All Articles of MONOROOM.info

ចក់ សុភាព៖ កម្ពុជា​គ្មាន​បទ​ពិសោធន៍​ល្អ ដើម្បី​រក្សា​ជន​ភៀស​ខ្លួន

ចក់ សុភាព៖ កម្ពុជា​គ្មាន​បទ​ពិសោធន៍​ល្អ ដើម្បី​រក្សា​ជន​ភៀស​ខ្លួន

សិទ្ធិ - លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា បានពន្យល់ប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី១១ មេសា នេះថា មុននឹងកម្ពុជាចុះកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួន ប្រទេស​កម្ពុជាត្រូវធ្វើឲ្យប្រាកដថា អាចធានាបានពីសុវត្ថិភាពរបស់ជនភៀសខ្លួន ហើយមិនបញ្ជូនជនភៀសខ្លួនទាំងនោះ ទៅកាន់ទីកន្លែងដែលពួកគេត្រូវបានរំលោភបំពាន ឬកន្លែងគ្មានសុវត្ថិភាព។

គួរកត់សម្គាល់ថា មានជនភៀសខ្លួនច្រើនរយនាក់ មកពីប្រទេសេរីលង្កា បង់ក្លាដេស នេប៉ាល់ជាដើម បានធ្វើដំណើរ​តាមគ្រប់រូបភាព ដើម្បីសុំសិទ្ធិជ្រកកោន រស់នៅក្នុងប្រទេសអូស្រ្តាលី។ តែប្រទេសអូស្រ្តាលី ត្រូវបានគេដឹងថា មិន​ចង់ទទួលយកជនភៀសខ្លួនទាំងនោះ ឲ្យរស់នៅជាអចិន្រ្តៃយ៍នោះទេ ព្រោះត្រូវបានគេដឹងថា [...]

និស្សិត​ពេទ្យ៖ ការ​ប្រលង​ថ្នាក់​ជាតិ មាន​ភាព​មិន​ប្រក្រតី

និស្សិត​ពេទ្យ៖ ការ​ប្រលង​ថ្នាក់​ជាតិ មាន​ភាព​មិន​ប្រក្រតី

និស្សិតពេទ្យ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ប្រមាណជាង១៤០នាក់បាននាំគ្នាធ្វីបាតុកម្មតវ៉ា ដោយ​ស្នើអោយសាកលវិទ្យាល័យមួយនេះ លុបចោលនូវការប្រលងថ្នាក់ជាតិសម្រាប់និស្សិតជំនាន់ទី៣៤។


ផ្លាកខាងក្រៅនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ (រូបថត MONOROOM.info/ S.Tith)

ការអប់រំ - និស្សិតម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា មូលហេតុដែលក្រុមនិស្សិតមកតវ៉ានៅទី១១ ខែ​មេសា ឆ្នាំ២០១៤នេះ ដោយឈរលើមូលហេតុទាក់ទងទៅនឹងអនុក្រិត្យ ដែលចេញដោយរដ្ឋាភិបាលឆ្នាំ២០០៧ គឺ​អ្នកដែលចូលប្រលងថ្នាក់ គឺត្រូវតែប្រលងថ្នាក់ជាតិ។ និស្សិតផ្នែកវិជ្ជសាស្រ្តរូបនេះបន្តថា៖ «សម្រាប់ពួកខ្ញុំ គឺចូល​តាំងឆ្នាំ២០០៥ [...]

ហេង ប៊ុនលាភ ចិត្ត​មិន​ដាច់​ពី​សិល្បៈ វិល​ត្រឡប់​វិញ

ហេង ប៊ុនលាភ ចិត្ត​មិន​ដាច់​ពី​សិល្បៈ វិល​ត្រឡប់​វិញ

លោក ហេង ប៊ុនលាភ ដែលបានដើរចេញពីពិភពសិល្បៈជាច្រើនឆ្នាំហើយនោះ ស្រាប់តែបានប្រកាស​វិលចូល​សិល្បៈ​វិញ នៅថ្ងៃនេះ ដោយសារតែមានចិត្តនៅស្រលាញ់ និងទំនេរពីការងារ។


លោក ហេង ប៊ុនលាភ តារាសម្ដែង និងចម្រៀងដ៏ល្បីកាលពីប៉ុន្មានឆ្នាំមុន។ (រូបថត ហ្វេសប៊ុក)

