All Articles of MONOROOM.info

ប្រតិកម្ម​អ្នកគាំទ្រ៖ ហ៊ុន សែន ជា​វិរៈ​បុរស រីឯ សម រង្ស៊ី ឆោត​ល្ងង់

ប្រតិកម្ម​អ្នកគាំទ្រ៖ ហ៊ុន សែន ជា​វិរៈ​បុរស រីឯ សម រង្ស៊ី ឆោត​ល្ងង់

បន្ទាប់ពីលទ្ធផលនៃជំនួបកំពូល ទាំង៧ចំនុចបានធ្លាក់ចុះមកនោះ ភ្លាមៗបន្តិចមក ប្រតិកម្មរបស់ក្រុមអ្នកគាំទ្រ ក៏​បានធ្លាក់ចុះមក​ព្រោងព្រាត តាមក្រោយជាបន្តបន្តាប់ដែរ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ទីកន្លែងដែល​ព័ត៌មាន​នៃលទ្ធផលពីជំនួបកំពូលចេញផ្សាយលឿនបំផុតនោះ ក្រុមអ្នក​គាំទ្រទាំងសងខាង របស់គណបក្សទាំងពីរ បាន​សម្ដែង​ប្រតិកម្ម​ចុះ​មក​ខុសៗគ្នា។ តែក្នុងចំណោមនោះ មានមួយភាគធំ បាននាំមកជាមួយ នូវការ«ខកចិត្ត»។


ពីឆ្វេងមកស្ដាំខាងមុខគេ៖ លោក កឹម សុខា លោក សម រង្ស៊ី លោក ហ៊ុន សែន និងលោក គួយ ប៊ុនរឿន។ (រូបថត MONOROOM.info/ U. Bory)

នយោបាយ - សម្រាប់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពួកគេមិនដែល​គិត​ម្ដងណាឡើយ [...]

គីម ជុងអ៊ុន ចង់​ហាម​ឃាត់​វីដេអូ ដែល​ចំអក​ឲ្យ​ខ្លួន (vdo)

គីម ជុងអ៊ុន ចង់​ហាម​ឃាត់​វីដេអូ ដែល​ចំអក​ឲ្យ​ខ្លួន (vdo)

អគ្គមគុទេសន៍ដ៏មហិមា ជាមេដឹកនាំផ្ដាច់ការទាំងអស់ របស់ប្រទេសកូរ៉េខាងជើង សុទ្ធតែជា«កំពូល»មនុស្ស ដែល​មិនអាចឲ្យគេ យកមកលេងសើចបានឡើយ។ ហើយអគ្គមគុទេសន៍ថ្មី វ័យក្មេងអាយុទើប៣១ឆ្នាំ គីម ជុងអ៊ុន (Kim Jong Un) ក៏នៅតែមាននិន្នាការនេះដែរ។


ឈុតឆាកមួយ ពីក្នុងវីដេអូនោះ។ (រូបផ្តិតពីវីដេអូ)

ពីនេះពីនោះ - ថ្នាក់ដឹកនាំ និងរដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងជើង បានព្យាយមនឹងហាមឃាត់វីដេអូមួយ ដែល​បាន​ចំអកយ៉ាងខ្លាំងក្លា ទៅលើមហាអគ្គមគុទេសន៍ ដ៏មហិមារបស់ពួកគេ។ សារព័ត៌មានមួយ របស់ប្រទេសកូរ៉េ​ខាង​ត្បូង បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានសុំឲ្យប្រទេសចិន ធ្វើការហាមឃាត់ការផ្សព្វផ្សាយរូបភាព ដែល​មាននៅក្នុងវីដេអូនេះ។

[...]
ស្ថានទូត​វៀតណាម​នៅ​តែ​បដិសេធ​មិន​ទទួល ញត្តិ​ជា​លើក​«ទី​បី»

ស្ថានទូត​វៀតណាម​នៅ​តែ​បដិសេធ​មិន​ទទួល ញត្តិ​ជា​លើក​«ទី​បី»

