All Articles of MONOROOM.info

ផ្សារ​ទំនើប អ៊ីអន ម៉ល របស់​ជប៉ុន បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ

ផ្សារ​ទំនើប អ៊ីអន ម៉ល របស់​ជប៉ុន បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ

ផ្សារទំនើបខ្នាតអន្តរជាតិ ដែលជាការវិនិយោគរបស់ជប៉ុន ដែលធ្វើបានទាក់ទាញចំណាប់អារម្មណ៍ ប្រជាជន​នៅ​ភ្នំពេញ បានបើកសម្ភោធជាផ្លូវការនៅក្នុងថ្ងៃនេះ។


ផ្សារទំនើប អ៊ីអន ម៉ល មើលពីក្រៅ។ (រូបថត ហ្វេសប៊ុក)

ផ្សារទំនើប - ក្រោយពីបើកដំណើរការសាកល្បង បានជាងមួយសប្តាហ៍រួចមក ផ្សារទំនើប អ៊ីអន ម៉ល ដែលជាផ្សារ​ទំនើប ធំជាងគេបំផុតនៅកម្ពុជាសម្រាប់ពេលបច្ចុប្បន្ន ត្រូវបានសម្ពោធដាក់ដំណើរការ ជាផ្លូវការហើយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤នេះ។

ក្នុងការបើកសម្ភោធជាផ្លូវការនេះដែរ ក្រោមអធិបតីភាពលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ្វូមីអូ គីស៊ីដា រដ្ឋមន្ត្រីការបរទេសជប៉ុន។ ផ្សារទំនើប អ៊ីអន ម៉ល ជាផ្សាររបស់ជប៉ុនដំបូងបំផុតនៅកម្ពុជា [...]

ហ៊ុន សែន៖ អ្នក​ទាញ​កម្ពុជា​ធ្លាក់​ក្នុង​អស្ថិរភាព​និង​សង្រ្គាម ជា​ឧក្រិដ្ឋជន

ហ៊ុន សែន៖ អ្នក​ទាញ​កម្ពុជា​ធ្លាក់​ក្នុង​អស្ថិរភាព​និង​សង្រ្គាម ជា​ឧក្រិដ្ឋជន

ក្នុងពេលដែលភាពជាប់គាំង ផ្នែកយោបាយកម្ពុជា នៅបន្តអូសបន្លាយនៅឡើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមានថា នឹងមិនអនុគ្រោះដល់អ្នកណា ដែលទាញកម្ពុជាធ្លាក់ ទៅក្នុងភ្លើងសង្រ្គាមឡើយ។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

នយោបាយ - ដោយមិនបានបញ្ជាក់ចំឈ្មោះ របស់បុគ្គលណាម្នាក់ ឬគណបក្សនយោបាយណាមួយនោះ លោក​នាយរដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ នេះបានថ្លែងថា៖ «ជនណាម្នាក់ដែលប៉ុន​ប៉ងធ្វើឲ្យ​កម្ពុជា​ អស្ថិរភាពសង្គម និងមានសង្គ្រាមស៊ីវិល នឹងក្លាយជាឧក្រិដ្ឋជន»។

ក្នុងឱកាសសម្ភោធផ្សារទំនើបជប៉ុន អ៊ីអនម៉ល នៅថ្ងៃនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានពន្យល់ដែរថា ផ្សារ​ទំនើបជប៉ុន អ៊ីអនម៉ល [...]

គង់ វង្សយ៉ាទី ស្រវ៉ា​ចាប់​​អាជីព​ជា​ពិធីការិនី ជាង​នៅ​ជា​តារា​សម្តែង

គង់ វង្សយ៉ាទី ស្រវ៉ា​ចាប់​​អាជីព​ជា​ពិធីការិនី ជាង​នៅ​ជា​តារា​សម្តែង

ក្នុងពេលដែលអាជីពជាពិការនីកំពុងតែរីកចម្រើន និងទទួលបានប្រជាប្រិយភាពគាំទ្រខ្លាំង ពីទស្សនិកជន​តាមរយៈ​ធ្វើជាពិធីការនី នៅក្នុងកម្មវិធីរាត្រីកម្សាន្ត របស់ស្ថានីយទូរទស្សន៍ស៊ីធីអ៊ិននោះ កញ្ញា គង់ វង្សយ៉ាទី បាននឹង​ពង្រឹង​ខ្លួនបន្ថែមទៀត ដើម្បីក្លាយខ្លួន ជាពិធីការនីល្បីមួយរូប។


កញ្ញា គង់ វង្សយ៉ាទី។ (រូបថតហ្វេសប៊ុក)