តារា - អតីតប្រុសស្អាតចំណាត់ថ្នាក់លេខ២ ឆ្នាំ២០០១ និងជាម្ចាស់បទ«ទឹកភ្នែកស្វាមីស្រីឡង់សេ» លោក ហេង ប៊ុនលាភ បន្ទាប់ពីបានដកខ្លួនប្រមាណ ៧ឆ្នាំ ខណៈពេលដែលលោកបានចូលរោងការ ជាមួយកូនស្រី​ថៅកែឡូ​នេសាទ នៅខេត្តពោធិសាត់ ហើយលោកក៏បានចាកចេញពីសិល្បៈ មកប្រឡូកការងារជំនួញ។ នាពេលថ្មីៗនេះ អតីតារាចម្រៀង និងតារាសម្តែងដ៏ល្បីឈ្មោះរូបនេះ បានប្រកាសវិលចូលសិល្បៈវិញ។

ទន្ទឹមនឹងការអំពាវនាវ [...]

ហ៊ុន សែន ព្រមាន​អ្នក​វិគាគ​ឲ្យ​«ប្រយ័ត្ន​ប្រយែង»

ហ៊ុន សែន ព្រមាន​អ្នក​វិគាគ​ឲ្យ​«ប្រយ័ត្ន​ប្រយែង»

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានព្រមានជាចំហរដល់អ្នកវិភាគ និងអង្គការសង្គមស៊ីវិលទាំងឡាយ ឲ្យប្រុង​ប្រយ័ត្នខ្ពស់ក្នុងការធ្វើ ការអត្ថាធិប្បាយ ឬវិគាគ ខណៈអ្នកវិភាគទាំងនោះ មិនដឹងរឿងច្បាស់ ដែលអាចនាំឲ្យបញ្ហា​កាន់តែស្មុគស្មាញ។ ការព្រមានរបស់លោកហ៊ុន សែន គឺបានកើតឡើង បន្ទាប់ពីមានការជួបជជែកគ្នា រវាងលោក និងមេដឹកនាំគណបក្សប្រឆាំង កាលពីពេលថ្មីៗនេះ ជំរុញឲ្យភាគីទាំងសងខាង ជិតឈានដល់ការឯកភាពគ្នា។


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃរដ្ឋាភិបាលកម្ពុជា។

សិទ្ធិ - ទន្ទឹមនឹងសម្តែងការព្រួយបារម្ភថា ការចរចារនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្រ្គោះជាតិ អាចបរាជ័យដោយសារឥរិយាបថរឹងត្អឹង របស់លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ [...]

សួង សោភ័ណ្ឌ នឹង​ត្រូវ​ចាប់​ខ្លួន បើ​ចេះ​ដឹង​រឿង​អ្នក​ដទៃ

សួង សោភ័ណ្ឌ នឹង​ត្រូវ​ចាប់​ខ្លួន បើ​ចេះ​ដឹង​រឿង​អ្នក​ដទៃ

ប្រភពមួយដែលស្និតនឹងមន្ត្រីអ្នកមានអំណាចម្នាក់ ទាក់ទងនឹងជម្លោះដីធ្លីនៅបឹងកក់ ជាមួយគ្រួសារលោក លី ស្រ៊ាងខេង បានទម្លាយឲ្យដឹងថា លោក សួង សោភ័ណ្ឌ អតីតបេក្ខជនតំណាងរាស្ត្រវ័យក្មេង ប្រចាំមណ្ឌល​ប៉ៃលិន​របស់គណបក្សសង្គ្រោះជាតិ  នឹងអាចប្រឈមនូវការចាប់ខ្លួន ប្រសិនបើមន្ត្រីគណបក្សប្រឆាំងរូបនេះ ចេះឈឺឆ្អាល​«លូកដៃ»ចូលជ្រៅទៅក្នុងជម្លោះដ៏រ៉ាំរ៉ៃនេះ។ ការគម្រាមនេះបានកើតឡើង បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋ​ពាក់ព័ន្ធនឹងជម្លោះដីធ្លីខាងលើ បានបញ្ចេញប្រតិកម្មរបស់ពួកគេយ៉ាងក្លៀវក្លា ទាមទារឲ្យមានដំណោះស្រាយ​ពី​សំណាក់អាជ្ញាធរ។


លោក សួង សោភ័ណ្ឌ ប្រធានចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ S. Tith)

ដីធ្លី - [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...