All Articles of MONOROOM.info

សាលា​រាជធានី​ភ្នំពេញ៖ ចូល​​ឆ្នាំ​ចិន-វៀតណាម​នៅ​ឆ្នាំ​នេះ សុំ​ស្ងាត់ !

សាលា​រាជធានី​ភ្នំពេញ៖ ចូល​​ឆ្នាំ​ចិន-វៀតណាម​នៅ​ឆ្នាំ​នេះ សុំ​ស្ងាត់ !

គ្មានទេការជួបជុំ ឬការដង្ហែតាមបែបសាសនា នៅក្នុងពិធីបុណ្យ​ចូលឆ្នាំប្រពៃណី​ចិន-​វៀតណាម​ខាងមុខនេះ ប្រសិន​បើការ​ជួបជុំឬការដង្ហែទាំងនោះ «មិនបានជម្រាប និងគ្មានការអនុញ្ញាត»ជាមុន ពីសាលារាជធានីភ្នំពេញ។ ជាការ​ហាមឃាត់មួយ ដែលត្រូវបានធ្វើក្រោមហេតុផល សន្តិសុខ សណ្នាប់ធ្នាប់ រប្រៀបរៀបរយនិងសុវត្ថិភាពសង្គម។


ក្រុមយុវជន«សម្ដែងនាគ» ពេលចូលឆ្នាំ នៃសមាគមចិនមួយ នៅរាជធានីភ្នំពេញ កាលពីឆ្នាំកន្លងមក។ (រូបថត AP/ Heng Sinith)

សណ្ដាប់ធ្នាប់សាធារណៈ - លោក ឡុង ឌីម៉ង អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ​នាព្រឹក​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ២០១៤នេះ​ថា ចំពោះ​សមាគម ចិន-វៀតណាម ដែលមានបំណង​ចង់ហែរក្បូន ឬធ្វើសកម្មភាព​នានា​តាមបែបសាសានា [...]

ស៊ូប៊ែឌី៖ ៧ចំណុចដែល​កម្ពុជា​អាច​ទម្លាយ​ភាព​ជាប់គាំង​ផ្នែក​នយោបាយ

ស៊ូប៊ែឌី៖ ៧ចំណុចដែល​កម្ពុជា​អាច​ទម្លាយ​ភាព​ជាប់គាំង​ផ្នែក​នយោបាយ

«កម្ពុជាឈរលើផ្លូវបំបែកមួយដ៏សំខាន់។ ខ្ញុំមានសិទិដ្ឋិនិយម និងមានបំណងចង់ឃើញការផ្លាស់ប្តូរមួយ​ នៅក្នុង​ប្រទេសនេះ ដែលគេអាចធ្វើបាន ប្រសិនជាមានការកំណត់យកការធ្វើកំណែទម្រង់ទូលំទូលាយ និងយ៉ាងម៉ឺងម៉ាត់​នៅស្ថាប័នរដ្ឋ។» នេះជាការលើកឡើង លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសខាងសិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ មុនបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា។


លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា។

នយោបាយកម្ពុជា - ការបញ្ចប់បេសកកម្ម ជាមួយនឹងរបាយការណ៍ប្រាំពីចំណុច អ្នករាយការណ៍ពិសេសរូបនេះ បានធ្វើការផ្តោតសំខាន់ ទៅលើបញ្ហាប្រឈមផ្នែកនយោបាយរវាងគណបក្សធំៗពីរនៅកម្ពុជា [...]

អ៊ឹង កន្ថាផាវី៖ គម្រោង​លើក​កម្ពស់​ស្រ្តី ក្នុង​វិស័យ​កសិកម្ម

អ៊ឹង កន្ថាផាវី៖ គម្រោង​លើក​កម្ពស់​ស្រ្តី ក្នុង​វិស័យ​កសិកម្ម

សេដ្ឋកិច្ចនារី - ស្រ្តី គឺជាផ្នែកមួយនៃការអភិវឌ្ឍន៍ប្រទេស។ ការជំរុញនិងលើកទឹកចិត្តអោយស្រ្តី ចូលរួមក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច មានន័យថា កំពុងលើកកម្ពស់អោយមានសមភាពយេនឌ័រ។ បើតាមការស្រាវជ្រាវ​របស់​ក្រសួង​កិច្ចការនារី ឃើញថាក្នុងវិស័យវិស័យកសិកម្ម ស្រ្តីមានចំនួនប្រហែល៥៧% ដែលចំនួននេះច្រើនជាងបុរស ដោយ​សារតែបុរសមួយចំនួនការធ្វើការចំណាកស្រុកទៅទីក្រុង និងក្រៅប្រទេស ដើម្បីរកការងារធ្វើ។

