All Articles of MONOROOM.info

គ្រួសារ​ថា​អ្នក​ការសែត​កាណាដា​ស្លាប់ បន្ទាប់​ពី​រក​ឃើញ​សព​នៅ​អង្គរ

គ្រួសារ​ថា​អ្នក​ការសែត​កាណាដា​ស្លាប់ បន្ទាប់​ពី​រក​ឃើញ​សព​នៅ​អង្គរ

គ្រួសាររបស់ លោក ដេវីឌ វ៉លឃ័រ (David Walker) ហៅ ដេវ ដែលបានបាត់ខ្លួនតាំងពីខែកុម្ភៈមក នៅក្នុងខេត្ត​សៀមរាប ប្រទេសកម្ពុជានោះ បានប្រកាសនៅថ្ងៃព្រហស្បត្ត៍នេះថា ពួកគេបានរកឃើញ សាកសពរបស់​អ្នក​សារព័ត៌មាន និងជាសមិទ្ធិករភាពយន្ដជាតិកាណាដារូបនេះ ស្លាប់នៅក្នុងតំបន់អង្គរ ក្បែរនឹងក្រុងសៀមរាប។


លោក ដេវ វ័លឃ័រ នៅពេលលោកនៅរស់។ (រូបថត ហ្វេសប៊ុក)

សន្ដិសុខសង្គម - បើតាមសេចក្ដីប្រកាសក្នុងនាមក្រុមគ្រួសារទាំងមូល សាកសពរបស់លោក ដេវ វ័លឃ័រ ត្រូវបាន​រកឃើញដោយយុវជនម្នាក់ នៅក្នុងព្រៃ​មួយ​កន្លែង​ជិត​ប្រាសាទ​អង្គរ​ធំ ខេត្ត​សៀមរាប។ អាជ្ញាធរកម្ពុជាបាន​បញ្ជាក់​ទៅកាន់​គ្រួសារថា លោក ដេវ វ័លឃ័រ បានស្លាប់តាំងពីច្រើនសប្ដាហ៍មកហើយ។

[...]
សម រង្ស៊ី ថា​ឱ្យ​សញ្ជាតិ​ទៅ​«យួន» ជា​ការ​«គោរព​ច្បាប់»

សម រង្ស៊ី ថា​ឱ្យ​សញ្ជាតិ​ទៅ​«យួន» ជា​ការ​«គោរព​ច្បាប់»

ក្នុងសន្និសីទការសែតនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងបញ្ជាក់ថា នឹងផ្តល់សញ្ជាតិឱ្យជនជាតិវៀតណាម ដែលរស់នៅលើទឹកដី​កម្ពុជា ដើម្បីជាការគោរច្បាប់សញ្ជាតិរបស់ប្រទេសកម្ពុជា។ លោកបញ្ជាក់ថា ច្បាប់ត្រូវតែអនុវត្តចំពោះបុគ្គលគ្រប់រូប អត់មានរើសអើងប្រកាន់ពូជសាសន៍ ឬដើមកំណើតអ្វីទេ។


លោក សម រង្ស៊ី និងលោក កឹម សុខា ធ្វើសន្និសីទសារព័ត៌មាន នៅស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

សិទ្ធិ -  ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានថ្លែងពន្យល់ជុំវិញការផ្ដល់សញ្ជាតិ ទៅឲ្យជនជាតិវៀតណាម នៅកម្ពុជាថា [...]

ទិវា១ឧសភា៖ មនុស្ស​វិកល​ចរិក​បើក​ឡាន​មក​អុកឡុក ផ្អើល​ស្ពាន​នាគ

ទិវា១ឧសភា៖ មនុស្ស​វិកល​ចរិក​បើក​ឡាន​មក​អុកឡុក ផ្អើល​ស្ពាន​នាគ

ប្រជាពលរដ្ឋដែលមកចូលរួមទិវាពលកម្មអន្តរជាតិ ១ឧសភា កំពុងតែស្រែកហ៊ោគាំទ្រ​ជាមួយការថ្លែងសារ​របស់​លោកសម រង្ស៊ី និងលោក កឹម សុខា ស្រាប់តែមានស្រ្តីម្នាក់ដែលទំនងមានសតិមិនល្អ បើកឡានតម្រង់មក បានធ្វើ​ឱ្យការភ្ញាក់ផ្អើលមួយ បានផ្ទុះឡើង។


