All Articles of MONOROOM.info

រឿង​អាស្រូវ​សហជីព ស៊ីខាវដូ ឈាន​ដល់​ប្ដឹង អាត់ ធន់ ទៅ​តុលាការ

រឿង​អាស្រូវ​សហជីព ស៊ីខាវដូ ឈាន​ដល់​ប្ដឹង អាត់ ធន់ ទៅ​តុលាការ

ក្នុងពាក្យបណ្តឹង ចុះកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ បានបញ្ជាក់ថា ថ្នាក់ដឹកនាំសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានកិបកេងប្រាក់រំលឹករបស់កម្មករ បន្ទាប់ពីមានការចរចារវាង​សហជីពនិង​និយោជក ក្រុមហ៊ុនបានយល់ព្រមទទួលកម្មករ៦១នាក់អោយចូលធ្វើការវិញ និងបើកប្រាក់រំលឹកពីថ្ងៃបញ្ឈប់រហូត​ដល់ថ្ងៃចូលធ្វើការវិញ។ ពាក្យបណ្ដឹងដែលបានដាក់ជូន​លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣ ខែ​មិនា ឆ្នាំ​២០១៤ តែទើបតែធ្លាយមកដល់ដៃអ្នកសារព័ត៌មាននៅថ្ងៃទី១៤ ខែមីនានេះ បាន​សរសេរទៀតថា បន្ទាប់ពីទូទាត់លើប្រាក់ខែ ដែលទទួលបានពីថ្នាក់ដឹកនាំ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករ​កាត់ដេរកម្ពុជា បានប្រគល់ជាក់ស្តែង គឺមានចំនួនតិចជាងបើធៀបទៅនឹងនឹងប្រាក់ ដែលក្រុមហ៊ុនបានប្រគល់ឲ្យ​សហជីព។

នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៤នេះ លោក អាត់ ធន់ និងអ្នករងបណ្តឹងពីរនាក់ទៀត [...]

ទារិកា​ពីរ​រូប​កើត​មក មាន​ដង​ខ្លួន​តែ​មួយ នៅ​ឥណ្ឌា

ទារិកា​ពីរ​រូប​កើត​មក មាន​ដង​ខ្លួន​តែ​មួយ នៅ​ឥណ្ឌា

ធម្មជាតិចម្លែក - ជាការប្រួលប្រែរូបរាង ដ៏កម្រ។ នៅថ្ងៃទី១២ ខែមីនាកន្លងមកនេះ នៅផ្នែកខាងជើងនៃ​ប្រទេស​ឥណ្ឌា អ្នកម្ដាយ​វ័យក្មេងអាយុ២៨ឆ្នាំ មួយរូប បានផ្ដល់កំណើតមកលើភពផែនដីយើងនេះ នូវទារិកាចំនួនពីរនាក់ តែមានរូបរាងដ៏ចម្លែក​ប្លែកពី​ទារកផងទាំងពួង។ នោះគឺទារិកាទាំងពីរមានក្បាលពីរប្រាកដហើយ តែក្បាល​ទាំងពីរ​នោះ ដុះពីលើដងខ្លួនតែមួយ។ គេហទំព័រ ដេល្លីមែល (Daily Mail) បានផ្សាយអះអាងថា ថ្វីត្បិតតែទារិកាទាំងពីរ​មានខ្លួនតែមួយ តែមានឆ្អឹងខ្នងព្រែកបែកជាពីរ។

«ឪពុកម្ដាយរបស់ទារិកា មិនដឹងថាត្រូវធ្វើយ៉ាងម៉េចនោះទេ។ តែយើងនឹងរិះរកគ្រប់មធ្យោបាយ ដើម្បីជួយគ្រួសារ​នេះឲ្យបាន​ប្រសើរតាមតែអាចធ្វើទៅបាន។» នេះការប្រកាសរបស់ វេជ្ជបណ្ឌិត ស៊ីកហា ម៉ាលីក (Shikha Malik) ជំនាញខាងរោគស្ត្រី។ សម្រាប់​ក្រុមគ្រូពេទ្យ ក្ដីសង្ឃឹមនៃការរស់រានមានជីវិតរបស់ទារិកា [...]