ក្នុងសិក្ខាសិលាមួយ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានថ្លែងថា «វិស័យចំបងបី ដែលទ្រទ្រង់វិស័យសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន ដែលរួមមាន​វិស័យកសិកម្ម ឧស្សាហកម្មកាត់ដេ និងសេវាកម្ម ។ នៅក្នុងផែនការយុទ្ធសាស្រ្ត​របស់នារីរតនៈ​របស់ក្រសួង​កិច្ចការ​នារី យើងបានផ្តោតសំខាន់ ទៅលើវិស័យសេដ្ឋកិច្ចរបស់ស្រ្តី ធ្វើយ៉ាងម៉េច [...]

កម្ពុជា៖ ឯកភាព​​ជាតិ​​ប្រេះ​ឆារ​ក្រោយ​ការ​ប្ដេជ្ញា កឹម សុខា - ហ៊ុន សែន

កម្ពុជា៖ ឯកភាព​​ជាតិ​​ប្រេះ​ឆារ​ក្រោយ​ការ​ប្ដេជ្ញា កឹម សុខា - ហ៊ុន សែន

ពាក្យ«បង្រួបបង្រួមជាតិ និងឯកភាពជាតិ» ដែលអតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ធ្លាប់មាន ព្រះរាជបន្ទូល កំពុងប្រឈមនឹងការបំពារបំពាន គួរឲ្យព្រួយបារម្ភ ក្នុងកាលៈទេសៈនៃការជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតដ៏ប្រទាំងប្រទើស ព្រោះគណបក្សប្រជាជនកម្ពុជា និងគណសង្រ្គោះជាតិ ចុងក្រោយនេះ បាន​ប្រើប្រាស់វិធីការពារអំណាច និងទាមទារអំណាច ផ្ទុយពីលិទ្ធិប្រជាធិបតេយ្យ​នដែលជាសញ្ញាបង្ហាញថា​«ឯកភាព​ជាតិខ្មែរ» អាចនឹងត្រូវបែកបាក់។


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមន្ទីរដ្ឋសភាជាតិ កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយកម្ពុជា - ឆ្លើយតបនឹងការអំពាវនាវរបស់គណបក្សង្រ្គោះជាតិ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា [...]

ទេព វន្នី៖ បន្ត​​ការ​​ទាមទារ ​ប្រឆាំង​​រដ្ឋាភិបាល ហ៊ុន សែន «ឥត​គ្រប់​ទឹក»

ទេព វន្នី៖ បន្ត​​ការ​​ទាមទារ ​ប្រឆាំង​​រដ្ឋាភិបាល ហ៊ុន សែន «ឥត​គ្រប់​ទឹក»

មិនមែនថាស្រ្តីសកម្មជនទាមទារសិទ្ធិដីធ្លីរូបនេះ មិនដែលធ្លាប់ត្រូវបានគេចាប់ខ្លួននោះទេ ប៉ុន្តែបើសូម្បីតែនៅពេល​នេះ អ្នកស្រី ទេព វន្នី ថ្លែងថាអ្នកស្រី និងក្រុមអ្នកស្រីបាននឹងកំពុង រងការគម្រាមកំហែងនោះទៀតក៏ដោយ ក៏ឆន្ទះ​និង​ការឈឺចាប់ដែលមានកន្លងមក លែងធ្វើឲ្យក្រុមអ្នកស្រីលែងមានការរុញរាអ្វីទាំងអស់។ ជាពិសេសក្រុមអ្នកស្រី នៅតែ​ប្រមូលផ្ដុំគ្នាធ្វើការតវ៉ា បន្ទាប់ពីព្រឹត្តិការណ៍បង្ក្រាបយ៉ាងរង្គាល នៅថ្ងៃទី២ ទី៣ និងទី៤ ខែមករានោះមក។


អ្នកស្រីទេព វន្នី នៅក្នុងពេលយកញាត្តិទៅដាក់តាមស្ថានទូត ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិមនុស្ស - អ្នកស្រីទេព វន្នី បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...