រាយ​វិបត្តិ បង្កប់​ន័យ​នយោបាយ

អ្នក​វិភាគ​៖ សម រង្ស៊ី អង្ទង​«ចិន»​ដើម្បី​ស្រាយ​វិបត្តិ បង្កប់​ន័យ​នយោបាយ

នៅពេលនេះគណបក្សសង្រ្គោះជាតិ បានលាតត្រដាងយ៉ាងប្រាកដឲ្យសាធារណៈជនបានដឹងថា មានតែ​ប្រទេស​ចិនទេ ដែលមានលក្ខណៈសម្បត្តិល្អបំផុត ក្នុងការទម្លុះទម្លាយភាពជាប់គាំងនយោបាយនៅកម្ពុជា បានដោយ​សន្តិវិធី។ តែ​សម្រាប់អ្នកវិភាគបានលើកឡើងថា ការលើកឡើងរបស់គណបក្សសង្រ្គោះជាតិ មានបង្កប់ន័យ​នយោបាយ​ច្រើន ហើយ​វាក៏មិនមែនជាប្រផ្នូលល្អទេ ដែលចង់ឲ្យប្រទេសចិន មកដោះស្រាយ​វិបត្តិនយោបាយ​នៅកម្ពុជា ខណៈ​ប្រទេស​នេះ​ប្រកាន់នូវលិទ្ធិប្រជាធិបតេយ្យ រីឯចិនជាប្រទេសកុំមុយនីស្តនោះ។


លោក សម រង្សី រូបថតនៅក្នុងបណ្ដាញហ្វេសប៊ុក របស់លោក។

នយោបាយកម្ពុជា - កន្លងទៅថ្មីៗនេះក្នុងកិច្ចសម្ភាស ជាភាសារអង់គ្លេសជាមួយទូរទស្សន៍ចិន ដែលមាន​វិសាល​ភាព​ផ្សាយទូទាំងពិភពលោក ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី [...]

តេជគុណប៊ុត ប៊ុនតិញ ប្រតិកម្ម​នឹង​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល

តេជគុណប៊ុត ប៊ុនតិញ ប្រតិកម្ម​នឹង​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល

«រដ្ឋាភិបាលអត់បានបង្រ្កាប អត់បានប្រើអំពើហិង្សាលើបាតុករ» នេះជាការលើកឡើងរបស់មន្រ្តីរដ្ឋាភិបាល បើតាម​ការអះអាងរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ បណ្ដាលឲ្យព្រះសង្ឃអង្គនេះ សម្ដែងប្រតិកម្មខ្លាំងៗ​ចំពោះការ​ដោះ​សារ​នេះ។ សម្រាប់ព្រះតេជគុណ ការលើកឡើងខាងលើ បង្ហាញពីការមិនទទួលខុសត្រូវរបស់កងកម្លាំងសមត្ថកិច្ច ទៅលើ​ការបង្រ្កាបក្រុមបាតុករ។


ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - នៅក្នុងសន្និសិទកាសែតមួយ ស្តីអំពីការទាមទារអោយមានដោះលែងអ្នកជាប់ឃុំទាំង២៣នាក់ បញ្ឈប់​អំពើហិង្សា និងទាមទារប្រាក់ខែ១៦០ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤នេះ [...]

១០យ៉ាងដែល Galaxy S4 ល្អជាង iPhone 5

១០យ៉ាងដែល Galaxy S4 ល្អជាង iPhone 5

ដោយសារមានការចង់ដឹង ថាតើទូរស័ព្ទ Galaxy S4 នេះ អាចមានសមត្ថភាពតទល់ជាមួយ iPhone 5 បែបណា​នោះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមលើកយកការប្រៀបធៀប រវាងទូរស័ព្ទទំនើបទាំងពីរនេះ មកជម្រាបជូន​ដូច​ត​ទៅ។


រវាងទូរស័ព្ទដែលអ្នកប្រើប្រាសកំពុងពេញនិយមទាំងពីរ ទូរស័ព្ទណាគ្រាន់ជាងគេ? (រូបថត 9to5mac.com)

បច្ចេកវិទ្យា - Galaxy S4 បានរចនាចេញមកដោយប្រើប្រាស់ hardware និង software ចុងក្រោយបំផុត ដែលមាន​ដូចជា កាមេរ៉ា ១៣មេហ្កា​ភិចសែល បច្ចេកវិទ្យាខ្សែភ្នែក ហើយនឹងការប្រើប្រាស់ដោយមិនចាំបាច់​ប៉ះ​អេក្រង់ថែម​ទៀតផង។ ចំណែក​ឯទូរស័ព្ទ iPhone 5 វិញ នៅតែជាទូរស័ព្ទមួយដែលធម្មតានៅឡើយ ដែលពុំមានបច្ចេកវិទ្យា​ទំនើប​ដូច Galaxy S4 នោះទេ។

  1. ប្រព័ន្ធដំណើរការរបស់ Galaxy S4 លឿនជាង [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...