រំជួលចិត្ត៖ រៀបអាពាហ៍ពិពាហ៍ មុននឹងស្លាប់នៅ១០ម៉ោងក្រោយ (vdo)
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៩ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 30, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាពាហ៍ពិពាហ៍របស់ពួកគេ បានត្រូវគ្រោងទុកនៅខែកក្កដាខាងមុខ ដើម្បីឲ្យចំជាមួយនឹងអាយុ៣០ឆ្នាំ របស់បុរសជាស្វាមី។ តែហេតុការណ៍ ដែលនឹកស្មានមិនដល់មួយ បានកើតឡើង។
រូបថត អាពាហ៍ពិពាហ៍ នៅមន្ទីរពេទ្យ។ (រូបថតផ្ដិតពីវីដេអូ)
ជីវិត - នៅចុងខែនេះ រ៉ូវដេន (Rowden) អាយុ២៩ឆ្នាំ តម្រូវចូលព្យាបាលថ្លើម ដែលរងគ្រោះដោយជម្ងឺមហារីក ដ៏រ៉ាំរ៉ៃ និងឈានមកដល់ដំណាក់កាលចុងក្រោយ។ ជាមួយនឹងស្ថានភាសុខភាព របស់បុរសជាតិហ្វីលីពីនរូបនេះ ដែលអាចនឹងមានការប្រែប្រួលយ៉ាងឆាប់រហ័សនោះ ញាតិមិត្តនិងជាពិសេសគូរស្នេហ៍របស់ រ៉ូវដេន បានបំពេញនូវបំណងចុងក្រោយមួយ ឲ្យបុរសដ៏អភ័ព។
បំណងចុងក្រោយរបស់ រ៉ូវដេន គឺបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង ស្ត្រីប្រចាំជីវិតរបស់នាយ កញ្ញា ឡីសែល (Leizel) នៅចំពោះមុខកូនស្រីរបស់ពួកគេ។
ជាមួយនឹងការរៀបចំ ដែលប្រើរយៈពេលតែ១២ម៉ោងប៉ុណ្ណោះ គ្រួសាររបស់រ៉ូវដេន បានរៀបចំពិធីនេះ នៅក្នុងមន្ទីរពេទ្យតែម្ដង ដោយសារតែបុរសអ្នកជំងឺ មិនអាចងើបដើរទៅធ្វើនៅកន្លែងផ្សេង ឬនៅព្រះវិហារបាន។ វីដេអូដ៏កំសត់ស្រក់ទឺកភ្នែកខាងក្រោមនេះ ត្រូវបានថតដោយ ហាសេត (Hasset) ប្អូនប្រុសរបស់ រ៉ូវដេន ហើយទើបនឹងយកមកចុះផ្សាយ កាលពីសប្ដាហ៍មុន។
រ៉ូវដេន បានស្លាប់នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៤ នៅអំឡុងជា១០ម៉ោងក្រោយប្រយោគ«មាស» ដែលនាយបានឆ្លើយទៅកាន់លោកអាចារ្យ នៅចំពោះភរិយាខ្លួនថា៖ «បាទ ខ្ញុំចង់បាននាងជាភរិយារបស់ខ្ញុំ»៕