កឹម សុខា ថា​ខ្លួន​ជា​ឧបសគ្គ ដល់​អ្នក​ជាន់​ឈ្លី​ប្រជាធិបតេយ្យ

Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 27, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានអះអាងថារូបលោក នឹងមិនបណ្តោយឲ្យជនណាម្នាក់ ឬ គណបក្សណាមួយ បង្កអំពើហិង្សា និងជាន់ឈ្លីលិទ្ធិប្រជាជិបតេយ្យ នៅកម្ពុជាបានទេ។


លោក កឹម សុខា ក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិរបស់លោក ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៣។ (រូបថត គណបក្ស)

នយោបាយ - អនុប្រធានគណបក្សជំទាស់រូបនេះ បានលើកឡើងថា គោលនយោបាយរបស់ខ្លួន និងគណបក្ស​សង្រ្គោះជាតិ គឺព្យាយាមដោះស្រាយជម្លោះ នយោបាយ ដោយសន្តិវិធីឲ្យអស់លទ្ធភាព។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីអំឡុងខែមេសា ឆ្នាំ២០១៤ បានបង្ហើបឲ្យដឹងជាសាធារណៈ ក្រោយការ​ចរចា​តាមខ្សែទូរស័ព្ទ ជាមួយលោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិថា គណបក្សសង្រ្គោះជាតិ និងគណបក្ស​ប្រជាជនកម្ពុជា បានជជែកត្រូវគ្នាច្រើនហើយ ហើយទំនងជាអាចឈាន ទៅចុះកិច្ចព្រមព្រៀងជាផ្លូវការ ដើម្បីបិទ​បញ្ចប់​វិបត្តិនយោបាយ ឲ្យបានឆាប់។

តែលោក ហ៊ុន សែន ដែលមានមុខតំណែង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បានសង្កត់ធ្ងន់ថា បើ​គណបក្ស​ទាំងពីរ (បក្សប្រជាជន និងបក្សសង្រ្គោះជាតិ) ចរចាបរាជ័យ ម្តងហើយម្តងទៀត នោះមិនមែន​ជាកំហុស​របស់លោក (ហ៊ុន សែន) និងលោក សម រង្ស៊ី នោះទេ តែវាជាកំហុសរបស់លោក កឹម សុខា អនុប្រធានគណបក្ស​ង្រ្គោះជាតិ ដែលបង្ហាញឥរិយាបថរឹងត្អឹង ក្នុងការចរចានយោបាយ។

តែបញ្ហានេះ ត្រូវបានលោក កឹម សុខា បំភ្លឺឲ្យដឹងថា លោកមិនមែនជាឧបសគ្គ ដល់ការដោះស្រាយបញ្ហា​ប្រទេស​ជាតិនោះទេ។ បើតាមអនុប្រធានគណបក្សជំទាស់រូបនេះ បានបញ្ជាក់ក្នុងកិច្ចសម្ភាស ជាមួយវិទ្យុអាស៊ីសេរី ផ្សាយ​ជាខេមរភាសា នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ នេះថា៖ «ខ្ញុំម្នាក់ឯងមិនអាចមានឥទ្ធិពល ធ្វើឲ្យជាប់គាំង​នយោបាយបានទេ។ (...)តែខ្ញុំជាឧបសគ្គដល់អ្នកបំផ្លាញជាតិ។»

គួរកត់សម្គាល់ថា រហូតមកដល់ពេលនេះ ចំណុចគន្លឹះដែលរាំងស្ទះ ដល់ការឯកភាពគ្នារវាងគណបក្សទាំងពីរ ត្រូវ​គេមើលឃើញ គឺបណ្តាលមកពីគណបក្សសង្រ្គោះជាតិ ចង់បានសំឡេងពីរភាគបី រីឯគណបក្សប្រជាជនកម្ពុជា ចង់​បានសំឡេងហាសិបបូកមួយ នៃសំឡេងសមាជិកសភា ដើម្បីអនុម័តសមាសភាពនៃសមាជិក គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត គ.ជ.ប៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...