ធ្លាប់«ស្រាត»ឲ្យទឹកចិត្ត រ៉ូណាល់ដូ តែបែរជាត្រូវបណ្ដេញចេញ (vdo)
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២១ ខែមិថុនា ២០១៤
- កែប្រែចុងក្រោយ: June 21, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកគាំទ្រពិសេស ដូចយ៉ាងស្រស់ស្រី អេនដ្រេសា អ៊ូរ៉ាច (Andressa Urach) ជាតិប្រេស៊ីល ដែលធ្លាប់បាន«ស្រាត» ដោះសម្លៀកបំពាក់ផ្នែកខាងលើទាំងអស់ចេញ ដើម្បីផ្ដល់កម្លាំងចិត្តទ្វេឡើងឲ្យ កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានព្យាយាមទៅជួបតារា បាល់ទាត់អន្តរជាតិរូបនេះ ដោយផ្ទាល់ជាថ្មីទៀត។ តែនៅពេលចូលទៅដល់កីឡាដ្ឋាន កន្លែងដែលក្រុមព័រទុយហ្គាល រៀបនឹងធ្វើការហ្វឹកហាត់នោះ អតីតបវរកញ្ញា«គូថបាន»រូបនេះ ត្រូវបានក្រុមសន្ដិសុខចាប់ចេញ។
តារាស្រស់ស្រី អេនដ្រេសា អ៊ូរ៉ាច បង្ហាញទ្រូងដ៏ទ្រលក់ទ្រលន់ គាំទ្រ រ៉ូណាស់ដូ។ (រូបថត ផ្ដិតពីវីដេអូ)
បាល់ទាត់ពិភពលោក - បើទោះជាក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល បានប្រកួតចាញ់ក្រុមអាល្លឺម៉ង់ យ៉ាងធ្ងន់ធ្ងរ (៤-០) នោះក៏ដោយ តែសម្រាប់អ្នកគាំទ្រ កំពូលតារាបាល់ទាត់អន្តរជាតិ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) នៅតែមិនដាច់ចិត្តបោះបង់ចោល ទឹកចិត្តរបស់ពួកគេ ដែលមានចំពោះតារានេះឡើយ។ នេះជាទឹកចិត្តដែលតារាជនជាតិប្រេស៊ីលមួយរូប នាង អេនដ្រេសា អ៊ូរ៉ាច ដែលធ្លាប់ស្រាតដោះអាវចេញ បង្ហាញដើមទ្រូងយ៉ាងគគ្លើនដាក់គេឯង កាលពីប៉ុន្មានថ្ងៃមុខ ព្រោះតែនាងចង់សម្ដែងការគាំទ្ររបស់នាង ទៅលើកំពូលកីឡាករបាល់ទាត់។ តែនៅពេលដែលនាងចង់ចូលទៅក្នុង ទីលានហ្វឹកហាត់ ដើម្បីជួបនិងឃើញផ្ទាល់កីឡាករដ៏សង្ហា នៅថ្ងៃទី២១ ខែមិថុនានេះ ស្រាប់តែនាងទទួលបានត្រឡប់មកវិញ នូវការបណ្ដេញចេញពីទីលាន ពីសំណាក់ក្រុមសន្ដិសុខ យ៉ាងចាស់ដៃ។
ការបញ្ជូនខ្លួនចេញក្រៅទីលានហ្វឹកហាត់ នូវតារាស្រីដែលធ្លាប់ជាប់ជា«បវរកញ្ញាគូថបាន - Miss BumBum» ត្រូវបានធ្វើក្រោមហេតុផល៖ «ខ្លាចរំខាន ទៅដល់អារម្មណ៍របស់ក្រុមកីឡាបាល់ទាត់ ព័រទុយហ្គាល់»។
