All Articles of MONOROOM.info

ក្រុមហ៊ុន​វៀតណាម​និង​ចិន ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ជាង​គេ

ក្រុមហ៊ុន​វៀតណាម​និង​ចិន ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ជាង​គេ

ក្រុមហ៊ុនវៀតណាមនិងក្រុមហ៊ុនចិនត្រូវបាន ចាត់ទុកថាជាក្រុមហ៊ុន ទទួលបានការផ្តល់ដីសម្បទាន​សេដ្ឋកិច្ច​ច្រើន​ជាងគេ ពីរដ្ឋាភិបាលកម្ពុជា ក្នុងចំណោមក្រុមហ៊ុនឯកជនចំនួន១២១ ដែលបានចុះកិច្ចសន្យាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីវិនិយោគលើវិស័យ កសិកឧស្សាហកម្មនៅកម្ពុជា។ នេះបើយោងតាមរបាយ​ការណ៍​បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ ២០១២-២០១៣ និងទិសដៅឆ្នាំ២០១៣-២០១៤។


លោក សម រង្ស៊ី បង្ហាញពីរូបសញ្ញារបស់ក្រុមហ៊ុនវៀតណាម​ ដែលបានកាប់ពង្រាបដល់ដី ព្រៃឡង់។ (រូបថត ហ្វេសប៊ុក)

ដីសម្បទាន - យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ [...]

សរុប​មេដាយ​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក នៅ​ទីក្រុង​សូជី ប្រទេស​រុស្សី

សរុប​មេដាយ​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក នៅ​ទីក្រុង​សូជី ប្រទេស​រុស្សី

ដូចអស់លោកអ្នកបានដឹងរួចមកហើយថា កីឡាអូឡាំពិករដូវរងារ ត្រូវបានប្រារព្ធឡើងនៅប្រទេសរុស្សី ទីក្រុង ហ្សូជី ប្រទេស រ៉ូស្សី ចាប់តាំងពី ថ្ងៃទី ៨​រហូតដល់ថ្ងៃទី​២៣ខែកុម្ភៈនេះ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងលើកយកមកនូវ​លទ្ធផលសរុប នៃការប្រកួតទាំងស្រុង មកចែកជូនលោកអ្នកដែលនិយមតាមដាន កីឡាអូឡាំពិកពិលោកនេះ ដូច​ខាងក្រោម។


ពិធីបិទបញ្ចប់កីឡាអូឡាំពិករដូវរងារ ឆ្នាំ២០១៤ នៅទីក្រុង សូជី។ (រូបថត newsfeed.time.com)

កីឡាអូឡាំពិក - សម្រាប់ការប្រកួតចុងក្រោយនេះ ប្រទេសដែលទទួលបានមេដាយច្រើនជាងគេនោះ គឺប្រទេស​ម្ចាស់ផ្ទះ (រ៉ូស្សី) មេដាយដែលរកបានសរុបរហូតដល់ទៅ ៣៣មេដាយ ក្នុងនោះមាន មេដាយ មាស ១៣ មេដាយ ប្រាក់ ១១ និង សំរឹទ្ធ ៩ ។ [...]

កីឡាករ​វាយ​កូន​គោល​អូស្ដ្រាលី ជាសាន់ ដេយ៍ ក្លាយ​ជា​ជើង​ឯក​ពិភពលោក

កីឡាករ​វាយ​កូន​គោល​អូស្ដ្រាលី ជាសាន់ ដេយ៍ ក្លាយ​ជា​ជើង​ឯក​ពិភពលោក

កីឡាករវាយកូនគោលអាជីពលំដាប់ពិភពលោក របស់ប្រទេសអូស្ដ្រាលី លោក ជាសាន់ ដេយ៍ (Jason Day) បាន​ទទួលពាន់រង្វាន់ដ៏ធំបំផុតសម្រាប់អាជីពរបស់ខ្លួនលោក និងបានសម្រេចនៅក្ដីបំណងរបស់ខ្លួន ក្នុងអាជីពជា​អ្នក​វាយកូនគោល ខណៈដែលលោកបានទទួលជោគជ័យ សម្រាប់ការប្រកួតកីឡាវាយកូលគោលពិភពលោក (World Golf Championships)នៅឯទីលានវាយកូនគោល ភ្នំដូរ (Dove Mountain)នៃរដ្ឋ អារីស្សូណា កាលពីថ្ងៃអាទិត្យ​ទី២២ ខែកុម្ភៈនេះ។


