All Articles of MONOROOM.info

កឹម សុខា៖ មហា​បាតុកម្ម​អាច​កើត​ឡើង​ជា​ថ្មី

កឹម សុខា៖ មហា​បាតុកម្ម​អាច​កើត​ឡើង​ជា​ថ្មី

អនុប្រធានគណបក្សសង្រ្គោះជាតិលោកកឹម សុខា បានព្រមានថាមហាបាតុកម្ម ដឹកនាំដោយគណបក្សសង្រ្គោះជាតិ អាចនឹងកើតឡើងជាថ្មី ប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនសម្រួលឲ្យមានការកែទម្រង់ គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ឲ្យមានភាពយុត្តិធម៌ត្រឹមត្រូវ។


លោក កឹម សុខា នៅលើវេទិកា ក្នុងបាតុកម្មថ្ងៃទី២៥ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយ - ក្នុងជំនួបជាមួយលោក ប្រសាទ សូរីយា សូបេឌី អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ​ប្រចាំកម្ពុជា ស្តីពីបញ្ហាសិទិ្ធមនុស្ស លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ចំណុច​គន្លឹះ ដែលនាំឲ្យអូសបន្លាយ ដល់ការចរចានយោបាយ រវាងគណបក្សប្រជាជនកម្ពុជា [...]

ធ្លាប់​«ស្រាត»​ឲ្យ​ទឹក​​ចិត្ត រ៉ូណាល់ដូ តែ​បែរ​ជា​ត្រូវ​បណ្ដេញ​ចេញ (vdo)

ធ្លាប់​«ស្រាត»​ឲ្យ​ទឹក​​ចិត្ត រ៉ូណាល់ដូ តែ​បែរ​ជា​ត្រូវ​បណ្ដេញ​ចេញ (vdo)

អ្នកគាំទ្រពិសេស ដូចយ៉ាងស្រស់ស្រី អេនដ្រេសា អ៊ូរ៉ាច (Andressa Urach) ជាតិប្រេស៊ីល ដែលធ្លាប់​បាន​«ស្រាត» ដោះសម្លៀកបំពាក់ផ្នែកខាងលើទាំងអស់ចេញ ដើម្បីផ្ដល់កម្លាំងចិត្តទ្វេឡើងឲ្យ កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានព្យាយាមទៅជួបតារា បាល់ទាត់អន្តរជាតិរូបនេះ ដោយផ្ទាល់ជាថ្មីទៀត។ តែនៅពេល​ចូល​ទៅដល់កីឡាដ្ឋាន កន្លែងដែលក្រុមព័រទុយហ្គាល រៀបនឹងធ្វើការហ្វឹកហាត់នោះ អតីតបវរកញ្ញា«គូថបាន»រូបនេះ ត្រូវបានក្រុមសន្ដិសុខចាប់ចេញ។


តារាស្រស់ស្រី អេនដ្រេសា អ៊ូរ៉ាច បង្ហាញទ្រូងដ៏ទ្រលក់ទ្រលន់ គាំទ្រ រ៉ូណាស់ដូ។ (រូបថត ផ្ដិតពីវីដេអូ)

បាល់ទាត់ពិភពលោក - បើទោះជាក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល [...]

ច្រឡំ​ចុច​ទូរស័ព្ទ​ហៅ​នគរបាល... ដូច​រាយការណ៍​ពី​ដំណាំ​«កញ្ឆា»​ខ្លួន​ឯង

ច្រឡំ​ចុច​ទូរស័ព្ទ​ហៅ​នគរបាល... ដូច​រាយការណ៍​ពី​ដំណាំ​«កញ្ឆា»​ខ្លួន​ឯង

កាលពីដើមសប្ដាហ៍មុន បុរសម្នាក់បានទូរស័ព្ទដោយច្រឡំ ទៅលេខទូរស័ព្ទសង្គ្រោះបន្ទាប់របស់នគរបាល។ ប៉ុន្តែ​ហេតុការណ៍ដ៏អាក្រក់បានកើតឡើង ត្រឡប់ទៅរកបុរសនោះវិញ។ ព្រោះការច្រឡំនេះ បានធ្វើឲ្យកងកម្លាំងនគរបាល រកឃើញនូវដំណាំ«កញ្ឆា»យ៉ាងធំមួយ នៅក្នុងផ្ទះរបស់បុរស។


រូបប្រៀបធៀប ដំណាំកញ្ឆា នៅក្នុងចំការ។ (រូបថត ឯកសារ)