តែហេតុផលនេះ មិនមែនថាគ្មានដំណើរដើមរឿងរបស់វានោះទេ ព្រោះកាលពីឆ្នាំ២០១៣កន្លងទៅ ក្រុមបាល់ទាត់អាជីព រៀល ម៉ាឌ្រីដ (Real Madrid) របស់អេស្ប៉ាញ ដែលកីឡាករ រ៉ូណាល់ដូ កំពុងទាត់ឲ្យសព្វថ្ងៃនេះ ធ្លាប់បានទទួលបរាជ័យយ៉ាងជូរចត់ ទល់នឹងក្រុម បាយឺន ម៉ូនីច (Bayern Munich) របស់អាល្លឺម៉ង់ ដោយពិន្ទុ (១-៤)។ ចេញពីបរាជ័យ របស់ក្រុមបាល់ទាត់អាជីពអេស្ប៉ាញនៅពេលនោះ ស្រាប់តែមានពាក្យចចាមអារ៉ាមមួយបានលើកឡើងថា ដោយសារតែកីឡាករ រ៉ូណាល់ដូ បានបាក់លោមនឹងបានរួមរ័ក្សភិសម័យ ជាមួយនឹងតារាស្រីរូបស្រស់គូថបានរូបនេះ ទើបធ្វើឲ្យតារាបាល់ទាត់អន្តរជាតិ មិនមានកម្លាំងរត់ ហើយចាញ់ក្រោមថ្វីជើងរបស់គូរប្រគួត។ ប៉ុន្តែព័ត៌មានបែកធ្លាយខាងលើ ត្រូវបានកីឡាករ រ៉ូណាល់ដូ ខ្លួនឯងបដិសេធ ថាខ្លួនមិនដែលបានប៉ះ អេនដ្រេសា អ៊ូរ៉ាច សូម្បីតែមួយដងផង។
បន្ទាប់ពីត្រូវគេនាំខ្លួន ចេញមកក្រៅកីឡាដ្ឋានវិញ តារាស្រីរូបស្រស់គូថទយ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ក្រុមសន្ដិសុខទាំងនោះ ចិត្តអាក្រក់ណាស់ជាមួយខ្ញុំ ហើយពួកគេថែមទាំងកញ្ឆក់ ទាញប័ណ្ណសម្គាល់ខ្លួនរបស់ខ្ញុំចោលទៀត។» នាងបានចោទប្រកាន់ថា គឺ គ្រីស្ទៀណូ រ៉ូណាល់ដូ ខ្លួនឯង ជាអ្នកសម្រេចឲ្យក្រុមសន្ដិសុខទាំងនោះ ឲ្យចាប់នាងចេញពីទីលានហ្វឹកហាត់។ នាងថ្លែងទៀតថា៖ «តាមមើលទៅ ខ្ញុំដូចជារំខានការងារ របស់លោក"ប្រុស"ម្នាក់នេះសម្បើមណាស់»។
នៅក្នុងទំព័រទ្វីសធើរផ្លូវការ របស់តារាស្រីប្រចាំទូរទស្សន៍រូបនេះ បានសរសេរថា នាងគ្រាន់តែចង់ជូនពរ គ្រីស្ទៀណូ រ៉ូណាល់ដូ ឲ្យជួបតែសំណាងល្អ សម្រាប់ការប្រកួតលើកក្រោយតែប៉ុណ្ណោះ។ ប៉ុន្តែតាមមើលទៅ តារាបាល់ទាត់អន្តរជាតិ របស់ប្រទេសព័រទុយហ្គាល់ មិនសូវជាស្ដាប់លឺហេតុផលនេះទេ ដោយមូលហេតុកំពុងផ្ចង់អារម្មណ៍ រៀបចំខ្លួនត្រៀមប្រកួត ជាមួយនឹងក្រុមបាល់ទាត់អាមេរិកាំង នៅយប់ថ្ងៃទី២២ ខែមិថុនាខាងមុខនេះ ដែលដាច់ខាតខ្លួនត្រូវតែឈ្នះ ដើម្បីអាចមានជីវិតឡើងទៅការប្រកួត ក្នុងវគ្គបន្តនៃពានរង្វាន់ពិភពលោកឆ្នាំនេះ៕
សូមទស្សនាវីដេអូ ដែលតារាស្រីបានបង្ហាញដើមទ្រូង កាលពីសប្ដាហ៍មុន៖