កឹម សុខា ថាខ្លួនជាឧបសគ្គ ដល់អ្នកជាន់ឈ្លីប្រជាធិបតេយ្យ
អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានអះអាងថារូបលោក នឹងមិនបណ្តោយឲ្យជនណាម្នាក់ ឬ គណបក្សណាមួយ បង្កអំពើហិង្សា និងជាន់ឈ្លីលិទ្ធិប្រជាជិបតេយ្យ នៅកម្ពុជាបានទេ។

លោក កឹម សុខា ក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិរបស់លោក ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៣។ (រូបថត គណបក្ស)
នយោបាយ - អនុប្រធានគណបក្សជំទាស់រូបនេះ បានលើកឡើងថា គោលនយោបាយរបស់ខ្លួន និងគណបក្សសង្រ្គោះជាតិ គឺព្យាយាមដោះស្រាយជម្លោះ នយោបាយ ដោយសន្តិវិធីឲ្យអស់លទ្ធភាព។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីអំឡុងខែមេសា ឆ្នាំ២០១៤ បានបង្ហើបឲ្យដឹងជាសាធារណៈ ក្រោយការចរចាតាមខ្សែទូរស័ព្ទ ជាមួយលោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិថា គណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា [...]



