ជីម៉ាកស្នើឲ្យ មឿន តុលា បំភ្លឺករណីរោងចក្របង្ខាំងកម្មករឲ្យថែមម៉ោង
បន្ទាប់ពី លោក មឿន តុលា ផ្តល់បទសម្ភាសដល់អ្នកសាព័ត៌មាន ស្ដីអំពីរោងចក្រ បានចាក់សោរទ្វាររោងចក្រមិនអោយកម្មករចេញទៅផ្ទះ ដើម្បីបង្ខំអោយពួកគាត់ធ្វើការថែមម៉ោង សមាគមរោងចក្រកាត់ដេរកម្ពុជាបានចេញលិខិតមួយដើម្បីអោយ មន្ត្រីសង្គមស៊ីវិលរូបនេះបង្ហាញភស្តុតាងពីបញ្ហាដែលបានលើកឡើង។ ចំពោះករណីនេះ លោកមឿន តុលា យល់ថាសមាគមរោងចក្រកាត់ដេរកម្ពុជា គួរតែស្តាប់អោយល្អិនល្អន់មុននឹងចេញលិខិតបែបនេះ។

ក្រុមកម្មកររោងចក្រ នៅតាមផ្លូវវេងស្រេង។ (រូបថត ហ្វេសប៊ុក)
វិបត្តិការងារ - កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៤ សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC បានចេញលិខិតមួយ ស្នើទៅកាន់មជ្ឈមណ្ឌលអប់រំច្បាប់ [...]