ស្ត្រីអ្នកបើកបរ សម្រុកបុកហ្វូងមនុស្ស រាំនៅក្នុងឡាន។ (រូបថត MONOROOM.info/ C. Nita)

ប្លែកៗ - ហេតុការណ៍មួយ បានកើតឡើងធ្វើឱ្យប្រជារដ្ឋផ្អើលឆោឡោមកមើល ស្របពេលដែលលោក សម រង្ស៊ី លោក កឹម សុខា កំពុងថ្លែងសាទៅកាន់អ្នកចូលរួមនៅក្បែរស្ពាននាគ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤នេះ ខណៈ​ពេលមានស្រ្តីម្នាក់ ដែលមានកាយវិការមើលទៅដូចជាមនុស្សវិកលចរិក បើឡានពណ៌សមួយតម្រង់ឆ្លងកាត់​ផ្លូវ​ស្ពាននាគនោះ។

[...]
កឹម សុខា ថា ទីលាន​ប្រជាធិបតេយ្យ​កំពុង​ជាប់​គុក

កឹម សុខា ថា ទីលាន​ប្រជាធិបតេយ្យ​កំពុង​ជាប់​គុក

អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់លោកកឹម សុខា បានលើកឡើងថា រដ្ឋាភិបាល​គណបក្ស​ប្រជាជនកម្ពុជា កំពុងបង្ហាញភាពខ្សោយរបស់ខ្លួន តាមរយៈការដាក់«គុក»ទីលានប្រជាធិបតេយ្យ និងគំរាម​កំហែង​អ្នកហ៊ានរិះគន់ និងតវ៉ា។


ច្រកចេញចូលទីលានប្រជាធិបតេយ្យ គ្រប់ច្រកល្ហកទាំងអស់ ត្រូវបានហ៊ុំព័ន្ធដោយបន្លាលួស។ (រូបថត MONOROOM.info/ C. Nita)

នយោបាយ - «ទីលានប្រជាធិបតេយ្យជាប់គុកទៅហើយ។ គឺរបងលួសព័ទ្ធជុំវិញទៅហើយ។ វាទៅជាគុកទៅហើយ វាមិនមែនទីលានប្រជាធិបតេយ្យទៀតទេ។ គណបក្សប្រជាជន បានប្រែក្លាយទីលានប្រជាធិបតេយ្យទៅជាគុក។ ដូច្នេះកន្លែងហ្នឹងទៅជាគុកហើយ»។ នេះជាការបញ្ជាក់របស់លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក្នុង​សន្និសីទសារព័ត៌មាន [...]

ពលរដ្ឋ​កំពុង​ជិះ​ម៉ូតូ ត្រូវ​ក្រុម​សន្តិសុខ​បិទ​មុខ ព្រួត​វាយ​ដោយ​សេរី

ពលរដ្ឋ​កំពុង​ជិះ​ម៉ូតូ ត្រូវ​ក្រុម​សន្តិសុខ​បិទ​មុខ ព្រួត​វាយ​ដោយ​សេរី

យ៉ាងហោចណាស់ មានបុរសពីរនាក់ដែលអះអាងជាពលរដ្ឋធម្មតា កំពុងជិះម៉ូតូធ្វើដំណើរនៅតាមដងផ្លូវ តែស្រាប់​តែ​ត្រូវបានក្រុមសន្តិសុខបិទមុខ ព្រួតគ្នាវាយដោយគ្មានមូលហេតុ។


ក្រុមសន្តិសុខបិទមុខ ត្រូវបានយកមកពង្រាយ នៅក្បែរទីលានប្រជាធិបតេយ្យ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)

ហិង្សា - បុរសអ្នកដំណើរយ៉ាងហោចពីរនាក់ ត្រូវបានកងកម្លាំងសន្តិសុខចម្រុះ ព្រួតគ្នាវាយយ៉ាងដំណំ នៅព្រឹក​ថ្ងៃ​ទី១ ខែឧសភា ឆ្នាំ២០១៤នេះ។

លោក អ៊ំ រ៉ូលី ដែល​អះ​អាង​ថាជាប្រជាពលរដ្ឋធម្មតា ខណៈពេលដែលជិះម៉ូចេញពីផ្លូវភ្លោះក្រមូនស ទៅដល់ចំនុច​ក្បែរមន្ទីរ​ពេទ្យអង្គឌួង ស្រាប់​តែ​ក្រុម​សន្តិសុខទាំងនោះ បានស្ទុះនាំគ្នាដេញវាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...