ទេព វន្នី៖ បន្ត​​ការ​​ទាមទារ ​ប្រឆាំង​​រដ្ឋាភិបាល ហ៊ុន សែន «ឥត​គ្រប់​ទឹក»

មិនមែនថាស្រ្តីសកម្មជនទាមទារសិទ្ធិដីធ្លីរូបនេះ មិនដែលធ្លាប់ត្រូវបានគេចាប់ខ្លួននោះទេ ប៉ុន្តែបើសូម្បីតែនៅពេល​នេះ អ្នកស្រី ទេព វន្នី ថ្លែងថាអ្នកស្រី និងក្រុមអ្នកស្រីបាននឹងកំពុង រងការគម្រាមកំហែងនោះទៀតក៏ដោយ ក៏ឆន្ទះ​និង​ការឈឺចាប់ដែលមានកន្លងមក លែងធ្វើឲ្យក្រុមអ្នកស្រីលែងមានការរុញរាអ្វីទាំងអស់។ ជាពិសេសក្រុមអ្នកស្រី នៅតែ​ប្រមូលផ្ដុំគ្នាធ្វើការតវ៉ា បន្ទាប់ពីព្រឹត្តិការណ៍បង្ក្រាបយ៉ាងរង្គាល នៅថ្ងៃទី២ ទី៣ និងទី៤ ខែមករានោះមក។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 18, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនមែនថាស្រ្តីសកម្មជនទាមទារសិទ្ធិដីធ្លីរូបនេះ មិនដែលធ្លាប់ត្រូវបានគេចាប់ខ្លួននោះទេ ប៉ុន្តែបើសូម្បីតែនៅពេល​នេះ អ្នកស្រី ទេព វន្នី ថ្លែងថាអ្នកស្រី និងក្រុមអ្នកស្រីបាននឹងកំពុង រងការគម្រាមកំហែងនោះទៀតក៏ដោយ ក៏ឆន្ទះ​និង​ការឈឺចាប់ដែលមានកន្លងមក លែងធ្វើឲ្យក្រុមអ្នកស្រីលែងមានការរុញរាអ្វីទាំងអស់។ ជាពិសេសក្រុមអ្នកស្រី នៅតែ​ប្រមូលផ្ដុំគ្នាធ្វើការតវ៉ា បន្ទាប់ពីព្រឹត្តិការណ៍បង្ក្រាបយ៉ាងរង្គាល នៅថ្ងៃទី២ ទី៣ និងទី៤ ខែមករានោះមក។


អ្នកស្រីទេព វន្នី នៅក្នុងពេលយកញាត្តិទៅដាក់តាមស្ថានទូត ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិមនុស្ស - អ្នកស្រីទេព វន្នី បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នៅពេលក្រុមអ្នកស្រីបន្ដ​សកម្មភាព​ទាមទារតវ៉ា កាលពីថ្ងៃទី១៧ ខែមករានេះថា «យើងបានយកញាត្តិ ទៅដាក់នៅតាមស្ថានទូតផ្សេងៗ នៅប្រទេស​កម្ពុជា ដោយសារយើងយល់ឃើញថាមានតែស្ថានទូតទាំងអស់នោះទេ ដែលមានឥទ្ធិពលដាក់សម្ពាធលើ រដ្ឋាភិបាល​"ឥតគ្រប់ទឹក"របស់នាយករដ្ឋមន្រ្តីហ៊ុន សែន អោយដោះលែងសកម្មជនកាពារសិទ្ធិមនុស្ស សកម្មជន​ការពារ​ដីធ្លី និងវិរកម្មករដែលត្រូវជាប់ពន្ធនាគារដោយភាពអយុត្តិធម៌»។

