All Articles of MONOROOM.info

អតីត​ស្ដេចបាល់​ទាត់ ថា​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​ Fifa ពុក​រលួយ

អតីត​ស្ដេចបាល់​ទាត់ ថា​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​ Fifa ពុក​រលួយ

អតីតតារាបាល់ទាត់របស់ប្រទេសអាហ្សង់ទីន ឌីយ៉េហ្គូ ម៉ារ៉ាដូណា (Diego Maradona) បានបើកកកាយ ប្រឆាំង​សហព័ន្ធបាល់ទាត់អន្តរជាតិ ហៅកាត់ថាហ្វីហ្វា (Fifa)​ ទាក់ទងនឹងអំពើ«រត់ការក្រោមតុ» នៅក្នុងសំនុំរឿងប្រគល់​សិទ្ធិ​អំណាចឲ្យប្រទេសកាតា រៀបចំការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ពិភពលោក នៅឆ្នាំ២០២២ខាងមុខ។ អតីត​តារាបាល់ទាត់រូបនេះ ថែមទាំងទទូចឲ្យមានការស៊ើបអង្កេត ប្រឆាំងនឹងអ្នកដែលទទួលសំណូក«ក្រោមតុ» ទៅកាន់​តុលាការនោះទៀត។


កីឡាករ ម៉ារ៉ាដូណា លើកពានបាល់ទាត់ពិភពលោក ឲ្យប្រទេសអាហ្សង់ទីន នៅឆ្នាំ១៩៨៦។ (រូបថត AP)

បាល់ទាត់ពិភពលោក - លោក ម៉ារ៉ាដូណា បានថ្លែងកាលពីថ្ងៃអាទិត្យទី៨ ខែមិថុនានេះ ក្នុងនាមជា​រដ្ឋទូត​កីឡា​នៅ​ក្នុងប្រទេសអារ៉ាប់រួម ថា៖ [...]

យន្ដហោះ​ស្វីស​ត្រឡប់​មក​ចុះ​ចត​ជា​បន្ទាន់ ព្រោះ​បញ្ហា​មាស៊ីន​ប្រតិកម្ម

យន្ដហោះ​ស្វីស​ត្រឡប់​មក​ចុះ​ចត​ជា​បន្ទាន់ ព្រោះ​បញ្ហា​មាស៊ីន​ប្រតិកម្ម

ការបញ្ឈប់ដំណើរការនៃម៉ាស៊ីនប្រតិកម្មមួយចំហៀង បានបង្ខំឲ្យយន្ដហោះអ៊ែរប៊ូស របស់ក្រុមហ៊ុនអាកាសចរណ៍​ស្វីសមួយគ្រឿង វិលត្រឡប់មកចុះចតជាបន្ទាន់វិញ កាលពីថ្ងៃសៅរ៍ទី៧ខែមិថុនានេះ បន្ទាប់ពីយន្ដហោះនេះ បាន​ងើប​ខ្លួនហោះចេញពីដី បានប្រមាណជាកន្លះម៉ោង ពីព្រលានយន្ដហោះនៃរាជធានីអាស្ទៃដាម (Amsterdam)​ ប្រទេស​ហូឡង់។


យន្ដហោះអ៊ែប៊ូស A320 របស់ក្រុមហ៊ុនអាកាសចរណ៍ស្វីស។ (រូបថតក្រុមហ៊ុន)

គ្រោះយន្ដហោះ - អ្នកដំណើរទាំង៧១នាក់ មិនមាននរណាម្នាក់រងរបួសទេ ប៉ុន្តែពួកគេមួយចំនួន​មិនទាំងដឹង ពី​ហេតុការណ៍នេះផង រហូតពួកគេត្រូវបានអញ្ជើញឲ្យចេញ បន្ទាប់ពីយន្ដហោះបានហោះត្រឡប់ មកព្រលាន​យន្ដហោះ នៃរាជធានីអាស្ទែដាម ប្រទេសហូឡង់វិញ។

[...]
ប្រធានាធិបតី​អ៊ុយក្រែន​ថ្មី បដិសេធ​សម្បទាន​ជា​មួយ​ប្រទេស​រ៉ូស្សី

ប្រធានាធិបតី​អ៊ុយក្រែន​ថ្មី បដិសេធ​សម្បទាន​ជា​មួយ​ប្រទេស​រ៉ូស្សី

បន្ទាប់ពីបានស្បថចូលកាន់តំណែង ប្រធានាធិបតីថ្មីរបស់ប្រទេសអ៊ុយក្រែន បានបញ្ជាក់នៅក្នុងសុន្ទរកថា​លើក​ដំបូង​ថា លោកបដិសេធ នូវរាល់​កិច្ចព្រមព្រៀងទាំងឡាយ ដែលកើតចេញពីការធ្វើសម្បទាន ជាមួយនឹងប្រទេសរ៉ូស្សី។


លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ ​ប្រធានាធិបតីទី៥ របស់ប្រទេសអ៊ុយក្រែន ដើរត្រួតពល បន្ទាប់ពីបានកាន់តំណែង។ (រូបថត Reuters)

វិបត្តិអ៊ុយក្រែន - មហាសេដ្ឋីដែលនិយមលោកខាងលិច លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ (Petro Porochenko) បានក្លាយជា​ប្រធានាធិបតីទី៥ របស់ប្រទេសអ៊ុយក្រែនឯករាជ្យ នៅក្នុងពិធីស្បថចូលកាន់ដំណែងមួយ នៅថ្ងៃសៅរ៍ទី៧ ខែមិថុនា​នេះ ក្នុង​រដ្ឋសភា​ជាតិ នារដ្ឋធានីគៀវ នៅចំពោះវត្តមានរបស់ប្រមុខរដ្ឋ និងតំណាងរដ្ឋាភិបាលនៃប្រទេសជាច្រើន។

[...]
វៀតណាម​បង្ហាញ​វីដេអូ ពី​នាវា​ចិន​បើក​បុក​ពន្លិច​ កាណូត​​ខ្លួន (vdo)

វៀតណាម​បង្ហាញ​វីដេអូ ពី​នាវា​ចិន​បើក​បុក​ពន្លិច​ កាណូត​​ខ្លួន (vdo)

ប្រទេសវៀតណាន បានផ្សព្វផ្សាយវីដេអូមួយ បង្ហាញពីនាវាដ៏ធំរបស់ប្រទេសចិន បើកបុកកាណូតនេសាទមួយ របស់​ពលរដ្ឋខ្លួន ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ទីតាំងដែលប្រទេសចិន កំពុងតាំងមូលដ្ឋានចម្រាញប្រេញ ក្នុងដែនទឹកជម្លោះ​រវាងប្រទេសទាំងពីរ នៃសមុទ្រចិនខាងត្បូង។


កាណូតវៀតណាមសណ្ដោងកាណូត ដែលលិចត្រឡប់ទៅដីគោកវិញ។ (រូបថត Reuters)

ជម្លោះដែនទឹក - បងប្អូនកុម្មុយនីសទាំងពីរ ចោទគ្នាទៅវិញទៅមក ទាក់ទងនឹងការលិចកាណូតនេះ ដែលបាន​កើត​ឡើងតាំងពីថ្ងៃទី២៦ ខែឧសភាកន្លងទៅ។ ទីក្រុងហាណូយ បានបរិហាប្រទេសចិន ពី«ទង្វើអមនុស្សធម៌» ខណៈពេល​ដែលប្រទេសចិនបានអះអាងថា នាវាវៀតណាមមួយនេះ បានរំលោភចូលក្នុងដែនទឹករបស់ខ្លួន។

រូបភាពដែលបង្ហាញទៅលើវីដេអូ [...]

រៀល ខេមរិន្រ្ទ៖ រដ្ឋធម្មនុញ្ញ​មាន​តែ​នៅ​ក្នុង​ក្រដាស

រៀល ខេមរិន្រ្ទ៖ រដ្ឋធម្មនុញ្ញ​មាន​តែ​នៅ​ក្នុង​ក្រដាស

បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតខេត្តស្វាយរៀង របស់គណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្រ្ទ ថ្ងៃទី០៧ ខែ​មិថុនា ឆ្នាំ២០១៤ នេះបានអះអាងថា រដ្ឋធម្មនុញ្ញដែលកំណត់ឲ្យពលរដ្ឋកម្ពុជាគ្រប់រូប មានសិទ្ធិសេរីភាពបញ្ចេញមតិ គឺមានចែងតែនៅក្នុងច្បាប់ប៉ុណ្ណោះ ព្រោះភាពជាក់ស្តែង រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា កំពុងបិទសិទ្ធិ​សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។


លោក រៀល ខេមរិន្ទ្រ បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិ - ក្នុងឱកាសយកផ្កាឈូក ទៅដាក់លើរបងលួសបន្លា ដែលព័ន្ធជុំវិញទីលានប្រជាធិបតេយ្យ ជាមួយក្រុមយុវជន​គណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្រ្ទ បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតខេត្តស្វាយរៀង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...