តារា - ខណៈពេលដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ពីមហាជនក្នុងអាជីពជាពិការនី​តាមរយៈវាចារដ៏​ស្រទន់ រួមជាមួយរូបសម្រស់ដ៏ស្រស់ស្អាត ពិធីការិនីវ័យក្មេងក្នុងកម្មវិធីរាត្រីកម្សាន្ត របស់ស្ថានីយទូរទស្សន៍ស៊ីធីអ៊ិន កញ្ញា គង់វង្ស យ៉ាទី ពេលនេះនាងកំពុងតែពង្រឹងខ្លួន ក្នុងអាជីពជាពិធីការនីអោយល្បីល្បាញ [...]

រំជួល​ចិត្ត៖ រៀប​អាពាហ៍ពិពាហ៍ មុន​នឹង​ស្លាប់​នៅ​១០​ម៉ោង​ក្រោយ (vdo)

រំជួល​ចិត្ត៖ រៀប​អាពាហ៍ពិពាហ៍ មុន​នឹង​ស្លាប់​នៅ​១០​ម៉ោង​ក្រោយ (vdo)

អាពាហ៍ពិពាហ៍របស់ពួកគេ បានត្រូវគ្រោងទុកនៅខែកក្កដាខាងមុខ ដើម្បីឲ្យចំជាមួយនឹងអាយុ៣០ឆ្នាំ របស់បុរស​ជាស្វាមី។ តែហេតុការណ៍ ដែលនឹកស្មានមិនដល់មួយ បានកើតឡើង។


រូបថត អាពាហ៍ពិពាហ៍ នៅមន្ទីរពេទ្យ។ (រូបថតផ្ដិតពីវីដេអូ)

ជីវិត - នៅចុងខែនេះ រ៉ូវដេន (Rowden) អាយុ២៩ឆ្នាំ តម្រូវចូលព្យាបាលថ្លើម ដែលរងគ្រោះដោយជម្ងឺមហារីក ដ៏រ៉ាំរ៉ៃ និងឈានមកដល់ដំណាក់កាលចុងក្រោយ។ ជាមួយនឹងស្ថានភាសុខភាព របស់បុរសជាតិហ្វីលីពីនរូបនេះ ដែល​អាច​នឹងមានការប្រែប្រួលយ៉ាងឆាប់រហ័សនោះ ញាតិមិត្តនិងជាពិសេសគូរស្នេហ៍របស់ រ៉ូវដេន បានបំពេញនូវបំណង​ចុង​ក្រោយមួយ ឲ្យបុរសដ៏អភ័ព។

បំណងចុងក្រោយរបស់ រ៉ូវដេន គឺបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង ស្ត្រីប្រចាំជីវិតរបស់នាយ កញ្ញា [...]

គ្រោះថ្នាក់ MH370 បណ្ដាល​ពី​សម្ពាធ​ធ្លាក់​ចុះ​ដ៏​គំហុក ក្នុង​យន្ដហោះ?

គ្រោះថ្នាក់ MH370 បណ្ដាល​ពី​សម្ពាធ​ធ្លាក់​ចុះ​ដ៏​គំហុក ក្នុង​យន្ដហោះ?

គ្រោះថ្នាក់នៃយន្ដហោះ MH370 ទំនងជាបណ្ដាលមកពី ការធ្លាក់ចុះយ៉ាងគំហុក នៃសម្ពាធក្នុងយន្ដហោះ ដែលធ្វើឲ្យ​ទាំង​អ្នក​បើកបរ អ្នកបម្រើការ និងទាំងអ្នកដំណើរ ខ្វះខ្យល់អ៊ុកស៊ីសែន សម្រាប់ដកដង្ហើម។ យន្ដហោះ​ប្រហែល​​ជា​បានបន្តដំណើររបស់ខ្លួន ដោយស្វ័យប្រវត្ត (គ្មានអ្នកបើកបរ) នៅប៉ុន្មានម៉ោងក្រោយមក រហូតបានមកធ្លាក់ក្នុង​មហា​សមុទ្រ។


យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)

បាត់យន្ដហោះ - មើលទៅ ដំណើរការស៊ើបអង្កេតនៃការបាត់ខ្លួន របស់យន្ដហោះប៊ូអីងមួយនេះ ចេះតែមានទៅមុខ ហើយមិនដឹងពេលណាចប់នោះទេ។

បើតាមក្រុមអ្នកស៊ើបអង្កេត របស់ការិយាល័យសុវត្ថិភាពដឹកជញ្ជូន (ATSB) នៃប្រទេសអូស្ត្រាលី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...