ស្របពេលដែលគណបក្សនយោបាយ បន្តជំនួបកំពូល ដោះស្រាយភាពជាប់គាំង នយោបាយនៅកម្ពុជា ក្រុម​សហព័ន្ធ​និស្សិតបញ្ញវន្តកម្ពុជា ព្រះសង្ឃខ្មែរកម្ពុជាក្រោម និងប្រជាពលរដ្ឋមួយចំនួនធំ នៅតែបន្តជំហររបស់ខ្លួន ក្នុង​ការទាមទារឲ្យអ្នកនាំពាក្យ ប្រចាំស្ថានទូតវៀតណាម កែតម្រូវខ្លឹមសារសំដីរបស់ខ្លួន។


ក្រុមមេដឹកនាំការតវ៉ា នៅមុខស្ថានទូតវៀតណាម ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

ទឹកដី - នាព្រឹកថ្ងៃទី២២ ខែកក្កដានេះ ប្រជាពលរដ្ឋ ព្រះសង្ឃខ្មែរកម្ពុជាក្រោម ក្រុមសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានមកជួបជុំគ្នានៅមុខស្ថានទូតវៀតណាមជាថ្មី ក្រោយពេល«បរាជ័យ»ក្នុងការដាក់ញត្តិជាលើកទីពីរ កាលពី​ថ្ងៃ​ទី២១ ខែកក្កដា ម្សិលម៉ិញនេះ។ និងក្រោយពីបដិសេធ [...]

អេង ឆៃអ៊ាង៖ កឹម សុខា នឹង​​ក្លាយ​ជា​អនុប្រធាន​ទី​មួយ នៃ​រដ្ឋសភា

អេង ឆៃអ៊ាង៖ កឹម សុខា នឹង​​ក្លាយ​ជា​អនុប្រធាន​ទី​មួយ នៃ​រដ្ឋសភា

លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្រោះជាតិ បានអះអាងថា លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និងជា​បេក្ខភាព​ប្រធានរដ្ឋសភា ក្នុងពេល​ឃោសនា​បោះឆ្នោត​កន្លងមក ​នឹង​ត្រូវ​ចូលកាន់​តំណែង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា​ ក្នុងពេលខាងមុខ។


លោក កឹម សុខា (ខាងឆ្វេង) ចាប់ដៃលោក ហ៊ុន សែន បន្ទាប់ពីជំនួបកំពូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

នយោបាយ - មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង​ ឆៃអ៊ាង បានថ្លែងនៅបន្ទាប់ពីជំនួបកំពូល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះថា  នេះថា បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ ទាំង ៥៥ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ ​នឹង​ចូល​ក្នុង​ព្រះបរមរាជវាំង [...]

មន្ត្រី​បក្ស​ប្រជាជន​ថា បក្ស​សង្គ្រោះ​ជាតិ​នឹង​ចូល​សភាក្នុង​ពេល​ឆាប់ៗ

មន្ត្រី​បក្ស​ប្រជាជន​ថា បក្ស​សង្គ្រោះ​ជាតិ​នឹង​ចូល​សភាក្នុង​ពេល​ឆាប់ៗ

ទីបំផុតទៅគណបក្សសង្រ្គោះជាតិ បានសម្រេចជាផ្លូវការហើយ ថានឹងចូលប្រជុំសភានីតិកាលទី៥នេះ។ ការសម្រេច​ចូលប្រជុំសភា​ បានធ្វើឡើង ក្រោយពីការចរចា ជាមួយគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកក្កដានេះ។ តែ​យ៉ាងណាក៏ដោយ ក៏គណបក្សសង្រ្គោះជាតិ នៅមិនទាន់កំណត់ពេលវេលា ចូលប្រជុំនេះឲ្យបានច្បាស់នៅ​ឡើយ។


លោក សម រង្ស៊ី និងលោក ហ៊ុន សែន បន្ទាប់ពីជំនួបកំពូល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

នយោបាយ - ការព្រមព្រៀង៧ប្រការ ត្រូវឯកភាពគ្នា ហើយត្រូវចុះហត្ថលេខាទទួលស្គាល់ ដោយថ្នាក់ដឹកនាំកំពូល របស់គណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីកិច្ចចរចានយោបាយ ត្រូវបានបញ្ចប់​នៅម៉ោង​៣រសៀល ថ្ងៃទី២២ ខែកក្កដា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...