គ្រឿងញៀន ជាការបំបែកសំនុំរឿង ដោយមិនពិបាក និងដោយកម្រ ដែលអាជ្ញាធរនៃប្រទេសអង់គ្លេស ក្នុងតំបន់​ឆេសៀរ (Cheshire) មិនដែលជួបប្រទះ។ ការហួសចិត្ត របស់កងកម្លាំងនគរបាល រហូតចុះផ្សាយហេតុការណ៍ នៃការ​ចាប់ខ្លួននេះ នៅក្នុងទំព័រទ្វីសធើររបស់ខ្លួន ដូចខាងក្រោម (ជាភាសាអង់គ្លេស)៖

បាល់​ទាត់​ពិភពលោក៖ ក្រុម​កាមើរូន ប្រកួត​ចាញ់​គេ បែរ​ជា​«វ៉ៃ​គ្នា​ឯង» !

បាល់​ទាត់​ពិភពលោក៖ ក្រុម​កាមើរូន ប្រកួត​ចាញ់​គេ បែរ​ជា​«វ៉ៃ​គ្នា​ឯង» !

ក្រុមកាមើរូន បានធ្លាក់ខ្លួនទៅក្នុងសភាពដ៏ហួសចិត្តមួយ បន្ទាប់ពីខ្លួនប្រកួតចាញ់ក្រុមក្រូអាស៊ី ក្នុងពិន្ទុ០ទល់នឹង៤។ រូបភាពនៃការយកក្បាលរបស់កីឡាករ ប៊ើន័រ អាស៊ូ អេកូតូ (Benoît Assou-Ekotto) ទៅបុកកីឡាកររួមក្រុម ប៊េនចាមីន មូកាន់ចូ (Benjamin Moukandjo) បានបង្កឲ្យយកមកជជែកគ្នា យ៉ាងកក្រើកប្រព័ន្ធអ៊ិនធើណែត។


ជម្លោះនៅលើកន្លែងប្រកួត រវាងកីឡាករកាមើរូន។ (រូបថត AFP)

បាល់ទាត់ពិភពលោក - បើទោះជាប្រកួតចាញ់ដល់ទៅពីរលើក លើកទីមួយទល់នឹងម៉ិកស៊ិក (០១) និងលើកទីពីរ ទល់នឹងក្រូអាស៊ី (០៤) ធ្វើឲ្យហាលអាវជាស្ថាពរ នៅក្នុងវគ្គទាត់ជម្រុះ ក្នុងពូល A ក៏ដោយ តែក្រុមបាល់ទាត់​ជម្រើស​ជាតិ កាមេរូន នៅតែធ្វើឲ្យគេនិយាយពីខ្លួន នៅឡើយ។

នោះគឺកីឡាករ [...]

កាណាដា៖ លិង្គ​ប្រែ​«រួញខ្លី» ធ្វើ​ឲ្យ​ប្រពន្ធ​សុំ​«លែងលះ»

កាណាដា៖ លិង្គ​ប្រែ​«រួញខ្លី» ធ្វើ​ឲ្យ​ប្រពន្ធ​សុំ​«លែងលះ»

បុរសម្នាក់បានចោទប្រកាន់មន្ទីរពេទ្យមួយ ថាបានធ្វើឲ្យជីវិតរបស់ខ្លួនប្រែប្រួល បន្ទាប់ពីការវះកាត់កែឆ្នៃរាងកាយមួយ មិនសមតាមបំណង។ ភរិយារបស់បុរសបានសុំលែងលះ បន្ទាប់ពីបុរសរូបនេះ គ្មានលទ្ធភាពនឹងធ្វើការរួមរ័ក្ស អស់​រយៈពេលពីរឆ្នាំមកហើយ។


រូបប្រៀបធៀប វាស់ប្រវែង។ (រូបថត MONOROOM.info/ D. KEO)

រួមរ័ក្សមិនដូចបំណង - ជីវិតរបស់បុរសកំសត់ បានផ្លាស់ប្ដូរ ដោយសារតែប្រវែង ... ខាតអស់២,៥សង់ទីម៉ែត្រ។ ជនជាតិកាណាដាមួយរូប បានចោទប្រកាន់មន្ទីរពេទ្យតំបន់មួយ នៃទីក្រុងម៉េងរ៉េអាល់ ថាបានបរាជ័យ​ក្នុងការវះកាត់​កែឆ្នៃលិង្គ បន្ទាប់ពីបុរសនេះមានបញ្ហាមួយ កាលពីប៉ុន្មានឆ្នាំមុន។ ពីរឆ្នាំក្រោយមក ភរិយារបស់បុរស ដែលប្រភព​មិនបានបញ្ចេញឈ្មោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...