All Articles of MONOROOM.info

ពិធីដង្ហែ និង​តម្កល់ ព្រះ​បរម​អដ្ឋិ ព្រះ​បរម​រតនកោដ្ឋ (pic)

ពិធីដង្ហែ និង​តម្កល់ ព្រះ​បរម​អដ្ឋិ ព្រះ​បរម​រតនកោដ្ឋ (pic)

ពិធីដង្ហែ និងតម្កល់ ព្រះបរមអដ្ឋិព្រះករុណាសម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុង​ព្រះ​ចេតិយព្រះវិហារព្រះកែវមរកត ក្នុងបរិវេណព្រះបរមរាជវាំង ត្រូវបានប្រព្តឹត្តនិងដំណើរទៅ តាមព្រះរាជប្បវេណីជាតិ និងពិធីសាសនាខ្មែរ។


ពិធីដង្ហែនិងតម្កល់ ព្រះបរមអដ្ឋិព្រះមហាវីរក្សត្រ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

ពិធីសាសនា - ពិធីដង្ហែ និងតម្កល់ ព្រះបរមអដ្ឋិនេះ ក៏បានធ្វើឡើងទៅតាមទំនៀមទំលាប់ និងដូចគ្នា​ទៅនឹងពិធី​បុណ្យ នៃអតីតព្រះមហាក្សត្រខ្មែរបានរៀបចំឡើងនាពេលកន្លងមកដែរ។ ពិធីដង្ហែព្រះបរមអដ្ឋិនេះ បានបង្ហាញ​ឲ្យ​ឃើញពីគំរូវីរភាព នៃអង្គព្រះមហាវីរក្សត្រខ្មែរ ក្នុងការទាមទាឲ្យមានឯករាជ្យភាពទឹកដី [...]

បាតុកម្ម​ប្រឆាំង​សម្ដី​របស់​មន្ត្រី​យួន​លើក​ថ្ងៃ ទៅ​ថ្ងៃ​២១ ខែ​កក្កដាវិញ

បាតុកម្ម​ប្រឆាំង​សម្ដី​របស់​មន្ត្រី​យួន​លើក​ថ្ងៃ ទៅ​ថ្ងៃ​២១ ខែ​កក្កដាវិញ


លោក ម៉ៅ ពិសេស (ពាក់អាវស កណ្ដាល) ប្រធានសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា ឈរលើចិញ្ចើមផ្លូវ មុខក្រសួង​ដែនដីនគរូបនីយកម្ម។ (រូបថត MONOROOM.info/ O. Vary)

បាតុកម្ម - ការប្រកាសផ្គើនជាថ្មីថា នឹងមិនសុំទោសចំពោះពលរដ្ឋខ្មែរកម្ពុជារបស់លោក ត្រឹង វ៉ាន់ថុង មន្រ្តីអ្នកនាំ​ពាក្សស្ថានទូតវៀតណាម ប្រចាំប្រទេសកម្ពុជា គឺជាមូលហេតុចម្បង នាំឲ្យសហព័ន្ធនិស្សិតបញ្ញាវ័ន្តកម្ពុជា និងភាគី​ពាក់ព័ន្ធផ្សេងទៀតចាំបាច់ ត្រូវធ្វើបាតុកម្មជាថ្មី ដើម្បីទាមទារឲ្យ មានការទទួលស្គាល់ការពិតប្រវត្តិសាស្រ្ត។ នេះជា​គោលជំហរ របស់សហព័ន្ធនិស្សិតបញ្ញាវ័ន្តកម្ពុជា ដែលបានអះអាងថា សកម្មភាពរបស់ក្រុមខ្លួន មិនពាក់ព័ន្ធ​នឹង​នយោបាយឡើយ។

[...]
ពលរដ្ឋ​បារម្ភ​ពី​សុខភាព ព្រោះ​សួន​សម្រាម​រីក​ស្គុះ​ស្គាយ ក្នុង​រាជធានី

ពលរដ្ឋ​បារម្ភ​ពី​សុខភាព ព្រោះ​សួន​សម្រាម​រីក​ស្គុះ​ស្គាយ ក្នុង​រាជធានី

ខណៈពេលដែលសម្រាម នៅក្នុងរាជធានីភ្នំពេញកំពុងគរខ្លួន នៅតាមដងផ្លូវ និងនៅទីប្រជុំជនមួយចំនួន ពលរដ្ឋ ក្រុម​អាជីវករលក់ដូរ ក៏ដូចជាអ្នកធ្វើដំណើរនៅតាមដងផ្លូវ បានលើកជាក្តីបារម្ភថា ប្រសិនបើសម្រាមនៅតែ​បន្តគរ​ទៀត នឹងប៉ះពាល់ដល់សុខភាពពួកគាត់។