លោក ជាសាន់ ដេយ៍ កីឡាករវាយកូនគោលអាជីពលំដាប់ពិភពលោក របស់ប្រទេសអូស្ដ្រាលី។ (រូបថត vancouversun.com)

កីឡាវាយកូនគោល - ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏ឧឡារិកនេះ បានធ្វើឲ្យកីឡាករ វាយកូនគោលលំដាប់អន្ដរជាតិ របស់អូស្រ្ដាលីរូបនេះ [...]

របៀប​ធ្វើ​អំណោយ​សូកូឡា ជូន​«ម្ចាស់​កំពូល​ស្នេហ៍»​របស់​អ្នក

របៀប​ធ្វើ​អំណោយ​សូកូឡា ជូន​«ម្ចាស់​កំពូល​ស្នេហ៍»​របស់​អ្នក

នៅពេលអ្នកចង់បង្ហាញពីសេចក្តីស្រឡាញ់របស់ខ្លួន ចំពោះមនុស្សជាទីស្នេហា តើអ្នកត្រូវធ្វើអ្វីខ្លះ? បើនិយាយពី​និមិត្តរូប អ្នកអាចធ្វើតាមរយៈ​ការជូនអំណោយ ផ្កាកូលាប ហៅទៅទទួលទានអាហារតែពីរនាក់ ឬពោលពាក្យ​ផ្អែម​ល្អែមជាដើម។ ប៉ុន្តែអត្ថបទនេះ នឹងបង្រៀនឲ្យអ្នកចេះធ្វើនំ ឬស្កសូកូឡាដោយផ្ទាល់ដៃ ដើម្បីធ្វើជាអំណោយយ៉ាង​ថ្លៃថ្លា ជូនម្ចាស់កំពូលស្នេហ៍របស់អ្នក។


នំសូកូឡា ដែលធ្វើឆ្នៃដោយដៃ ដាក់ទម្រង់ជាបេះដូង។ (រូបថត MONOROOM.info/ D.KEO)

អំណោយស្នេហ៍ - នៅប្រទេសកម្ពុជាមិនមានកំណត់នូវប្រភេទវត្ថុណាមួយ ដើម្បីឲ្យគូរសង្សា ឬគូស្វាមីភរិយា អាច​ធ្វើអំណោយជូនគ្នានោះនៅឡើយ។ ប៉ុន្តែនៅក្នុងបុណ្យនៃក្ដីស្រឡាញ់ ដែលទើបតែកន្លងទៅថ្មីៗនេះ [...]

កម្ពុជា​ចេញ​គោល​នយោបាយ​ជាតិ ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍

កម្ពុជា​ចេញ​គោល​នយោបាយ​ជាតិ ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍

គោលនយោបាយជាតិ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ត្រូវបានទីស្តីការគណៈរដ្ឋមន្ត្រីបាន​សម្រេច​អនុម័ត កាលពីចុងសប្តាហ៍មុន ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវ ឲ្យបានពាក់កណ្តាលនៅ​ឆ្នាំ​២០២០។ សម្រាប់ក្រុមអ្នកជំនាញសង្គមស៊ីវិល ខាងផ្នៃកសុវត្ថិភាពផ្លូវថ្នល់វិញ បាននិយាយថា បើមានតែគោល​នយោបាយ តែបើគ្មានការធ្វើផែនការលំអិត នោះមិនអាចសម្រេចបានឡើយ។


គ្រោះថ្នាក់ចរាចរណ៍មួយ នៅតាមដងផ្លូវមួយ ក្នុងខេត្តស្ទឹងត្រែង។ (រូបថត ហ្វេសប៊ុក)

គ្រោះថ្នាក់ចរាចរណ៍ - គណៈរដ្ឋមន្ត្រី បានចេញសេចក្តីថ្លែងការណ៍ថា គោលនយោបាយនេះ រៀបចំដោយ​គណៈកម្មា ធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីធ្វើ «មធ្យោបាយដ៏មានសក្តានុពល និងជាកត្តាគន្លឹះធ្វើ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...