ញាត្តិដែលក្រុមអ្នកភូមិបឹងកក់ដែលមានចំនួនប្រមាណជា ៥០នាក់ បាននាំគ្នាហែរយកទៅដាក់នៅ​ស្ថានទូត​នានា​នៅកម្ពុជានោះ មានបំណងជួយស្វែងរកយុត្តិធម៌ដល់លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកថេង សាវឿន អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោកចាន់ ពុទ្ធិសក្កិ សកម្មជនដីធ្លី និងកម្មករ២០រូបទៀត ដែលបានឃាត់ខ្លួនកាលពីថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៣ នៅតំបន់​សេដ្ឋកិច្ចពិសេសភ្នំពេញ និងមុខសួនកាណាឌីយ៉ាលើផ្លូវវ៉េងស្រេង។

«ពួកយើងកំពុងស្ថិតនៅក្នុងភាពគ្រោះអាសន្ន យ៉ាងធ្ងន់ធ្ងរពីការរំលោភសិទ្ធមនុស្ស និងការបាញ់ប្រហារ និងការ​ចាប់ខ្លួនជាដើម» នេះជាក្តីកង្វល់របស់សកម្មជនទាមទារសិទ្ធិដីធ្លី មិនចេះរីងស្ងួតរូបនេះ ខណៈពេលដែលដែល​អ្នកស្រីយល់ថា សហគមន៍បឹងកក់របស់អ្នកស្រី នឹងមានការប្រឈមនូវហនិភ័យជាច្រើន ជាមួយរដ្ឋាភិបាល។ យ៉ាង​ណាក៏ដោយ ក៏អ្នកស្រីគិតថា ការចាប់ឃុំខ្លួនដាក់ពន្ធនាគារ កាលពីពេលថ្មីៗនេះ គឺជាការគម្រាមកំហែង ដើម្បី​បញ្ឈប់សកម្មភាពមិនអោយមានការតស៊ូ ដែលមិនមែនចង់ធ្វើតែទៅលើអ្នកភូមិបឹងកក់នោះទេ គឺចង់បញ្ឈប់ការ​តស៊ូទាំងអស់នៅកម្ពុជា។

បើទោះជាយ៉ាងនេះក្តី អ្នកស្រីនៅតែតស៊ូទាមទារ អោយបាននូវយុត្តិធម៌ និងភាពសុខដុមរម្យនា សំរាប់សហគមន៏​អ្នកស្រី ហើយអ្នកស្រីមិនបោះបង់វាឡើយ បើទោះបីជាមានការគម្រាមកំហែងក៏ដោយ។ អ្នកស្រី បានថ្លែងដូច្នេះថា «មុននឹងយើងទទួលបានយុត្តិធម៌ យើងក៏ត្រូវរងនូវការឈឺចាប់ ការចាប់ខ្លួន និងការបាញ់សម្លាប់ដែរ។ តែទោះ​បី​ជាយ៉ាងណាក៏ដោយ ជំហានយើងត្រូវតែបោះទៅមុខជានិច្ច ដើម្បីគោលដៅរបស់យើងដែលចង់នូវសុខសន្តិភាព និងយុត្តិធម៌»។

មិនខុសគ្នាពីអ្នកតវ៉ាដទៃទៀតឡើយ អ្នកស្រី ទេព វន្នី តែងតែមានក្ដីសង្ឃឹមជានិច្ចថា អ្នកដែលត្រូវបាន​ឃុំខ្លួន​ទាំង​នោះ នឹងត្រូវបានដោះលែង និងទទួលបាននូវយុត្តិធម៌ នៅថ្ងៃណាមួយឆាប់ៗខាងមុខនេះ។ អ្នកស្រីបានបញ្ជាក់ ពី​គម្រោងការរបស់ក្រុមអ្នកស្រីទៀតថា «ពួកយើង (នឹង) បន្តការតវ៉ាដោយសន្តិវិធី ក្នុងការដាក់ញាត្តិទៅដល់​ស្ថាន​ទូតនានា សហគមន៍អ៊ឺរ៉ុប និងធនាគារពិភពលោក និងស្ថានប័នពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា»៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី១ ៧ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...