យន្ដហោះ​បាត់​ខ្លួន «ពិត​ជា​ត្រូវ​បាន​ចាប់​ពង្រត់»​ដោយ​អ្នក​បើក​បរ​ជំនាញ

យន្ដហោះ​បាត់​ខ្លួន «ពិត​ជា​ត្រូវ​បាន​ចាប់​ពង្រត់»​ដោយ​អ្នក​បើក​បរ​ជំនាញ

យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់កាលពីមួយសប្ដាហ៍មុន ពិតជាត្រូវបាន​ចាប់ពង្រត់ដោយ អ្នកបើកបរមួយរូប«ដ៏ជំនាញ មានសមត្ថភាព និងនៅក្នុងអាជីពនៅឡើយ»។ អ្នកបើកបររូបនេះ ដឹង​ពីវិធីដើម្បីបញ្ជៀសយន្ដហោះ ពីការរកឃើញរបស់ប្រព័ន្ធចាប់រលកអាកាស (រ៉ាដា) ស៊ីវិល យ៉ាងមាន​ប្រសិទ្ធិភាព។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រកាសនៅក្នុងសន្និសីទការសែតនៅថ្ងៃសៅរ៍នេះ ដោយបានបញ្ជាក់ថា លោក​បាន​បញ្ជា​ឲ្យមានការស៊ើបអង្កើតចាប់ផ្ដើមធ្វើជាថ្មីទៀត ទាក់ទងនឹងការរកឃើញថ្មីៗទាំងនេះ។


លោក ណាជីប រ៉ាចាក នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី នៅក្នុងសន្និសីទការសែតថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤។ (រូបថត EPA)

បាត់យន្ដហោះ - ចំណុចរកឃើញថ្មី [...]

កឹម សុខា ថា គ.ជ.ប ជា​«មេរោគ»​នាំ​ឲ្យ​គាំង​នយោបាយ

កឹម សុខា ថា គ.ជ.ប ជា​«មេរោគ»​នាំ​ឲ្យ​គាំង​នយោបាយ

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានអះអាងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ជាមូលហេតុចម្បង នាំឲ្យមានភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោត ហើយចាំចាច់ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះឲ្យបាន។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.infO/ O. Vary)

នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី យប់ថ្ងៃទី១៤ ខែមីនា អនុប្រធាន​គណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានបញ្ជាក់បែបប្រៀបធៀបថា៖ «ដូចមនុស្សញ្ចឹង បើយើងចេះតែដាក់ថ្នាំផ្តេសផ្តាស់ ហើយអត់​ពិនិត្យរកមេរោគ ដាក់ថ្នាំអត់ត្រូវទេ។ អញ្ចឹងមេរោគនាំឲ្យគាំងនយោបាយ គឺមកពី គ.ជ.ប ដែលបោះឆ្នោតមិន​ត្រឹមត្រូវ [...]

យន្ដហោះ​បាត់​ខ្លួន ទំនង​ជា​បាន​ហោះ​នៅ​កំពស់​ជាង​១៣​គីឡូម៉ែត្រ ឆ្ពោះ​ទៅ​ប្រជុំ​កោះ អាដាម៉ាន

យន្ដហោះ​បាត់​ខ្លួន ទំនង​ជា​បាន​ហោះ​នៅ​កំពស់​ជាង​១៣​គីឡូម៉ែត្រ ឆ្ពោះ​ទៅ​ប្រជុំ​កោះ អាដាម៉ាន

«យន្ដហោះបានធ្វើការហោះហើរ នៅកំពស់ដ៏ខ្ពស់ និងបានផ្លាស់ប្ដូរមិនទៀតទាត់» នេះបើតាមការសែតអាមេរិកាំង​មួយទៀតឈ្មោះ ញ៉ូយកថែម បានស្រង់សេចក្ដីរាយការណ៍ របស់ក្រុមអ្នកស៊ើបអង្កេត មកចុះផ្សាយក្នុងទំព័ររបស់ខ្លួន នៅថ្ងៃសុក្រទី១៤ ខែមីនានេះ។ ការស៊ើបអង្កេត លើការបាត់ខ្លួននៃយន្ដហោះ ប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុន ម៉ាឡេស៊ី អ៊ែរឡាញ ដែលតាំងពីជាង១សប្ដាហ៍មកហើយ បានប្ដូរទិសដៅរបស់វា ឆ្ពោះទៅរកការសង្ស័យនៃ«ការចាប់ពង្រត់»​មួយ។


យន្ដហោះអ៊ែរប៊ូស អា៣៨០ ដ៏ធំរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី អ៊ែរឡាញ។ (រូបថតឯកសារ)

បាត់យន្ដហោះ - យ៉ាងណាក៏ដោយ ក៏គេនៅតែមិនទាន់ដឹងថាយន្ដហោះប៊ូអ៊ីង ដ៏ធំនេះ ត្រូវបានចាប់ពង្រត់យក​លាក់ទុកនៅទីណានៅឡើយ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...