នៅភ្នំពេញ សួនសម្រាមរីកស្គុះស្គាយ នៅពេលរថយន្ដសម្រាម មិនដើរ។ (រូបថត MONOROOM.info/ D.KEO)

សុខភាព - ក្នុងអំឡុងពេល ដែលកម្មកររបស់ក្រុមហ៊ុនស៊ិនទ្រី បានធ្វើកូដកម្មអស់រយៈពេល៤ថ្ងៃមកនេះ សម្រាម​នៅរាជធានីភ្នំពេញ នៅតាមដងផ្លូវ និងនៅតាមទីផ្សារមួយចំនួន បានជះក្លិនស្អុយ ដែលរហូតមកដល់ពេលនេះ នៅ​មិនទាន់មានការប្រមូលនៅឡើយ។ បញ្ហាគំនរសម្រាមពាសពេញផ្លូវ និងការជះក្លិននេះ ត្រូវបានប្រជាពលរដ្ឋ​មួយ​ចំនួនរអ៊ូរទាំ [...]

ស្រី​ស្អាត​អ៊ុយក្រែន​ម្នាក់​ទៀត ទាមទារ​តំណែង​«បវរ​កញ្ញា​តុក្កតា» (pic)

ស្រី​ស្អាត​អ៊ុយក្រែន​ម្នាក់​ទៀត ទាមទារ​តំណែង​«បវរ​កញ្ញា​តុក្កតា» (pic)

«តុក្កតាសាច់មនុស្ស» បានកើតម្នាក់ទៀតហើយ។ កញ្ញា អាលីណា កូវ៉ាឡេស្កាវ៉ា (Alina Kovalevskaya) បាន​ទាមទារ​តំណែង ជា«បវរកញ្ញាតុក្កតា»មកខ្លួនម្ដងវិញ ប៉ុន្តែនាងបានអួតអាងថា នាងមាន​លក្ខណៈ«ធម្មជាតិ»​ច្រើន​ជាងបវរកញ្ញាលើកមុន។


នាង អាលីណា កូវ៉ាឡេស្កាវ៉ា ជាតិអ៊ុយក្រែន។ (រូបថត ហ្វេសប៊ុក)

សម្ផស្ស - សង្គ្រាមរវាង «បវរកញ្ញាតុក្កតា» បានកើតឡើងមែនឬ? បន្ទាប់ពីកញ្ញា វ៉ាឡេរីយ៉ា អៀកយ៉ាណូវ៉ា (Valeria Iukyanova) ដែលជាប់ក្នុងតំណែងនេះ តាំងពីប៉ុន្មានឆ្នាំមុន ឥឡូវនេះ កញ្ញាស្រស់ស្អាតម្នាក់ទៀត នាង អាលីណា កូវ៉ាឡេស្កាវ៉ា បានចេញមកទាមទារតំណែងនេះវិញ [...]

ហ៊ាង រិទ្ធិ៖ «វិសមិតភាព» នៃ​ចៅក្រម ព្រះរាជអាជ្ញា និង«នយោបាយ»

ហ៊ាង រិទ្ធិ៖ «វិសមិតភាព» នៃ​ចៅក្រម ព្រះរាជអាជ្ញា និង«នយោបាយ»

ច្បាប់«ថ្មី»ពាក់ព័ន្ធតុលាការ ដែលរដ្ឋសភាអធម្មានុរូប មិនបានចែងពីវិសមិតភាព របស់ចៅក្រម និងព្រះរាជអាជ្ញា​ ក្នុង​រឿង«នយោបាយ និងបន្តឲ្យមានអយុត្តិធម៌សង្គមកាន់តែខ្លាំង។ នេះជាការបញ្ជាក់ របស់លោក ហ៊ាង រិទ្ធី ប្រធាន​អង្គការ​ស្រាវជ្រាវជាតិកម្ពុជា។


សាលាដំបូងរាជធានីភ្នំពេញ មើលពីក្រៅ។ (រូបថត MONOROOM.info/ S.Tith)

ច្បាប់ - ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ និងច្បាប់ស្តី​ពីការ​ប្រព្រឹត្តិ​ទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មិនបាន«ចែង»ផ្តាច់ទំនាក់ទំនងរវាងមន្ត្រីតុលាការ និងគណបក្សនយោបាយ​ឡើយ។ ថ្មីៗនេះ លោក ហ៊ាង រិទ្ធី ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...